Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KDI0462
KDI0462
Name :
ឈ្មោះ :
រស់ រឿន
Last Name :
នាមត្រកូល :
Ros
First Name :
នាមខ្លួន :
Roeun
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I03168
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៤៨ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
08100802, Kandal, Sa-ang, Prek Koy, Prek Run
០៨១០០៨០២ ខេត្ដកណ្ដាល, ស្រុកស្អាង, ឃុំព្រែកគយ, ភូមិ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1974????
១៩៧៤????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធា ព្រំដែនខេត្ដស្វាយរៀង។
DK Zone 75-79 :
តំបន់ DK 75-79 :
ភូមិភាគបូព៌ា«២០៣» ខេត្ដស្វាយរៀង។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Soldier.
យោធា
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KDI0462 20031123, Prek Run village, Prek Koy sub-district, Sa-ang district, Kandal province. Interviewed by Phann Sochea. Notes: Interviewed with the biography owner named Ros Roeun.
ខេឌីអាយ០៤៦២ ២០០៣១១២៣ ភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ សម្ភាសដោយៈ ផាន់ សុជា។ កំណត់សំគាល់ៈ ជួបសម្ភាសផ្ទាល់ជាមួយនឹង រស់ រឿន ជាម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
រស់ ណារឿន ហៅ រឿន ភេទប្រុសអាយុ៤៨ឆ្នាំត្រូវជាម្ចាស់ ប្រវត្ដិរូប។ រឿន មានប្រពន្ធឈ្មោះ ម៉ីញ៉ មានកូន២នាក់ សព្វថៃ្ង ប្រកបរបរធ្វើជាគ្រូបង្រៀននៅសាលាបឋមសិក្សាព្រែកគយ។ រឿន មានឪពុកឈ្មោះ រស់ ឡាច ម្ដាយឈ្មោះ អ៊ុង មុត មានបងប្អូន៩ នាក់ស្រី៥ប្រុស៤ មានស្រុក កំណើតនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្ដកណ្ដាល។ រឿន កាលពីតូចរៀនបានត្រឹមថ្នាក់ ទី៧ ឪចាស់ឱ សាលាអនុវិទ្យាល័យខ្ពប។ នៅឆ្នាំ១៩៧០ ឈប់រៀនមក ធ្វើធ្វើស្រែចម្ការឪពុកម្ដាយនិង ជួយឃ្វាលគោ បន្ទាប់មកបាន បួសជាព្រះសង្ឃនៅវត្ដទឹកវិលបាន២វស្សា ដោយសារព្រះសង្សនៅ ពេលនោះកម្លាំងចលនាខែ្មរក្រហមគំរាមគំហែងពេក ក៏សមេ្រចចិត្ដ សឹកមកផ្ទះវិញនៅឆ្នាំ១៩៧៣ ហើយក៏មានលោកសង្ឃវត្ដទឹលវិល ខ្លះតស៊ូនៅសល់ដងេ្ហីមចុងក្រោយ សង្ឃខ្លះសុខចិត្ដឱ្យខែ្មរក្រហម សម្លាប់ចោល។ ព្រោះលោកមានដីកាថា ប្រទេសយើងមិនអាច អត់មានសាសនាបានទេ តាំងពីដើម មកប្រជាជននាំគ្នាកាន់ព្រះពុទ្ធ សាសនាតៗគ្នាជាយូរមកហើយ។ រឿន មិនបាននៅតស៊ូក្នុងវត្ដទឹក វិល ជាមួយសង្ឃផេ្សងទៀតទេ សភាពការណ៍ពេលនោះជ្រួលច្របល់ ណាស់។ នៅឆ្នាំ១៩៧៤ រឿន បាន ស្ម័គ្រចិត្ដបម្រើធ្វើជាយោធា ខែ្មរក្រហមតែម្ដង ព្រោះនៅផ្ទះក៏មិនកើតដែរ មួយថៃ្ងមេភូមិមេឃុំ ចេះតែ មកអូសទាញអប់រំឱ្យចូលទៅ។ រឿន ដំបូងទៅបម្រើនៅ ក្នុងអគ្គសេនាធិការកងពល៧០៣ ប្រធានកង ពលឈ្មោះ ណាត។ រឿន អង្គការចាត់តាំងឱ្យមើលការខុសត្រូវខាងតខ្សែនិងជួសជុល ខ្សែទូរសព្ទ័ ខ្សែតេអូ មានគ្នា៨នាក់ រឿន មិនចេះទេ តែក្រោយមក មានគេបង្ហាត់បង្រៀនតៗគ្នា។ ក្រោយមក ទៀត អង្គការដកឱ្យមក ខាងថេ្មីជើងវិញ ជាកម្លាំងរបស់ភូមិភាគពិសេសតំបន់២៥ ត្រៀមវាយ បន្ទាយ ទាហានលន់ នល់ ដែលខ្លាំងគឺយោធាពិសេសរបស់ភូមិចូល ហើយ បែកមិនបែកនៅលើភូមិពិសេសនេះ ឯង។ ពេលដែលចូល វាយបន្ទាយទាហាន លន់ នល់ នៅម្ដុំព្រែកព្រីងក៏ត្រូវរបួសអង្គការ
បញ្ជូនមក សម្រាកព្យាបាលនៅមន្ទីរពេទ្យព្រែកតាវ៉ា ទនេ្លបាសាក់។ ពេលចេញពីមន្ទីរពេទ្យបានត្រឡប់ទៅអង្គ ភាពវិញ ថ្នាក់លើបានរៀបផែនការវាយយកទីក្រុងភ្នំពេញតែម្ដង។ នៅថៃ្ងទី ១៧មេសាឆ្នាំ១៩៧៥ បានវាយចូលដល់ទីក្រុងភ្នំពេញ អង្គភាពរបស់ រឿន បានវាយចូលតាមស្ទឹងមានជ័យទៅឈប់នៅម្ដុំ ពេទ្យចិន ប្រជាជននាំគ្នាចេញបណ្ដើរៗ។ នៅពេលប្រជាជនចេញពីទីក្រុងអស់ យោធាមួយចំនួនធំអង្គ ការចាត់តាំងឱ្យធ្វើស្រែ ចុះទុកធ្វើអីបើ សង្គ្រាមចប់ហើយ។ រឿន អង្គការបញ្ជូនឱ្យទៅធ្វើស្រែនៅបាគូ នៅវត្ដគោកអំពិល កាលនោះមិនទាន់មានមន្ទីរអីទេ ទៅធ្វើស្រែ ធម្មតាដូចជាប្រជាជនដែរ។ នៅឆ្នាំ១៩ ៧៨ អង្គការត្រូវការ កម្លាំងវាយជាមួយយួន រឿន និងយោធាកំពង់តែធ្វើស្រែជាច្រើន ទៀតអង្គការ បញ្ជូនឱ្យទៅព្រំដែនវៀតណាមខាងខេត្ដស្វាយរៀង ដើម្បីធ្វើសង្គ្រាមឡើងវិញ។ យោធាខែ្មរក្រហម លើកនេះសឹងថា គ្មានទឹកចិត្ដចង់ធ្វើសង្គ្រាមទៀតទេ ព្រោះបានដឹងពីល្បិចកលមេដឹកនាំ ខែ្មរក្រហមរួម ហើយ ពេលណាត្រូវការកម្លាំងឱ្យតមៃ្លបន្ដិតទៅ ពេលណាឈ្នះហើយធ្វើបាបគ្នាយកគ្នាទៅសម្លាប់ ចោលទៀត។ សង្គ្រាមនៅឆ្នាំ១៩៧៨ កម្លាំងខែ្មរក្រហមគ្មានខ្លាំងទេ វាយ សម្រុកចូលមួយ)្រ៉ាវបាក់ ទ័ពរត់ជាន់គ្នាងាប់គរជើង។ រឿន បានរត់ត្រឡប់មកស្រុកកំណើតវិញ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា