PROMOTING ACCOUNTABILITY
Tep Ol
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KDI0445
KDI0445
|
|
Name :
ឈ្មោះ :
|
ទេព អុល
|
|
Last Name :
នាមត្រកូល :
|
Tep
|
|
First Name :
នាមខ្លួន :
|
Ol
|
|
Other Name :
ឈ្មោះផ្សេង :
|
Tep Eng
ទេព អេង
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
K00060
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: 22. Present aged: 47]
«សម័យខែ្មរក្រហមអាយុ ២២ឆ្នាំ។ បច្ចុប្បន្នអាយយុ ៤៧ឆ្
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
08101507, Kandal, Sa-ang, Traey Sla, Prek Balatt C
០៨១០១៥០៧ ខេត្ដកណ្ដាល, ស្រុកស្អាង, ឃុំត្រើយស្លា, ភូ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1974????
១៩៧៤????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធា ធ្វើស្រែនៅពៃ្រស ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Soldier
យុទ្ធនារី
|
|
Superiors :
ថ្នាក់លើ :
|
ផល
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
Yes
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KDI0445 20031015, Prek Balatt Chhoeng village, Traey Sla sub-district, Sa-ang district, Kandal province. Interviewed by Phann Sochea. Notes: Interviewed with the biography owner named Tep Ol.
ខេឌីអាយ០៤៤៥ ២០០៣១០១៥ ភូមិព្រែកបាឡាត់ឆឹង ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។ សម្ភាសដោយៈ ផាន់ សុជា។ កំណត់សំគាល់ៈ ជួបសម្ភាសផ្ទាល់ជាមួយនឹង ទេព អុល ត្រូវជាម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
ទេព អុល ហៅ អេង ភេទស្រី អាយុ៤៧ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ អុល មានប្ដីឈ្មោះ ឃុន មាន កូនចំនួន៤នាក់ប្រុស២ស្រី២ សព្វថៃ្ងរស់នៅ ភូមិព្រែកបាឡាត់ឆឹង ឃុំត្រើយស្លា ស្រុកស្អាង ខេត្ដ កណ្ដាល។ អុល មានឪពុកឈ្មោះ ទេព ម៉េង ម្ដាយឈ្មោះ ខឹម ហ៊ាង មានបងប្អូន៦នាក់ ស្រី២ប្រុស ៤។ អុល កាលពីតូចរៀនបានត្រឹមថ្នាក់ទី១២ឪចាស់ឱ នៅសាលាបឋមសិក្សាវត្ដកោះតូច កាលនោះ ឈប់រៀនដោយសារខ្ជិលចង់ដើរលេងច្រើនជាង ឈប់រៀននៅជាមួយយាយធ្វើស្រែ ចម្ការ។ នៅឆ្នាំ ១៩៧៤ ចង់ចូលធ្វើជាយោធាខែ្មរក្រហមតាមរយៈ ការអប់រំពីឈ្មោះ គឹម ជា ចូលដំបូងនៅត្រឹម ស្វាយប្រទាល កាលនោះអាយុត្រឹម១៧ឆ្នាំ ឪពុកម្ដាយខ្ញុំរស់នៅបែកគ្នា អុល រស់នៅជាមួយយាយ ដោយសារចង់សប្បាយផងក៏ចូលទៅ តាមមិត្ដភក្ដិ។ អុល អង្គការបានបញ្ជូនមកសមរភូមិនៅទួល ក្រសាំងតែមិនបាយឡើងវាយគ្នាជាមួយទាហាន លន់ នល់ ទេ អង្គការចាត់តាំងឱ្យរែកបាយស្មុគនិង សែងរបួសពីសមរភូមិមុខមក វិញ។ អុល នៅក្នុងកងពល៧០៣ វាយសំដៅទីក្រុងភ្នំពេញ កម្លាំងខែ្មរ ក្រហមទោះបីស្លាប់ច្រើនតែចេះតែវាយរំកិលបាន រហូតទទួលជ័យជម្នះនៅឆ្នាំ១៩៧៥។ អុល បាន វាយបានត្រឹមក្រុង តាខ្មៅនិងបានស្ដាប់បញ្ជាពីថ្នាក់លើថា ប្រាប់ឱ្យប្រជាជនជម្លៀស ចេញពីទីប្រជុំជន ពេលនោះឃើញប្រជាជននាំគ្នាជាចេញបន្ដបន្ទាប់ គ្នាទាល់តែអស់។ អង្គភាព អុល ស្នាក់នៅក្រុងតាខ្មៅ រួចអង្គការ ឱ្យដើរបោសសម្អាតផ្ទះសំបែង។ បន្ទាប់មកទៀត អុល អង្គការបញ្ជូនមកធ្វើស្រែនៅពៃ្រស ហៅមន្ទីរស២៤ ជាអង្គការភាព យោធាដដែល តែធ្វើស្រែភ្ជួររាល់ដកស្ទូងសឹងថា គ្មានពេលសម្រាក ទោះបីឈឺល្មមៗក៏មិនហ៊ានឈប់ដែរ ស្រុកកំណើតក៏មិនហ៊ាន សុំមកលេង ទោះបីសុំក៏មិនបាន។ អុល ធ្លាប់ឃើញឡានមកចាប់យក យុវជនមួយចំនួននៅដាក់គុកទួលសែ្លងនិងបានឃើញយោធាធ្វើទារុណ្គកម្ម លើយុវជនម្នាក់ដែលឧស្សាហ៍ឈឺធ្វើការមិនកើត ឃើញយោធា យកត្បូងចបវាយសម្លាប់ចោលនិងកប់ នៅទីនោះតែម្ដង។ នៅមន្ទីរ ពៃ្រស ជាកនែ្លងលុតដំ អ្នកដែលមកធ្វើការនៅនេះសុទ្ធតែជាប់និន្នា ការក្បត់ អង្គការខ្លួនឯងមិនក្បត់តែចោទថាមេក្បត់កូនចៅក៏ជាប់ ដែរ។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាម វាយចូលប្រទេស កម្ពុជា អុល និងកម្មាភិបាលខែ្មរក្រហមជាច្រើនផេ្សងទៀតខ្លាវកងទ័ព វៀតណាមចាប់ សម្លាប់ចោលក៏នាំគ្នារត់ឡើងភ្នំចូលពៃ្រសេ្ទីរស្លាប់ សេ្ទីររស់ ខ្លះក៏ស្លាប់ក្នុងពៃ្រដោយគ្នាអាហារហូបចុក។ អុល រត់បាន ត្រឹមខេត្ដពោធិសាត់ កងទ័ពវៀតណាមចាប់បានក៏បញ្ជូនមកស្រុក កំណើតវិញ បានរៀប ការប្ដីនៅឆ្នាំ១៩៨១។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
He witnessed the Khmer Rouge beating people with hoc in Prey Sa prison.
គាត់បានឃើញគេវៃមនុស្សនឹងត្បូងចប នៅគុកពៃ្រស ក្នុងកងយុវជន។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”