Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KDI0435
KDI0435
Name :
ឈ្មោះ :
ហ៊ុយ ប៉ាន់
Last Name :
នាមត្រកូល :
Huy
First Name :
នាមខ្លួន :
Pann
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
K00076
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 24. Present aged: 49]
«សម័យខែ្មរក្រហមអាយុ ២៤ឆ្នាំ។ បច្ចុប្បន្នអាយុ ៤៩ឆ្ន
Home Village :
ភូមិកំណើត/ទីលំនៅ :
08100701, Kandal, Sa-ang, Prek Ambel, Traey Troeng
០៨១០០៧០១ ខេត្ដកណ្ដាល ស្រុកស្អាង ឃុំព្រែកអំបិល ភូមិ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធា ធ្វើស្រែនៅពៃ្រស ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
ឌុច,ហ៊ុយ។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
Yes
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KDI0435 20031012, Traey Troeng village, Prek Ambel sub-district, Sa-ang district, Kandal province. Interviewed by Phann Sochea. Notes: Interviewed with the biography owner.
ខេឌីអាយ០៤៣៥ ២០០៣១០១២ ភូមិត្រើយត្រឹង្ស ឃុំព្រែក អំបិល ស្រុកស្អាង ខេត្តកណ្តាល។ សម្ភាសដោយៈ ផាន់ សុជា។ កំណត់សំគាល់ៈ ជួបសម្ភាសផ្ទាល់ជាមួយនឹង ហ៊ុយ ប៉ាន់ ជាម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
ហ៊ុយ ប៉ាន់ ភេទស្រី អាយុ៤៩ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ប៉ាន់ មានប្ដីឈ្មោះ ជឿន មានកូនចំនួន ៧នាក់ សព្វថៃ្ងរស់នៅភូមិ ត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្ដកណ្ដាល។ ប៉ាន់ មានឪពុក ឈ្មោះ ហ៊ុយ កាំង ម្ដាយឈ្មោះ ឡុច អៃ មានបងប្អូន ៧នាក់។ ប៉ាន់ កាលពីតូចរៀនបានត្រឹមថ្នាក់ ទី១១ឪចាស់ឱ នៅសាលាបឋមសិក្សាព្រែកអំបិល។ ឈប់ រៀននៅផ្ទះជួយ ធ្វើស្រែចម្ការឪពុកម្ដាយ តែពេលនោះប្រទេសជាតិកំពង់តែកើត មានសង្គ្រាមរវាងខែ្មរក្រហមចលនាក្នុងពៃ្រនិងជាមួយទាហាន លោក លន់ នល់ ដែលជាខែ្មរដូចគ្នា។ នៅឆ្នាំ១៩៧៣ ប៉ាន់ បានស្ម័គ្រចិត្ដចូលធ្វើជាយោធាខែ្មរ ក្រហមតាមរយៈមិត្ដភក្ដិ។ ប៉ាន់ ចូលដំបូងអង្គការបញ្ជូនទៅហាត់រៀនបចេ្ចកទេសបាញ់ លូនក្រាប នៅម្ដុំកោះខ្សាច់ជន្លាតំបន់២៥មានមនុស្សរាប់ពាន់ នាក់។ ប៉ាន់ នៅក្នុងកងពលលេខ១២ អង្គការបាន បញ្ជូនទៅ សមរភូមិខាងស្វាយរំលំវាយជាមួយទាហាន លន់ នល់ ប៉ាន់ជាកេ្មង ស្រី អង្គការបានចាត់តាំង ឱ្យរែកបាយស្មុគនិងសែងអ្នករបួស ត្រឡប់មកសមរភូមិក្រោយវិញ។ នៅឆ្នាំ១៩៧៥ ពេលខែ្មរ ក្រហម ឡើងកាន់អំណាច អង្គការចាត់តាំងឱ្យស្នាក់នៅត្រឹមតាខ្មៅ ដំបូងធ្វើស្រែចម្ការនៅស្ទឹងមានជ័យ ក្រោយ មកចល័តមកខាងអូរ បែកក្អម។ នៅឆ្នាំ១៩៧៦ អង្គការបញ្ជូនទៅធ្វើស្រែនៅពៃ្រស ស្ទឹងបាគូ ក្រោម ការគ្រប់គ្រងរបស់ប្រធានមន្ទីរស២១ឈ្មោះ ឌុច។ ប៉ាន់ បានរស់នៅក្នុងមន្ទីរពៃ្រស ជាធម្មតាមាន ឃើញ ឡានមកដឹកមនុស្សចេញយកទៅ ដល់ព្រឹកឡើងបានដឹងថា មានមនុស្សបាត់ខ្លួន ក្រោយមកបាន ដឹងថា អង្គការយកទៅ វាយចោល តែមិនបានឃើញផ្ទាល់ភ្នែកទេ សូម្បីតែឈ្មោះ ហ៊ុយ ប្រធាន មន្ទីរពៃ្រស ក៏អង្គការចាត់ខ្លួនយកទៅបាត់ដែរ។ នៅឆ្នាំ១៩៧៩ ប៉ាន់ បានរត់ជាមួយកម្មាភិបាលខែ្មរ ក្រហមចូល ពៃ្រឡើងភ្នំរហូតដល់ខេត្ដពោធិសាត់។ ប៉ាន់ ដោយមានការលំបាកពេកក៏សមេ្រចចិត្ដ ត្រឡប់ស្រុកកំណើតវិញ ដើម្បីបាម ជួបឪពុកម្ដាយបងប្អូន និងបានរៀបការនៅឆ្នាំ១៩៨២។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ដឹងថា ខែ្មរក្រហមចាប់មនុស្សយកទៅសម្លាប់ចោល។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា