PROMOTING ACCOUNTABILITY
Thaong Heng
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KDI0475
KDI0475
|
|
Name :
ឈ្មោះ :
|
ថោង ហេង
|
|
Last Name :
នាមត្រកូល :
|
Thaong
|
|
First Name :
នាមខ្លួន :
|
Heng
|
|
Other Name :
ឈ្មោះផ្សេង :
|
Pao Kimheng
ប៉ោ គឹមហេង
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
K00082
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: 27. Present aged: 51]
«សម័យខែ្មរក្រហមអាយុ ២៧ឆ្នាំ។ បច្ចុប្បន្នអាយុ ៥១ឆ្ន
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
08101403, Kandal, Sa-ang, Ta Lun, Chong Koh Tauch
០៨១០១៤០៣ ខេត្ដកណ្ដាល, ស្រុកស្អាង, ឃុំតាលន់, ភូមិចុ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធាធ្វើស្រែនៅមន្ទីរពៃ្រស ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈឹម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Soldier
យុទ្ធនារី
|
|
Superiors :
ថ្នាក់លើ :
|
Hor, chief of Prey Sa prison
ហ៊, ប្រធានពៃ្រស។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
Yes
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KDI0475 20031124, Chong Koh Tauch village, Ta Lun sub-district, Sa-ang district, Kandal province. Interviewed by Phann Sochea. Notes: Interviewed with the biography owner named Thaong Heng.
ខេឌីអាយ០៤៧៥ ២០០៣១១២៤ ភូមិចុងកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។ សម្ភាសដោយៈ ផាន់ សុជា។ កំណត់សំគាល់ៈ ជួបសម្ភាសផ្ទាល់ជាមួយនឹង ថោង ហេង ជាម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
ថោង ហេង ហៅ ប៉ោ គឹមហេង ភេទស្រី អាយុ៥០ឆ្នាំ ជាម្ចាស់ ប្រវត្ដិរូប។ ហេង មានប្ដីឈ្មោះ យ៉ុង មានកូនចំនួន២នាក់ សព្វថៃ្ង ប្រកបរបរធ្វើស្រែចម្ការនិងលក់ដូរបន្ដិចបន្ដួច រស់នៅភូមិចុងកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្ដកណ្ដាល។ ហេង មានឪពុកឈ្មោះ ថោង ប៉ោ ម្ដាយឈ្មោះ ទេស សុស មានបងប្អូន៥នាក់ស្រី៤ប្រុស១។ ហេង កាលពីតូចមិនបានរៀនសូត្រទេ កាលអាយុបាន១០ឆ្នាំ ម្ដាយស្លាប់ ចោលរស់នៅជាមួយឪពុកជួយធ្វើស្រែចម្ការ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់ សមេ្ដចសីហនុ នៅតំបន់នេះក្លាយជា តំបន់រំដោះ។ នៅឆ្នាំ១៩៧១ មានយន្ដហោះខាងទាហានលន់ នល់ មកទម្លាក់គ្រាប់បែកធ្វើឱ្យប្រជាជនរស់នៅមិនសុខជួបគ្រោះថ្នាក់។ នៅឆ្នាំ១៩៧៣ ហេង បាន ស្ម័គ្រចូលបម្រើជាយោធាខែ្មរក្រហម ដោយមានការឈឺចាប់និងការទម្លាក់គ្រាប់បែករបស់អាមេរិចកាំង ទោះបីឪពុកហាមឃាត់ក៏មិនស្ដាប់ដែរ។ ពេលចូលដំបូងឈ្មោះ លី នាំទៅរៀនវគ្គនយោបាយនិងរៀន ក្បួនយុទ្ធសាស្រ្ដយោធា នៅវត្ដបុទុមសាគរ កោះខ្សាច់ទន្លា។ ពេលរៀនចប់អង្គការបញ្ជន ឱ្យទៅកងពល ៧០៣ប្រធានកងពលឈ្មោះ ណាត និងឈ្មោះ ពីន។ ហេង អង្គការបានចាត់តាំងឱ្យរែកបាយស្មុគឱ្យ យោធានៅសមរភូមិ មុខកំពង់តែវាយជាមួយទាហាន លន់ នល់។ ការរែកស្មុគមិនមែនជា ការងារ ស្រួលទេ ពិបាកជាងសមរភូមិមុខទៀត ព្រោះត្រូវរែកបាយឱ្យ ដល់គោលដៅ ទោះបីមានខ្មាំងនៅខាង មុខក៏យើងរកមធេ្យាបាយ យក បានឱ្យដល់យោធាខាងយើងនៅសមរភូមិមុខឱ្យបានជា ដាច់ខាត។ ហេង ធ្វើសកម្មភាពនៅខាងកោះអន្លុងចិនរហូតបន្ដទៅ ដល់វត្ដចំពុះកែ្អកជិតច្បារអំពៅ។ កម្លាំងខែ្មរក្រហមបាន វាយចូល ទីក្រុងជាបន្ដបន្ទាប់រហូតទទួលបានជ័យជម្នះនៅឆ្នាំ១៩៧៥។ ពេលខែ្មរក្រហមឡើងកាន់ អំណាចអង្គការចាត់តាំងឱ្យដើរបោស
សម្អាតផ្ទះសំបែងនៅក្នុងទីក្រុងភ្នំពេញ។ នៅឆ្នាំ១៩៧៦ មានការ ចាប់ប្រធានកងពលមួយចំនួនរហូតមានការពាក់ព័ន្ធជាមួយកូនចៅ។ ហេង ត្រូវជាប់ជាខ្សែក្បត់អង្គការ ចាប់បញ្ជូនឱ្យទៅធ្វើការនៅពៃ្រស មានមនុស្សរាប់រយនាក់រាប់ពាន់នាក់ គ្មានអាហារហូបចុកគ្រប់គ្រាន់។ ហេង ធ្លាប់ឃើញយោធាខែ្មរក្រហមធ្វើទារុណកម្មមនុស្សឈឺដែល មិនបានទៅធ្វើការយកទៅចងក្រោម ដើមឈើនិងកាច់សំបុកអង្រ្កាង ឱ្យខាំនិងធ្លាប់ឃើញខែ្មរក្រហមវាយសម្លាប់មនុស្សនិងត្បូងចបនៅកនែ្លង ធ្វើការនៅមន្ទីរលុតដុំពៃ្រស។ នៅឆ្នាំ១៩៧៩ ហេង បានរត់ចូល ពៃ្របានមួយរយៈហើយរកផ្លូវ ត្រឡប់ស្រុកកំណើតវិញ។ |
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
She witnessed the torture with her own eyes in region 25 at the north of Prey Sa prison.
គាត់ឃើញការធ្វើទារុណកម្មដោយផ្ទាល់ផ្នែកនៅតំបន់១៥ ខាងជើងគុកពៃ្រស។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”