Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KDI0469
KDI0469
Name :
ឈ្មោះ :
ចោង ថា
Last Name :
នាមត្រកូល :
Chaong
First Name :
នាមខ្លួន :
Tha
Status :
ស្ថានភាព :
Died
ស្លាប់
CBIO ID :
លេខ CBIO :
K08713
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 16. Present aged: 43]
«សម័យខែ្មរក្រហមអាយុ ១៦ឆ្នាំ។ បច្ចុប្បន្នអាយុ ៤៣ឆ្ន
Home Village :
ភូមិកំណើត/ទីលំនៅ :
08101008, Kandal, Sa-ang, Sa-ang Phnom, Veal
០៨១០១០០៨ ខេត្ដកណ្ដាល, ស្រុកស្អាង, ឃុំស្អាងភ្នំ, ភូ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធានៅមន្ទីរស២១ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Soldier
យុទ្ធជន
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KDI0469 20031126, Veal village, Sa-ang Phnom sub-district, Sa-ang district, Kandal province. Interviewed by Phann Sochea. Notes: The biography owner died after 1979. Interviewed with his mother named Nol Van.
ខេឌីអាយ០៤៦៩ ២០០៣១១២៦ ភូមិវាល ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ សម្ភាសដោយៈ ផាន់ សុជា។ កំណត់សំគាល់ៈ ម្ចាស់ប្រវត្តិរូបស្លាប់ក្រោយឆ្នាំ១៩៧៩។ ជួបសម្ភាសជាមួយនឹង ណុល វ៉ន ត្រូវជាម្តាយ។
Summary :
សេចក្ដីសង្ខេប :
ថោង ថា ភេទប្រុស អាយុ១៧ឆ្នាំឪស្លាប់ឱ។ ជួបជាមួយឈ្មោះ ណុប វ៉ន អាយុ៧៤ឆ្នាំ ត្រូវជា ម្ដាយ។ ថា មានឪពុកឈ្មោះ ថោង ថន មានបងប្អូន៧នាក់ស្រី៥ប្រុស២ មានស្រុកកំណើតនៅភូមិ វាល ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្ដកណ្ដាល។ ថា កាលពីតូចរៀនត្រឹមថ្នាក់ ទី១២ឪចាស់ឱ ទទួល ប្រទេសជាតិកើតមានសង្គ្រាមនៅឆ្នាំ១៩៧០ក៏ ឈប់រៀនមកជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ ១៩៧៣ ថា បានស្ម័គ្រចិត្ដចូលធ្វើជាយោធាខែ្មរក្រហមតាមរយៈឈ្មោះ សារឹត។ ចូលដំបូងនៅស្រុក ២០តំបន់២៥ ធ្វើជាយោធាសេ្លÃៈកពាក់ខោអាវ ខ្មៅ កាលនោះឪពុកម្ដាយមិនចង់ឱ្យកូនទៅទេ ដោយ សារសង្គ្រាម ទម្លាក់គ្រាប់បែកសេ្ទីរតែរាល់ថៃ្ង។ ថា អង្គការបញ្ជូនឱ្យទៅសមរភូមិ តាមដឹងដំបូងអង្គការ ចាត់តាំងឱ្យរែកបាយស្មុគទេ ព្រោះថា ជាកេ្មង តូចនៅឡើយអាយុជាង១០ឆ្នាំ។ ក្រោយមកទៀតដឹង អង្គការបញ្ជូនទៅសមរភូមិខាងស្រុកកណ្ដាលស្ទឹងវាយជាមួយទាហាន លន់ នល់។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហមឡើងកាន់អំណាច ក៏មិន ឃើញកូនត្រឡប់មកលេងស្រុកកំណើតវិញដែរ។ នៅឆ្នាំ ១៩៧៦ ស្រាប់ឃើញមកលេងផ្ទះជាមួយមិត្ដភក្ដិបីនាក់ មកដល់ផ្ទះគ្មាន និយាយអីច្រើនទេ គ្រាន់តែប្រាប់ ថាធ្វើការនៅភ្នំពេញ តែមិនបាន ប្រាប់ថាធ្វើការអីដែរ មកសម្រាកបានតែមួយយប់ក៏ត្រឡប់ទៅ ភ្នំពេញ វិញបាត់ទៅ។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមចូល មកដល់ប្រទេសកម្ពុជាក៏មិនឃើញត្រឡប់ មកផ្ទះវិញ ប្រហែល ជាបីទៅបួនឆ្នាំបានឃើញត្រឡប់មកផ្ទះវិញ ក៏ចូលស្ដីដណ្ដឹងបងប្អូនជីដូនមួយឱ្យ ឈ្មោះ តូង រហូតមានកូនដល់ទៅ៤នាក់។ ក្រោយមកទៀតមិនដឹងថា កូនមានជំងឺអីទេ ចេះតែសេ្លក សាំងរក កម្លាំងគ្មាន ឈឺរីងរៃរហូតដល់ស្លាប់។ បើតាមប្រវត្ដិរូប ក្រោយ ឆ្នាំ១៩៧៥ ថា បានធ្វើជា យោធាការពារអ្នកទោសនៅមន្ទ្គស២១ ភ្នំពេញ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា