Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KDI0615
KDI0615
Name :
ឈ្មោះ :
កុយ មឿន
Last Name :
នាមត្រកូល :
Koy
First Name :
នាមខ្លួន :
Moeun
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
K00053
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 22. Present aged: 53]
«សម័យខែ្មរក្រហមអាយុ ២២ឆ្នាំ។ បច្ចុប្បន្នអាយុ ៥៣ឆ្ន
Home Village :
ភូមិកំណើត/ទីលំនៅ :
08101203, Kandal, Sa-ang, Svay Prateal, Prek Ta Ch
០៨១០១២០៣ ខេត្ដកណ្ដាល, ស្រុកស្អាង, ឃុំស្វាយប្រទាល,
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពមន្ទីរពៃ្រស ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Soldier
យុទ្ធនារី
Superiors :
ថ្នាក់លើ :
Sien, chief of hundren member unit
ស្រៀន, ប្រធានកងរយ
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
Yes
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KDI0615 20040917, Prek Ta Choar village, Svay Prateal sub-district, Sa-ang district, Kandal province. Interviewed by Pheng Pong Rasy. Notes: Interviewed with the biography owner Koy Moeun.
ខេឌីអាយ០៦១៥ ២០០៤០៩១៧ ភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។ សម្ភាសដោយៈ ផេង ពង្សរ៉ាស៊ី។ កំណត់សំគាល់ៈ ជួបសម្ភាសផ្ទាល់ជាមួយនឹង កុយ មឿន ជាម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
កុយ មឿន ភេទស្រី អាយុ៥៣ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ មឿន មានប្ដីឈ្មោះ ប្ដីឈ្មោះ ជៀន មានកូនចំនួនបីនាក់ សព្វថៃ្ងប្រកប របរធ្វើស្រែចម្ការនៅភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្ដកណ្ដាល។ មឿន មានឪពុកឈ្មោះ ពុក កុយ ម្ដាយឈ្មោះ ចាប មានបងប្អូន៥នាក់។ មឿន កាលពីតូចមិនចូលរៀនសាលាទេ ពេលធំពេញវ័យជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ មានកម្លាំងចលនាខែ្មរ ក្រហមចូលមកឃោសនាក្នុងភូមិ។ នៅឆ្នាំ ១៩៧៣ មឿន បានស្ម័គ្រចិត្ដបម្រើចលនាខែ្មរក្រហមតាមរយៈឈ្មោះ ឆាយ។ ពេលចូលដំបូងអង្គ ការឱ្យរៀនវគ្គនយោធានិងចាត់តាំងឱ្យធ្វើពេទ្យ យោធាប្រចាំនៅតំបន់២៥ នៅភូមិព្រែកតាឯក។ ការ ងារ ពេទ្យនៅពេលនោះមានតែលាងរបួសឱ្យយោធាខែ្មរក្រហមដែលវាយជាមួយទាហានលន់ នល់។ ការងារនៅក្នុងមន្ទីររញ៉េរញៃ៉ពេកក៏ សុំអង្គការឡើងវាយតាមសមរភូមិវិញ ពេលចូលសមរភូមិមិនទាន់ បានប៉ុន្មានផងក៏ត្រូវរបួសអង្គការសែងមកព្យាបាលនៅមន្ទីរពេទ្យវិញ។ ក្រោយមកក៏ធ្វើពេទ្យយោធា បន្ដរហូតដល់ឆ្នាំ១៩៧៥ ខែ្មរក្រហមចូលកាន់កាប់ទីក្រុងតែម្ដង បន្ទាប់មកអង្គការបាន ជម្លៀសប្រជា ជនឱ្យចេញអស់។ មឿន អង្គការចាត់តាំងឱ្យធ្វើការ ងារនៅមន្ទីរមន្នីវង្សបានមួយរហូតដល់ឆ្នាំ១៩៧៧។ អង្គការបានចាប់ប្រធានពេទ្យឈ្មោះ មិត្ដខឿន យកទៅបាត់។ បន្ទាប់មឿន អង្គការដកសេចក្ដីទុក្ខ ចិត្ដក៏បញ្ជូនឱ្យមកលុតដំនៅ មន្ទីរពៃ្រស ឱ្យធ្វើការងារដកស្ទូង ជួនណាឱ្យធ្វើការងាររហូត ដល់ម៉ោង១១ យប់បានឱ្យសម្រាកចូលដេក ព្រឹកឡើងភ្ញាក់ពី ព្រលឹមទៀត បើពីណាឈឺបន្ដិចបន្ដួចមិនព្រមទៅធ្វើការ ពិតជាគ្មានបាយហូបទេ បើច្រើនដងអាចបាត់ខ្លួនទៀត។ មឿន បានធ្វើការនៅគុកពៃ្រស ទាំងភ័យ ខ្លាច ព្រោះធ្លាប់ឃើញឡានមក ដឹកមនុស្សយកទៅបាត់ទាំងយប់។ នៅឆ្នាំ១៩៧៩ មឿន បានរត់ជា មួយកម្មាភិបាលខែ្មរក្រហមមួយចំនួនទៀតរហូតស្រុក មោង ខេត្ដបាត់ដំបង។ ពេលរត់ចូលពៃ្រដាច់ បាយខ្លះស្លាប់ជា បន្ដបន្ទាប់ មឿន ក៏រត់គេចេញពីក្រុមដើម្បីរកផ្លូវមកផ្ទះវិញ។ សំណាងល្អ បានជួប សេនាជនភូមិនិងកម្លាំងវៀតណាមឱ្យបាយហូប និងឱ្យត្រឡប់មកស្រុកកំណើតវិញ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ធ្លាប់ឃើញយោធាខែ្មរក្រហមចាប់មនុស្សដាក់ឡានយកទៅបាត់។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា