PROMOTING ACCOUNTABILITY
Phin Ly
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KDI0474
KDI0474
|
|
Name :
ឈ្មោះ :
|
ភិន លី
|
|
Last Name :
នាមត្រកូល :
|
Phin
|
|
First Name :
នាមខ្លួន :
|
Ly
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: ??. Present aged: 59]
«សម័យខែ្មរក្រហមអាយុ ឆ្នាំ។ បច្ចុប្បន្នអាយុ ៥៩ឆ្នាំ
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
08101407, Kandal, Sa-ang, Ta Lun, Prek Sleng
០៨១០១៤០៧ ខេត្ដកណ្ដាល, ស្រុកស្អាង, ឃុំតាលន់, ភូមិព្
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1972????
១៩៧២????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធា ព្រលានយន្ដហោះ ខេត្ដកំពង់ឆ្នាំង។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
ភូមិភាគបស្ចឹម«៤០១»ខេត្ដកំពង់ឆ្នាំង
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Chann Chakrei, chief of divsision 1 of Eastern Zone
ចាន់ ចក្រី, ប្រធានកងពលទី១ ភូមិភាគបូព៌ា។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
Yes
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KDI0474 20031124, Prek Sleng village, Ta Lun sub-district, Sa-ang district, Kandal province. Interviewed by Phann Sochea. Notes: Interviewed with the biography owner named Phin Ly.
ខេឌីអាយ០៤៧៤ ២០០៣១១២៤ ភូមិព្រែកសែ្លង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។ សម្ភាសដោយៈ ផាន់ សុជា។ កំណត់សំគាល់ៈ ជួបសម្ភាសផ្ទាល់ជាមួយនឹង ភិន លី។
|
|
Summary :
សេចក្ដីសង្ខេប :
|
ភិន លី ភេទស្រី អាយុ៥៩ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ លី មានប្ដីឈ្មោះ ផាត មានកូន៦នាក់ស្រី៤ ប្រុស២ ប្រកបរបរធ្វើស្រែចម្ការ សព្វថៃ្ង រស់នៅភូមិព្រែកសែ្លង ឃុំតាលន់ ស្រុកស្អាង ខេត្ដកណ្ដាល។ លី មានឪពុកឈ្មោះ ភិន ម្ដាយឈ្មោះ លឿង មានបងប្អូនចំនួន៥នាក់។ លី កាលពីតូចរៀននៅ សាលាបឋមសិក្សាវត្ដពោធិ៍ត្រឹមថ្នាក់ទី៩ ឪចាស់ឱ ឈប់រៀនមកជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ នៅក្នុងភូមិឃុំកើត មានចលនាខែ្មរក្រហមវាយជា មួយទាហានលន់ នល់។ នៅឆ្នាំ១៩ ៧២ លី បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហមតាមរយៈ ឈ្មោះ អ៊ូច ជ្រាង។ លី អង្គការចាត់តាំងឱ្យធ្វើជាពេទ្យយោធានៅតំបន់២៥ កាលនោះខាងភូមិភាគ បូព៌ាសេ្ទីរឱ្យជួយព្យាបាលយោធាដែលមាន របួសនិងមានជំងឺគ្រុនចាញ់ ប្រធានកងពលឈ្មោះ ចាន់ ចក្រី គាត់ជាមនុស្សល្អស្លូតបូត។ នៅឆ្នាំ១៩៧៣៧៤ អង្គភាពមន្ទីរពេទ្យ ចល័តតាមសមរភូមិមានគ្នា រាប់រយនាក់ ព្រោះពេលធ្វើសង្គ្រាមវាយ ជាមួយទាហានលន់ នល់ មានស្លាប់និងរបួសច្រើនណាស់។ កងពល ចាន់ ចក្រី វាយសំដៅចូលទីក្រុងភ្នំពេញ តាមផ្លូវព្រែកប្រា ឆ្ពោះទៅ ច្បារអំពៅ។ នៅឆ្នាំ ១៩៧៥ ពេលខែ្មរក្រហមឡើងកាន់អំណាច លី អង្គការឱ្យស្នាក់នៅច្បារអំពៅហើយនៅធ្វើស្រែដក ស្ទូងនៅបឹង ស្នោ។ នៅឆ្នាំ១៩៧៦ ប្រធានកងពលឈ្មោះ ចាន់ ចក្រី អង្គការ ចាប់ខ្លួនដោយចោទថា ក្បត់អង្គការចូលដៃជាមួយយួន។ នៅពេល នោះយោធាទាំងអស់មានបុរសនិងនារីនៅក្រោមការគ្រប់ គ្រងរបស់ ចាន់ ចក្រី អង្គការចាប់ខ្លួនអស់មួយចំនួនតូចនិងមួយចំនួនធំទៀតបញ្ជូនទៅធ្វើព្រលានយន្ដ ហោះនៅខេត្ដកំពង់ឆ្នាំង។ កាលជំនាន់ខែ្មរ ក្រហមឱ្យតែចាប់មេហើយកូនចៅក៏មានគ្រោះថ្នាក់ដែរ លី នៅដល់ ខេត្ដកំពង់ឆ្នាំង ខិតខំធ្វើការហើយមិនហ៊ានសុំអង្គការមកលេងស្រុក កំណើតទេ។ លី ជានារី អង្គ ការឱ្យធ្វើស្រែនិងបុរសឱ្យកាប់ថ្មរែក ថ្មភ្នំមក ធ្វើព្រលានយន្ដហោះមានជំនាញការចិនរាប់រយនាក់មកបញ្ជា នៅទីនោះ។ មានយុទ្ធជនមួយចំនួនគ្នាលុតដុំមិនបាន មានជំងឺ ឈឺស្កាាត់ឬធ្វើការងារមិនកើតអង្គការចាប់ ដាក់ឡានតែមិនដឹងជាយក ទៅសម្លាប់ចោលទីណាទេ។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀត ណាមវាយ ចូលដល់ប្រទេសកម្ពុជា លី និងកម្មាភិបាលខែ្មរក្រហមជា ច្រើននាក់នាំគ្នារត់ចូលពៃ្រឡើងភ្នំ មានមនុស្ស ស្លាប់តាមផ្លូវដោយ សារគ្មានអាហារ។ លី រត់ឡើងភ្នំបានតែមួយរយៈខ្លីពិបាកពេកក៏ សមេ្រចចិត្ដមក ស្រុកកំណើតវិញ ហើយបានរៀនការនៅ ឆ្នាំ១៩ ៨០។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
She witnessed trucks carrying people to be killed in Kampong Chhnang province, but she did not eye w
គាត់ឃើញឡានដឹកមនុស្សយកទៅសម្លាប់នៅកំពង់ឆ្នាំង តែគាត់ មិនបានឃើញសកម្មភាពសម្លាប់ដោយផ្ទាល់ផ្នែកទេ។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”