Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KDI0003
KDI0003
Name :
ឈ្មោះ :
នៅ តែម
Last Name :
នាមត្រកូល :
Neou
First Name :
នាមខ្លួន :
Tem
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
K07947
ខេ០៧៩៤៧
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR age: 27 years]
«សម័យខែ្មរក្រហមអាយុ២៧ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
08010402 Kandal, Kandal Stung, Boeng Khyang, Prek
០៨០១០៤០២ កណ្ដាល, កណ្ដាលស្ទឹង, បឹងខ្យាង, ព្រែកតាតូច
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Member of Mobile Work Brigade
កងចល័ត
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KDI0003 20021115 Prek Ta Tauch village, Boeng Khyang subdistrict, Kandal Stung district, Kandal province. Interviewed by Phann Sochea. Notes: Neou Tem disappeared. Interviewed with his elder sister called Khieu Chamraen.
ខេឌីអាយ០០០៣ ២០០២១១១៥ នៅភូមិព្រែកតាតូច ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល សម្ភាសដោយៈ ផាន់ សុជា កំណត់សំគាល់ៈ នៅ តែម បាត់ខ្លួន។ ជួបសម្ភាស ជាមួយ ខៀវ ចំរើន ត្រូវជាបងស្រី។
Summary :
សេចក្ដីសង្ខេប :
នៅ តែម ភេទប្រុស អាយុ២៧ឆ្នាំ កើតនៅភូមិព្រែកតាតូច ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល។ តែម បាត់ខ្លួន សំភាសន៍ជាមួយ ខៀវ ចំរើន អាយុ៦០ឆ្នាំ ត្រូវជាបងស្រី។ តែម ធ្វើការ(គូលី)នៅពេទ្យរូស្ស៊ី ហើយរស់នៅទំនប់ថ្មី ដល់ពេលដែលខែ្មរក្រហមកាន់កាប់ ទីក្រុងភ្នំពេញ តែម ក៏ត្រូវគេជម្លៀសទៅស្រុកកំណើត និងរស់នៅជាមួយចំរើន។ តែម នៅក្នុងកង ចល័ត ហើយពេលចេញទៅធ្វើការគឺគេចែករបបជាអង្ការ ដល់ឆ្នាំ៧៦ គឺជីវភាពកាន់តែដុនដាប គេ ចែកអង្ការម្នាក់២ខាំ ដល់ចុងឆ្នាំ១៩៧៧ គេឱ្យតែម ធ្វើជាមេក្រុមភ្ជួរ ហើយភ្ជួរមិនទាន់ចប់ផង គេក៏ផ្ដូរ ផែនការឱ្យតែម ទៅគាស់គល់ក្នុងស្រែដែលមានទឹក គាស់គល់រួចហើយគេឱ្យសែង៤នាក់ ដល់សែងអត់ រួចគេប្ដូរឱ្យសែងតែ២នាក់វិញ។ ថៃ្ងមួយក្នុងឆ្នាំ១៩៧៩ អង្គការបណ្ដើរមនុស្ស៤នាក់កាត់ក្រុមរបស់ ចំរើនដែលកំពុងតែធ្វើការ ក្នុងនោះមានឈ្មោះរ៉ុម, ស៊ែម, ពូឈុំ និងតែម ហើយពេលហ្នឹងចំរើន ក៏ខ្យល់គដួល ហើយពេលដែលត្រឡប់មកដល់ផ្ទះប្រាប់ម្ដាយថាកុំមាត់ កុំយំ ព្រោះគេតាមដានមក ដល់ផ្ទះ នៅពេលយប់គឺមានឈ្លបគេចូលក្រោមគ្រែលួចស្ដាប់ ហើយក៏លែងបានទទួលដំណឹងរបស់តែម រហូតដល់សព្វថៃ្ង។ ចំរើន រត់ទៅរស់នៅភ្នំពេញឆ្នាំ១៩៧២ ពេលដែលមានសង្គ្រាមលន់ នល់ ជាមួយខែ្មរក្រហមធ្វើឱ្យការរស់នៅក្នុងភូមិមិនមានសុវត្ថិភាព មានមនុស្សស្លាប់រាល់ថៃ្ង ទើបបង្ខំឱ្យចំរើន ចាកចេញទៅរស់នៅកនែ្លងថ្មី រហូតដល់ថៃ្ងទី១៧ មេសា ឆ្នាំ១៩៧៥ ទើបខែ្មរក្រហមជម្លៀសទៅ ស្រុកកំណើត។ ពេលមកដល់ស្រុកកំណើត ចំរើន គេឱ្យនៅក្នុងកងចល័ត ហើយចំខែស្ទូងនិងដក ហើយការហូបចុកក៏មានការខ្វះខាតដែរ។ ចំរើន ធ្លាប់ឃើញសាកសពដែលអណែ្ដតទឹក ឬស្លាប់នៅ តាមថ្នល់ពេលដែលគេជម្លៀសមកពីភ្នំពេញ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា