Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KDI0754
KDI0754
Name :
ឈ្មោះ :
អ៊ុំ ប៉ែត
Last Name :
នាមត្រកូល :
Um
First Name :
នាមខ្លួន :
Pet
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
K00066
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 20. Present aged: 47]
«សម័យខែ្មរក្រហមអាយុ ២០ឆ្នាំ។ បច្ចុប្បន្នអាយុ ៤៧ឆ្ន
Home Village :
ភូមិកំណើត/ទីលំនៅ :
08100705, Kandal, Sa-ang, Prek Ambel, Anlung Tasek
០៨១០០៧០៥ ខេត្ដកណ្ដាល, ស្រុកស្អាង, ឃុំព្រែកអំបិល, ភ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1974????
១៩៧៤????
Reason to Join KR :
មូលហេតុចូល KR :
She volunteered to join the revolution.
គាត់ស្ម្រ័គចិត្ដបម្រើបដិវត្ដន៍។
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពមន្ទីរស២១ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Soldier
យុទ្ធនារី
Superiors :
ថ្នាក់លើ :
Huy, chief of Prey Sa
ហ៊ុយ, ប្រធានពៃ្រស
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KDI075 20041020, Anlung Tasek Leu village, Prek Ambel sub-district, Sa-ang district, Kandal province. Interviewed by Beang Pivoin. Notes: Interviewed with the biography owner.
ខេឌីអាយ០៧៥ ២០០៤១០២០ ភូមិងន្លង់តាសេកលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។ សម្ភាសដោយៈប៉ាង ពីវ័ន។ កំណត់សំគាល់ៈ ជួបសម្ភាសផ្ទាល់ជាមួយនឹង អ៊ុំ ប៉ែត ជាម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
អ៊ុំ ប៉ែត ភេទស្រី អាយុ៤៧ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ប៉ែត មានប្ដីឈ្មោះ ចែម មានកូនចំនួន៥នាក់ ស្រី៣ប្រុស២ ប្រកបរបរ ធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិព្រែកតាសេក ឃុំព្រែកអំបិល ស្រុកស្អាង ខេត្ដកណ្ដាល។ ប៉ែត មានឪពុកឈ្មោះ អ៊ុំ ខែម ម្ដាយឈ្មោះ ហ៊ិន គឹម មានបងប្អូន៤នាក់។ ប៉ែត កាលពីតូចរៀន បានត្រឹមថ្នាក់ទី១១ឪចាស់ឱ ឈប់ដោយសារកើតមានរដ្ឋប្រហារ នៅឆ្នាំ១៩៧០ អត់ មានលោកគ្រូវង្រៀន ព្រោះប្រទេសជាតិ កើតមានសង្គ្រាម។ ពេលឈប់រៀនមកជួយឃ្វាលគោនិងធ្វើ ស្រែចម្ការជាមួយឪពុកម្ដាយ តែពេលនោះរងគ្រោះដោយសារ មានយន្ដហោះខាងទាហានលន់ នល់ ទម្លាក់ សេ្ទីររាល់ថៃ្ងគ្មានពេល វេលាគ្រប់គ្រាប់សម្រាប់រកស៊ីទេ។ នៅឆ្នាំ១៩៧៤ ប្រធាន ភូមិប្រធាន នារីឈ្មោះ អឿន មកឃោសនាថា មានបងប្អូនណា ចង់ទៅកាត់ដេរទេ ពេលនោះ ប៉ែត ក៏ស្ម័គ្រចិត្ដ ចូលទៅរួមទាំង នារីជាច្រើននាក់ផេ្សងទៀត។ នៅពេលដល់សាលាស្រុកនៅក្នុង តំបន់២៥ អង្គការមិន បានឱ្យទៅរៀនកាត់ដេរទេ តាមពិតបញ្ជូនទៅសមរភូមិនៅម្ដុំកោះអន្លុងចិននិងម្ដុំវត្ដចំពុះកែ្អក ជាអ្នក សែងរបួស កាលនោះយោធាខែ្មរក្រហមវាយជាមួយទាហានលន់ នល់។ ប៉ែត សែងរបួសមិនបាន ប៉ុន្មានថៃ្ងផង ភ័យខ្លាចពេក សែ្លងរបួសនិងអ្នកស្លាប់រៀងរាល់ថៃ្ង ក៏នាំគ្នាបីនាក់រត់ត្រឡប់មកផ្ទះ វិញ តែមកមិនបានដល់ផ្ទះផង អង្គការចាប់បញ្ជូនទៅវិញ ឱ្យទៅ លុតដំនៅមន្ទីរ០៤។ បន្ទាប់មកទៀត អង្គការបញ្ជូនឱ្យទៅដាំបាយ ធ្វើម្ហូបឱ្យកេ្មងៗរែកនៅសមរភូមិមុខ។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហម ឡើងកាន់អំណាច អង្គការបញ្ជូនទៅភ្នំពេញ។ ក្រោយមកអង្គការចាត់តាំងឱ្យធ្វើស្រែនៅម្ដុំអូរបែកក្អម និងនៅ បឹងត្របែក។ បន្ទាប់មកទៀតដោយជាប់និន្នាការនយោបាយ អង្គការបញ្ជូនទៅនៅមន្ទីរពៃ្រសរ លុតដុំធ្វើស្រែនៅស្ទឹងបាគូ ប្រធានគ្រប់គ្រងនៅមន្ទីរពៃ្រសឈ្មោះ ហ៊ុយ ខ្មៅមាឌធំខ្ពស់។ ប៉ែត ថា នៅមន្ទីរពៃ្រស ជាកនែ្លងលុតដុំ អ្នកណាកសាង ខ្លួនមិនបានល្អក៏មានបាត់ខ្លួនដែរ។ នៅឆ្នាំ១៩៧៩ ប៉ែត បានរត់ចូលពៃ្របានមួយរយៈក៏រត់ត្រឡប់មកស្រុកកំណើតវិញ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ដឹងថា មានមនុស្សបាត់ខ្លួននៅក្នុងមន្ទីរលុតដុំពៃ្រស។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា