PROMOTING ACCOUNTABILITY
Chhaing Ngorn
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KDI0441
KDI0441
|
|
Name :
ឈ្មោះ :
|
ឆាំង ងន
|
|
Last Name :
នាមត្រកូល :
|
Chhaing
|
|
First Name :
នាមខ្លួន :
|
Ngorn
|
|
Other Name :
ឈ្មោះផ្សេង :
|
Chhaing Tich Ngorn
ឆាំង តិចងន
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
K00765
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: 21. Present aged: 48]
«សម័យខែ្មរក្រហមអាយុ ២១ឆ្នាំ។ បច្ចុប្បន្នអាយុ ៤៨ឆ្ន
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
08101502, Kandal, Sa-ang, Traey Sla, Po Kandal
០៨១០១៥០២ ខេត្ដកណ្ដាល, ស្រុកស្អាង, ឃុំត្រើយស្លា, ភូ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
បង្ខំ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពពេទ្យយោធានៅមន្ទីរពៃ្រស ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
ពេទ្យ
|
|
Superiors :
ថ្នាក់លើ :
|
ហ៊ុយ
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Lim, chief of district. Ngorn, deputy chief of S 21
លឹម, គណៈឃុំ ងន អនុប្រធានស២១
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KDI0441 20031019, Po Kandal village, Traey Sla sub-district, Sa-ang district, Kandal province. Interviewed by Phann Sochea. Notes: Interviewed with the biography owner.
ខេឌីអាយ០៤៤១ ២០០៣១០១៩ ភូមិពោធិ៍កណ្តាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។ សម្ភាសដោយៈ ផាន់ សុជា។ កំណត់សំគាល់ៈ ជួបសម្ភាសផ្ទាល់ជាមួយនឹង ឆាំង ងន ត្រូវជាម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
ឆាំង ងន ហៅ តិចងន ភេទប្រុស អាយុ៤៩ឆ្នាំជាម្ចាស់ប្រវត្ដិរូប។ ងន មានប្រពន្ធឈ្មោះ ហាក់ ហ៊ាង មានកូន៣នាក់ប្រុស១ស្រី២ សព្វថៃ្ងរស់នៅភូមិពោធិកណ្ដាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្ដ កណ្ដាល។ ងន មានឪពុកឈ្មោះ ទ្រី ម្ដាយឈ្មោះ ឆេង មានបងប្អូន៨នាក់ ស្រី១ប្រុស៧។ ងន ជាកូនទី៤ កាលពីតូច
រៀនបានត្រឹមថ្នាក់ទី៩ឪចាស់ឱ នៅសាលាបឋមសិក្សាព្រែក តាប៉ុក។ ឈប់រៀន នៅពេលប្រទេសជាតិកើតមានរដ្ឋ ប្រហារទម្លាក់សមេ្ដចសីហនុ នៅឆ្នាំ១៩៧០។ ពេលឈប់រៀនមក ជួយធ្វើស្រែចម្ការឪពុកម្ដាយ។ ដោយសារតែមានសង្គ្រាមណា មួយយើងរស់នៅក្នុងតំបន់ខែ្មរក្រហម អង្គការត្រូវការយុវជន ចូលបម្រើចលនាជាយោធា ពេលនោះបងខ្ញុំធំៗអង្គការត្រូវការ តែខ្ញុំមិនចង់ឱ្យ បងទៅខ្ញុំសុខចិត្ដទៅជំនួស។ ងន បានចេញ ទៅធ្វើជាយោធាខែ្មរក្រហមនៅឆ្នាំ១៩៧៣ តាមរយៈ ឈ្មោះ តេង ជាប្រធានភូមិ ឪពុកម្ដាយយំ ព្រោះឃើញកូននៅតូច អាយុបានតែ១៦ឆ្នាំ។ ងន ចេញ ទៅអង្គការបញ្ជូនទៅនៅក្នុង កងពល៧០៣ ប្រធានកងពលឈ្មោះ ណាត។ ងន អង្គការចាត់តាំងឱ្យ នៅមន្ទីរកាំភ្លើងធំ តែដោយនៅកេ្មងតូចពេក ប្រធាន វរសេនាតូចឈ្មោះ ឈុន ឱ្យនៅមើលឃ្លាំងគ្រាប់ និងជញ្ជូនគ្រាប់ នៅក្នុងតំបន់២៥ ស្អាងព្រែកតូច ដើម្បីវាយជាមួយទាហាន លន់ នល់ តាមដងទនេ្ល បាសាក់វាយបែកបន្ទាយទាហាន លន់ នល់ ជាបន្ដបន្ទាប់។ នៅឆ្នាំ ១៩៧៥ យោធាខែ្មរក្រហមបាន វាយកាន់កាប់ទីក្រុងភ្នំពេញ នៅថៃ្ងទី១៧មេសា។ ងន អង្គការ បញ្ជូនឱ្យស្នាក់នៅការពារនៅម្ដុំផ្សារថ្មី កងពល៧០៣ ធ្វើពេទ្យយោធានៅមុន្នីវង្ស កងវរៈ២៦០ ឈ្មោះ ឈុន ជាប្រធាន មន្ទីរពេទ្យនេះ មើលព្យាបាលតែយោធាទេ គ្មានប្រជាជនចូល ព្យាបាលទេ។ នៅឆ្នាំ១៩៧៧ មានកម្មាភិបាលមួយ ចំនួនធំ ថ្នាក់លើចោទថា ក្បត់ធ្វើឱ្យយោធាថ្នាក់ក្រោមមួយចំនួនទទួលរង គ្រោះដែរ។ ងន មានបង ប្រុសម្នាក់អង្គការចាប់ដាក់គុកទួលសែ្លង ងន ក៏ត្រូវអង្គការដកចេញពីមន្ទីរពេទ្យឱ្យទៅលុតដំធ្វើស្រែនៅ មន្ទីរពៃ្រស។ ងន នៅមន្ទីរពៃ្រស អង្គការចាត់តាំងឱ្យនៅខាងមន្ទីរពេទ្យចាំជួយព្យាបាលឱ្យយុវជនដែល មានជំងឺ។ នៅមន្ទីរពៃ្រស អង្គការបែងចែកជាបីប្រភេទផេ្សងគ្នាប្រភេទទី១ ទោសធ្ងន់ ទី២ ទោស មធ្យម ទី៣ ទោសស្រាល អាចដើរធ្វើការ បានមានឧិកាសកសាងខ្លួន បើទោសធ្ងន់ ចាក់សោរ អាចម៌ នោមក្នុងគុក ប្រធានមន្ទីរពៃ្រស ឈ្មោះ ហ៊ុយ ឈ្មោះ ហ៊ និងធ្លាប់ឃើញ ឌុច ទៅមើលពៃ្រសដែរ និងធ្លាប់ដឹងថា មានយកឡានមកចាប់មនុស្សនៅមន្ទីរពៃ្រស។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាម វាយចូលដល់កម្មាភិបាលខែ្មរក្រហម នាំគ្នារត់ចូលពៃ្រឡើងភ្នំសំដៅទៅទឹសខាងលិច ដើម្បីចូលទៅ ជ្រក កោនដីថៃ។ ងន បានរត់ចូលពៃ្រតាមកម្មាភិបាលខែ្មរក្រហម រាប់រយនាក់ តែរត់បែកគ្នាចុងក្រោយនៅ សល់តែជាង១០នាក់ កងទ័ពវៀតណាមស្នាក់បាញ់ផង ក៏រត់ផ្លូវរត់ត្រឡប់មកផ្ទះវិញ។ |
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថា មានចាប់មនុស្សយកទៅសម្លាប់ចោល។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”