PROMOTING ACCOUNTABILITY
Keo Vy
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KDI0476
KDI0476
|
|
Name :
ឈ្មោះ :
|
កែវ វី
|
|
Last Name :
នាមត្រកូល :
|
Keo
|
|
First Name :
នាមខ្លួន :
|
Vy
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I00085
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: 21. Present aged: 49]
«សម័យខែ្មរក្រហមអាយុ ២១ឆ្នាំ។ បច្ចុប្បន្នអាយុ ៤៩ឆ្ន
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
08100101, Kandal, Sa-ang, Khporp, Rusei Srok
០៨១០០១០១ ខេត្ដកណ្ដាល, ស្រុកស្អាង, ឃុំខ្ពប, ភូមិឫស្
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធាធ្វើស្រែនៅមន្ទីរពៃ្រស ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Soldier
យុទ្ធនារី
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Heng, chief of village
ហេង, ប្រធានភូមិ
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
Yes
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KDI0476 20031124, Rusei Srok village, Khporp sub-district, Sa-ang district, Kandal province. Interviewed by Phann Sochea. Notes: Interviewed with the biography owner named Keo Ry.
ខេឌីអាយ០៤៧៦ ២០០៣១១២៤ ភូមិឫស្សីស្រុក ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។ សម្ភាសដោយៈ ផាន់ សុជា។ កំណត់សំគាល់ៈ ជួបសម្ភាសផ្ទាល់ជាមួយនឹង កែវ វី ជាម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
កែវ វី ហៅ វ៉ាន់ ភេទស្រី អាយុ៤៩ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ វី មានប្ដីឈ្មោះ គុណ មានកូនចំនួន ៥នាក់ រស់នៅភូមិឫស្សីស្រុក ឃុំខ្ពប ស្រុកស្អាង ខេត្ដកណ្ដាល។ វី មានឪពុកឈ្មោះ កែវ ម្ដាយ ឈ្មោះ វ៉ាត មានបងប្អូន៨នាក់។ វី កាលពីតូចមិនបានរៀនសូត្រទេ ព្រោះឪពុកម្ដាយមានជីវភាពខ្វះ ខាត។ នៅឆ្នាំ១៩៧០ កើតមាន រដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ក្រោយមកទៀតមានយន្ដហោះខាង ទាហានលោក លន់ នល់ ដែលមានការជួយគាំទ្រពីសហរដ្ឋអាមេរិចកាំង មកទម្លាក់គ្រាប់បែកនៅតាម ភូមិឃុំធ្វើឱ្យប្រជាជនមានគ្រោះថ្នាក់និង មិនបានធ្វើការរកស៊ី ម្ដងរត់ទៅនេះម្ដងរត់ទៅនោះដើម្បីរកកនែ្លង រស់។ នៅឆ្នាំ១៩៧៣ ឃើញមានយុវជនយុវនារីស្ម័គ្រចិត្ដចូលធ្វើជា យោធាខែ្មរ ក្រហមច្រើនឡើងៗ ធ្វើឱ្យ វី រស់នៅក្នុងភូមិមិនបាន ក៏ស្ម័គ្រចិត្ដចូលធ្វើជាយោធាខែ្មរក្រហមតាមរយៈឈ្មោះ ហេង។ ពេល ចូលដំបូងនៅក្នុងតំបន់២៥ អង្គការផរៀនវគ្គនយោបាយនិង រៀនក្បួនយុទ្ធសាស្រ្ដយោធាអស់រយៈពេល ជាងមួយខែ អង្គការបញ្ជូនចូលសមរភូមិវាយជាមួយទាហាន លន់ នល់។ នៅឆ្នាំ១៩៧៤៧៥ វី បានវាយជាមួយទាហានលន់ នល់ តាមច្រកព្រែកតូចឡើង ទៅតាខ្មៅនៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥។ វី ជាយោធាខែ្មរ ក្រហមនៅក្នុងកងពលលេខ១២ ប្រធានកងពលឈ្មោះ ពីន ឈ្មោះ ឡាយ ពេលថៃ្ង វាយបានទីក្រុងភ្នំពេញ មិនសូវមានផ្ទុះអាវុធទេ ទាហានលន់ នល់ ដូចជាមិនហ៊ានមានសកម្ម ភាពអីទាំងអស់នាំគ្នា ដាក់អាវុធចុះ។ ពេលនោះឃើញមានប្រជាជនជម្លៀសចេញពីទីក្រុង ភ្នំពេញជា បណ្ដើរៗអស់រយៈពេលបីថៃ្ង។ នៅពេលខែ្មរក្រហម ទទួលជ័យជម្នះ អង្គភាពរបស់ វី បានស្នាក់នៅម្ដុំ ផ្សារអូរឡាំពេជ្រ អង្គការចាត់តាំងឱ្យដើរបោសសម្អាតផ្ទះនិងប្រមូលឥវ៉ាន់ដាក់មួយដុំ។ នៅឆ្នាំ១៩ ៧៦៧៧ អង្គការបានចាប់ប្រធានកងពលជាច្រើនដូច ជាឈ្មោះ ណាត ឈ្មោះ ពីន ធ្វើឱ្យយោធា ទាំងអស់នៅក្នុងកងពល ១២ជាប់និន្នាការនយោបាយទាំងអស់គ្នា។ វី អង្គការបញ្ជូលឱ្យទៅ ធ្វើការលុតដុំ នៅមន្ទីរពៃ្រស ប្រធានឈ្មោះ ហ៊ុយ។ វី អង្គការចាត់ តាំងឱ្យធ្វើស្រែនិងគ្មានអាហារគ្រប់គ្រាន់និងមាន យុវជនមួយចំនួន ត្រូវអង្គការហៅឡើងបានយកទៅបាត់មិនជាយកទៅសម្លាប់ចោលទីណាទេ។ នៅឆ្នាំ ១៩៧៩ ពេលកងទ័ពវៀតណាមវាយចូលមកដល់ ប្រទេសកម្ពុជា វី និងមនុស្សជាច្រើនផេ្សងទៀត ភាគច្រើននាំគ្នារត់ ចូលពៃ្រ ព្រោះខ្លាចកងទ័ពវៀតណាមសម្លាប់ចោល។ វី បានរត់ទៅ ដល់ខេត្ដពោធិ សាត់និងបន្ដរត់ឡើងភ្នំជាច្រើនកនែ្លងរស់នៅក្នុងពៃ្រ លំបាកវេទនាគ្មានអាហារគ្រប់គ្រាន់ មានមនុស្ស ស្លាប់ជាហូរហែរ ដោយឃើញសភាពការណ៍មិនល្អក៏សមេ្រចចិត្ដរកផ្លូវត្រឡប់មកស្រុក កំណើតវិញ ណៅឆ្នាំ១៩៧៨។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
She witnessed trucks carrying the people from her unit to be killed.
គាត់ឃើញឡានមកដឹកមនុស្សពីកងគាត់យកទៅសម្លាប់។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”