PROMOTING ACCOUNTABILITY
Hang Auy
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KDI0467
KDI0467
|
|
Name :
ឈ្មោះ :
|
ហង់ អូយ
|
|
Last Name :
នាមត្រកូល :
|
Hang
|
|
First Name :
នាមខ្លួន :
|
Auy
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
លេខ CBIO :
|
K07614
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: 27]
«សម័យខែ្មរក្រហមអាយុ ២៧ឆ្នាំ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
08101008, Kandal, Sa-ang, Sa-ang Phnom, Veal
០៨១០១០០៨ ខេត្ដកណ្ដាល, ស្រុកស្អាង, ឃុំស្អាងភ្នំ, ភូ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1970????
១៩៧០????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពក្រសួងឧស្សាហ៍កម្ម ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
កម្មករ
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KDI0467 20031126, Veal village, Sa-ang Phnom sub-district, Sa-ang district, Kandal province. Interviewed by Phann Sochea. Notes: The biography owner disappeared. Interviewed with his younger sister named Ou Leang.
ខេឌីអាយ០៤៦៧ ២០០៣១១២៦ ភូមិវាល ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ សម្ភាសដោយៈ ផាន់ សុជា។ កំណត់សំគាល់ៈ ម្ចាស់ប្រវត្តិរូបបាត់ខ្លួន។ ជួបសម្ភាសជាមួយ នឹង អ៊ូ លាង ត្រូវជា
ប្អូនស្រី។ |
|
Summary :
សេចក្ដីសង្ខេប :
|
ហង់ អូយ ហៅ អ៊ីម ភេទប្រុស អាយុ២៧ឆ្នាំបាត់ខ្លួន។ ជួបជាមួយ ឈ្មោះ អួ លាង អាយុ៤០ឆ្នាំ ត្រូវជាប្អូនស្រី។ អូយ មានឪពុកឈ្មោះ ហង់ អួ ម្ដាយឈ្មោះ សំ លន់ មានបងប្អូន៩នាក់ មាន ស្រុកកំណើត នៅភូមិវាល ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្ដកណ្ដាល។ អូយ កាលពីតូច រៀនសូត្របានត្រឹម ថ្នាក់ទី៦ឪចាស់ឱ នៅសាលាអនុវិទ្យាល័យវត្ដស្អាងស្រែ។ អូយ ឈប់រៀនដោយសារកើតមានរដ្ឋ ប្រហារទម្លាក់ សមេ្ដចសីហនុ។ នៅឆ្នាំ១៩៧០ អូយ បានស្ម័គ្រចិត្ដចូលធ្វើជា យោធាខែ្មរក្រហម ឪពុក ម្ដាយក៏មិនជំទាស់ដែរ ព្រោះយល់ថា ធ្វើដើម្បីជាតិ។ ដោយសារសង្គ្រាមមានយន្ដហោះទម្លាក់គ្រាប់ បែកតាមភូមិក្នុងវត្ដធ្វើឱ្យប្រជាជនមិនសប្បាយចិត្ដនិងរបបសាធារណរដ្ឋលោក លន់ នល់។ អូយ ពេលចូលទៅដំបូងអង្គរបញ្ជូនទៅយោធា តំបន់២៥ក្រោយមកទៀតឡើងទៅភូមិភាគពិសេស មិនដឹងថា ឡើងវាយជាមួយទាហាន លន់ នល់ នៅសមរភូមិណាខ្លះទេ តែដឹងថា វាយតាមដងទនេ្លបាសាក់សំដៅ មកភ្នំពេញ។ កាលនោះឈ្មោះ លាង ក៏បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហមដែរ តែមិនបាន ក្នុងកង ពលជាមួយបងប្រុសទេ លាង នៅក្នុងកងពល១១ប្រធានកងពល ឈ្មោះ តាសោម ឡើងវាយ ជាមួយទាហានលន់ នល់ តាមផ្លូវជាតិ លេខ៣សំដៅទីក្រុងភ្នំពេញ។ នៅឆ្នាំ១៩៧៥ លាងបានវាយ ចូលទីក្រុងភ្នំពេញ បាានឃើញប្រជាជនកំពង់តែជម្លៀសចេញ។ បន្ទាប់មកទៀតនៅក្នុងឆ្នាំ១៩៧៥ ដដែលប្រធានកងពល១១ឈ្មោះ តាសោម ត្រូវអង្គការចាប់ខ្លួនចោទថាក្បត់។ លាង អង្គការបញ្ជូនឱ្យ ទៅធ្វើការនៅកងពល៥០២ ប្រធានកងពលឈ្មោះ ម៉េត។ លាង បានដឹងថា បងប្រុសឈ្មោះ អូយ ធ្វើការនៅរោងចក្រកែវនៅ ចំការដូងនិងនៅអូរបែកក្អម បន្ទាប់ទៀតដឹងថា អូយ អង្គការរៀបការ ប្រពន្ធឱ្យឈ្មោះ អ៊ី ផាន។ ប្រហែលជានៅឆ្នាំ១៩៧៨ មានអ្នកធ្វើការ ជាមួយគ្នាប្រាប់ថា បងឯងគេ ចាប់បាត់ហើយមិនយូរទេ ប្អូនក៏ត្រូវគេ ចាប់ដែរ ពេលនោះ លាង ភ័យខ្លាចដែរ តែមិនដឹងជារត់ទៅ ណាចេះ តែខំធ្វើការងារទៅ។ នៅឆ្នាំ១៩៧៩ យួនវាយចូលភ្នំពេញ បានរួច ខ្លួនរត់ចូលពៃ្រមួយរយៈខ្លី ក៏ត្រឡប់មកផ្ទះវិញក៏មិនឃើញបងប្រុស ឈ្មោះ អូយ មកផ្ទះវិញដែរ តែប្រពន្ធគាត់បានមកស្រុក កំណើតវិញ ដឹងអូយ អង្គការចាប់មែន។ បើតាមប្រវត្ដិរូប អូយ អង្គការចាប់ខ្លួន ខែ១២ឆ្នាំ១៩៧៨ ជិតដាច់ចូលឆ្នាំ១៩៧៩។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”