Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KDI0455
KDI0455
Name :
ឈ្មោះ :
អ៊ា សំអឿន
Last Name :
នាមត្រកូល :
Ea
First Name :
នាមខ្លួន :
Sam Oeun
Other Name :
ឈ្មោះផ្សេង :
Nhep
ញេប
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
K00041
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 25. Present aged: 53]
«សម័យខែ្មរក្រហមអាយុ ២៥ឆ្នាំ។ បច្ចុប្បន្នអាយុ ៥៣ឆ្ន
Home Village :
ភូមិកំណើត/ទីលំនៅ :
08100107, Kandal, Sa-ang, Khporp, Boeng Khporp
០៨១០០១០៧ ខេត្ដកណ្ដាល, ស្រុកស្អាង, ឃុំខ្ពប, ភូមិបឹង
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1974????
១៩៧៤????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Soldier
យុទ្ធនារី
Superiors :
ថ្នាក់លើ :
Lay, chief of battalion.
ឡាយ, រដ្ឋា។
Associates :
អ្នកពាក់ព័ន្ធ :
Cho, chief of village
ជោ, ប្រធានភូមិ។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
Yes
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KDI0455 20031119, Boeng Khporp village, Khporp sub-district, Sa-ang district, Kandal province. Interviewed by Phann Sochea. Notes: The interviewed with the biography owner named Ea Sam Oeun.
ខេឌីអាយ០៤៥៥ ២០០៣១១១៩ ភូមិបឹងខ្ពប ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។ សម្ភាសដោយៈ ផាន់ សុជា។ កំណត់សំគាល់ៈ ជួបសម្ភាសផ្ទាល់ជាមួយនឹង អ៊ា សំអឿន ជាម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
អ៊ា សំអឿន ភេទស្រី អាយុ៥៣ឆ្នាំជាម្ចាស់ប្រវត្ដិរូប។ សំអឿន មានប្ដីជំនាន់ខែ្មរក្រហមឈ្មោះ ថន មានប្ដីក្រោយឈ្មោះ ហួន មានកូនចំនួនពីរនាក់ សព្វថៃ្ងរស់នៅភូមិបឹងខ្ពប ឃុំខ្ពប ស្រុកស្អាង ខេត្ដ កណ្ដាល។ សំអឿន មានឪពុកឈ្មោះ អ៊ា ទុយ ម្ដាយឈ្មោះ ឡេង យ៉ែម មានបងប្អូន៤នាក់។ សំអឿន កាលពីតូចរៀនបានត្រឹម ថ្នាក់ទី៩ឪចាស់ឱ នៅសាលាបឋមសិក្សាវត្ដខ្ពប។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ គ្មានលោកគ្រូអ្នកគ្រូបង្រៀន ទៀតទេ ប្រទេសជាតិកើតមាន សង្គ្រាម ពេលឈប់រៀនមកជួយ ធ្វើការងារផ្ទះជួយឪពុកម្ដាយ។ នៅឆ្នាំ១៩៧៤ បានស្ម័គ្រចិត្ដចូល បម្រើចលនាខែ្មរក្រហមតាមរយៈឈ្មោះ ផាត។ សំអឿន បានចូល ធ្វើជាយោធាដំបូងអង្គការបញ្ជូន ទៅហ្វឹកហ្វឺនក្បួនយោធានិងរៀនវគ្គ នយោបាយនៅកោះខ្សាច់ជន្លាអស់រយៈពេលបីខែ អង្គការបញ្ជូនចូល សមរភូមិមុខ នៅក្នុងកងពល៧០៣ ខាងស្រុកលើកដែក សមរភូមិអ្នក លឿង កាលនោះឃើញទឹកខ្លាច ណាស់ ព្រោះមិនចេះហែលទឹក តែសំអឿន នៅខាងជញ្ជូនបាយស្មុគនិងសែងយោធារបួសមកសមរ ភូមិក្រោយវិញ។ សង្គ្រាម៥ឆ្នាំ បានទទួលជ័យជម្នះនៅថៃ្ងទី១៧ មេសាឆ្នាំ១៩៧៥។ នៅឆ្នាំ១៩ ៧៥ សំអឿន អង្គភាពបានបញ្ជូនឡើងតាមទួលក្រសាំង កាត់តាមតាខ្មៅនិងប្រាប់ឱ្យប្រជាជនចាក់ ចេញពីភ្នំពេញ ដើម្បីអង្គការរៀបចំទីក្រុងឡើងវិញ។ សំអឿន បានមកស្នាក់នៅជិតវិមានឯករាជ្យជិត ផ្សារកាប់គោ ដើររៀប ចំបោសសម្អាតជាច្រើនកនែ្លង ដូចជាម្ដុំស្ដុបពេទ្យចិន ផ្សារទួលគោក ជាដើម។ ក្រោយមកទៀតអង្គការបានជ្រើសរើសនារី ប្រហែល ជា១០០នាក់យកមកធ្វើការនៅមន្ទីរស២១ ទួលសែ្លង។ ពេលមកដល់បានឃើញមនុស្សស្គាល់គ្នាប្រាប់ថា សំអឿន កនែ្លងហ្នឹងជាកនែ្លងងាប់ កនែ្លងហ្នឹងងាប់មែន ពេលនោះមានការ ភ័យខ្លាចដែរ។ ឈ្មោះ រដ្ឋា ជាប្រធានអង្គភាពអង្គភាពស២១ បានប្រាប់ឱ្យសំអឿន យាមកាមឱ្យមានការប្រុងប្រយ័ត្នកុំឱ្យអ្នក ទោសរត់រួច។ សំអឿន បានដឹង ថាអ្នកយាមនៅទួលសែ្លងមួយចំនួនធ្វើការមិនបានត្រូវត្រូវឬមានជាប់ខ្សែក្បត់ក៏អង្គការចាប់ដាក់គុកនៅ ទីនេះដែរ បើជាប់ហើយគ្មានសង្ឃឹមថាបានរស់ទេ។ ក្រោយមកឈ្មោះ រដ្ឋា ជាប្រធានវរសេនាតូចក៏ ត្រូវអង្គការចាប់ដាក់គុកទួលសែ្លងនិងយកទៅ សម្លាប់ចោលដែរ។ នៅមន្ទីរស២១ សាហាវពៃ្រផៃ្ស ណាស់ សូម្បីតែកូនកេ្មងក៏មិនលើកលែងដែរ សំអឿន រស់មួយថៃ្ងគិតមួយថៃ្ង បន្ទាប់មកទៀតនៅ ពេលចាប់ប្រធានឈ្មោះ រដ្ឋា អង្គការបានបញ្ជូនឱ្យមកធ្វើការលុតដំនៅស្រែជីកទំនប់ប្រឡាយនៅព្រែក កំពឹស ខាងព្រែកហូរ។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមចូលមកដល់ នាំគ្នារត់មកស្រុកកំណើត វិញ បានជួបជុំបងប្អូន។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ដឹងថា មានមនុស្សជាច្រើនជាប់គុកនៅមន្ទីរស២១និងដឹងថា យោធា ខែ្មរក្រហមយកមនុស្សទៅសម្លាប់ចោល។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា