PROMOTING ACCOUNTABILITY
Thay Kheng
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KDI0756
KDI0756
|
|
Name :
ឈ្មោះ :
|
ថាយ ខេង
|
|
Last Name :
នាមត្រកូល :
|
Thay
|
|
First Name :
នាមខ្លួន :
|
Kheng
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
K00156
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: 17. Present aged: 47]
«សម័យខែ្មរក្រហអាយុ ១៧ឆ្នាំ។ អាយុបច្ចុប្បន្ន ៤៧ឆ្នា
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
08100303, Kandal, Sa-ang, Koh Khel, Prek Keo
០៨១០០៣០៣ ខេត្ដកណ្ដាល, ស្រុកស្អាង, ឃុំកោះខែល, ភូមិព
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1974????
១៩៧៤????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធានៅមន្ទីរពៃ្រស ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Soldier.
យុទ្ធជន
|
|
Superiors :
ថ្នាក់លើ :
|
Ta Pin, Huy.
តាពីន,តាហ៊ុយ។
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Ya, chief of Cham fishing group
យ៉ា, ប្រធានក្រុមនេសាទចាម
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KDI0756 20041022, Prek Keo village, Koh Khel sub-district, Sa-ang district, Kandal province. Interviewed by Phann Sochea. Notes: Interviewed with the biography owner.
ខេឌីអាយ០៧៥៦ ២០០៤១០២២ ភូមិព្រែកកែវ ឃុំកោះ ខែល ស្រុកស្អាង ខេត្តកណ្តាល។ សម្ភាសដោយៈ ផាន់ សុជា និង អឿ រតនា។ កំណត់សំគាល់ៈ ជួបសម្ភាសលើកទីពីរ ជាមួយនឹង ថាយ ខេង ជាម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
ថាយ ខេង ភេទប្រុស អាយុ៤៧ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ខេង មានឪពុកឈ្មោះ ថាយ ថាំង ម្ដាយ ឈ្មោះ គ្រុយ លី មានបងប្អូន៥នាក់ មានស្រុកកំណើតនៅភូមិព្រែកតាកែវ ឃុំកោះខែល ស្រុកស្អាង ខេត្ដកណ្ដាល។ ខេង កាលពីតូចរៀនបានត្រឹម ថ្នាក់ទី១២ឪចាស់ឱ រៀនបានមួយឆ្នាំឈប់រៀនដោយ សារកើតមានរដ្ឋប្រហារឆ្នាំ១៩៧០ ពេលឈប់រៀនមកជួយធ្វើ ស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩ ៧០ មានទាហានយួនសហការ ជាមួយចលនាយោធាខែ្មរក្រហមក្នុងពៃ្រ និងដើរសេុីបនរណាខ្លះ ដែលជា គិញរបស់ទាហានលន់ នល់ ឱ្យតែមានការសង្ស័យប្រាកដជា មានគ្រោះថ្នាក់ហើយ ម្ដាយឈ្មោះ លី ត្រូវទាហានយួនចាប់និងឪពុក មិនហ៊ានរស់នៅក្នុងភូមិក៏រត់ភាសខ្លួនមកភ្នំពេញ។ នៅឆ្នាំ១៩៧៤ ខេង មិនអាចរស់នៅតាមភូមិបានស្រួលទេ ព្រោះកម្លាំងចលនាខែ្មរ ក្រហមកាន់តែមានច្រើន បើយើងមិន ស្ម័គ្រចិត្ដចូលជាមួយយោធា ខែ្មរក្រហមមានតែរត់ចូលខាងទាហានលោកលន់ នល់។ ខេង បាន សមេ្រចចិត្ដចូលធ្វើជាយោធាខែ្មរក្រហមតាមរយៈឈ្មោះ មឿន។ បន្ទាប់អង្គការបានបញ្ជូនឱ្យទៅរៀន សូត្រក្បួនយោធានៅតំបន់២៥ នៅក្នុងកងពល៧០៣ ប្រធានកងពលមានឈ្មោះ តាណាត និងតាពីន។ កាលនោះវាយជាមួយទាហានលន់ នល់ មានរបួសនិង ស្លាប់ដូចគ្នាទំរាំទទួលជ័យជម្នះនៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥។ ខេង បានចូលទៅដល់ទីក្រុងភ្នំពេញ បានឃើញប្រជាជន ជម្លៀសចេញពីភ្នំពេញ តាមផ្លូវមានមនុស្សច្រើនកុះករកកស្ទះរកផ្លូវ ដើរមិនបានចង់បានទេ។ នៅពេលប្រជាជនចេញអស់ពីទី ក្រុង អង្គការចាត់តាំងឱ្យដើរបោសសម្អាតផ្ទះសំបែង ក្រោយមកទៀត ប្រធានកងពលមួយចំនួនត្រូវអង្គ ការចាប់ខ្លួនដូចជាតាណាត ជាដើម។ ខេង ជាកូនទាហានក៏ត្រូវអង្គការបញ្ជូនទៅលុតដុំនៅ មន្ទីរពៃ្រស ប្រធានឈ្មោះ ហ៊ុយ ជាអ្នកមើលការខុសត្រូវនៅ ទីនោះ។ ខេង បានដឹងថា មន្ទីរលុតដុំពៃ្រស ជា សាខារបស់មន្ទីរ២១ទួលសែ្លង អង្គការបានយកមនុស្សជាច្រើនរាប់ពាន់នាក់ឱ្យទៅធ្វើការនៅពៃ្រស ជាកនែ្លងលុតដុំនៅពេលធ្វើការមានកង ការពារខ្លាចយើងរត់ នៅទីនោះបើយើងមិនសូវមានកម្លាំងធ្វើការ ដូចជាដកស្ទូងភ្ជួររាស់ដីសម្រាប់ធ្វើស្រែមិនកើតទេ ប្រធានឈ្មោះ យឺត ទៅយកមែកសង្កែមកវាយ មនុស្សឱ្យខំប្រឹងធ្វើការ ខ្លះហេវហត់ពេកធ្វើទាល់តែស្លាប់ក៏មានធ្លាប់ឃើញនិងព្រឹលឡើងក៏ធ្លាប់ឃើញ មានមនុស្សដេកស្លាប់ដែរ។ នៅឆ្នាំ១៩៧៧៧៨ ឡានមកពីមន្ទីរស២១មកចាប់ទាំងយប់យកទៅ បាត់ជាបន្ដបន្ទាប់ នៅមន្ទីរពៃ្រស និយាយឱ្យចំជាកនែ្លងស្ដុកមនុស្សទុកសម្រាប់សម្លាប់ ចោលនៅថៃ្ងណា មួយដែលយើងមិនខំធ្វើការងារឱ្យអង្គការ។ នៅឆ្នាំ១៩៧៩ ខេង បានរត់ចូលពៃ្រមួយរយៈខ្លីក៏រកផ្លូវ ត្រឡប់មកស្រុកកំណើតវិញ។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
He witnessed the Khmer Rouge beating people with Sanke stick [Sangke is a kind of tree with prick on
គាត់ឃើញគេធ្វើទារុណកម្មមនុស្សដោយវាយដំនឹងមែកសង្កែ។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”