Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KDI0472
KDI0472
Name :
ឈ្មោះ :
ភេម មុំ
Last Name :
នាមត្រកូល :
Phem
First Name :
នាមខ្លួន :
Mum
Other Name :
ឈ្មោះផ្សេង :
Meang
ម៉េង
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I07447
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 17. Present aged: 42]
«សម័យខែ្មរក្រហមអាយុ ១៧ឆ្នាំ។ បច្ចុប្បន្នអាយុ ៤២ឆ្ន
Home Village :
ភូមិកំណើត/ទីលំនៅ :
08100102, Kandal, Sa-ang, Khporp, Khporp Leu
០៨១០០១០២ ខេត្ដកណ្ដាល, ស្រុកស្អាង, ឃុំខ្ពប, ភូមិខ្ព
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
Reason to Join KR :
មូលហេតុចូល KR :
បង្ខំ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពអ្នកទោសនៅមន្ទីរស២១ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
អ្នកទោស
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KDI0472 20031120, Khporp Leu village, Khporp sub-district, Sa-ang district, Kandal province. Interviewed by Phann Sochea. Notes: The biography owner disappeared. Interviewed with Phim Khan, mother.
ខេឌីអាយ០៤៧២ ២០០៣១១២០ ភូមិខ្ពបលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។ សម្ភាសដោយៈ ផាន់ សុជា។ កំណត់សំគាល់ៈ ម្ចាស់ប្រវត្តិរូបបាត់ខ្លួន។ ជួបសម្ភាសជាមួយនឹង ភឹម ខន ត្រូវជាម្តាយ។
Summary :
សេចក្ដីសង្ខេប :
ភេម មុំ ហៅ ម៉េង អាយុ១៧ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ប៉ក់ ខន អាយុ៦៥ឆ្នាំ ត្រូវជា ម្ដាយ។ មុំ មានឪពុកឈ្មោះ ភេម ឡុង មានបងប្អូន៧នាក់ ស្លាប់ជំនាន់ខែ្មរក្រហម២នាក់ មានស្រុក កំណើតនៅភូមិខ្ពបលើ ឃុំខ្ពប ស្រុកស្អាង ខេត្ដកណ្ដាល។ មុំ កាលពីតូចរៀនបានត្រឹមថ្នាក់ទី៥ ឪចាស់ឱ មានឪពុកឈ្មោះ ឡុង ជាគ្រូបង្រៀននៅសាលាបឋមសិក្សាខ្ពប ឈប់រៀនដោយសារ កើតមានរដ្ឋប្រហារឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧៤ មានយន្ដហោះ ទម្លាក់គ្រាប់បែកត្រូវកូនម្នាក់ស្លាប់។ ជំនាន់កើតសង្គ្រាមពិតជាមាន ការលំបាកខ្លាំងណាស់ ចង់ស៊ីរកក៏មិនកើតមិនហ៊ានដើរឆ្ងាយចូល ជ្រកតែ ក្នុងត្រង់សេ។ នៅឆ្នាំ១៩៧៥ មុំ អង្គការចាត់តាំងឱ្យចូល ធ្វើពេទ្យនៅតាមឃុំ ក្រោយមកទៀត ប្រហែលជាឆ្នាំ១៩៧៧ អង្គការបញ្ជូនទៅភ្នំពេញ បាត់ដំណឹងរហូតមមិនដែលទាក់ទងបានទេ ណាមួយ ខែ្មរក្រហមដឹងថា ប្ដី ធ្វើជាគ្រូបង្រៀនមានកងឈ្លបចាប់យក ទៅសម្លាប់ចោលនៅវត្ដព្រែកតាដួង។ ខន ម្ដាយរបស់ មុំ ត្រូវខែ្មរ ក្រហមបំបែកពីកូនឱ្យទៅរស់នៅភូមិក្រាំងយ៉ូវយកទៅលុតដុំដូចជាគុកអញ្ចឹង នៅទីនោះសុទ្ធស្រីមេម៉ាយប្ដីត្រូវខែ្មរក្រហមយកទៅ សម្លាប់ចោល។ នៅឆ្នាំ១៩៧៩ បានត្រឡប់មក ស្រុកកំណើតវិញ បានជួបកូនចំនួន៥នាក់ ដោយឡែកបាត់ឈ្មោះ មុំ ដែលចូលបម្រើ ចលនាខែ្មរ ក្រហមឈឹង។ បើតាមប្រវត្ដិរូប មុំ អង្គការចាប់ខ្លួន នៅមន្ទីរពេទ្យ១៧មេសា ភ្នំពេញ យកមកដាក់ គុកនៅមន្ទីរស២១ នៅឆ្នាំ១៩៧៨។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា