PROMOTING ACCOUNTABILITY
Bo San
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KDI0760
KDI0760
|
|
Name :
ឈ្មោះ :
|
បូ សាន
|
|
Last Name :
នាមត្រកូល :
|
Bo
|
|
First Name :
នាមខ្លួន :
|
San
|
|
Other Name :
ឈ្មោះផ្សេង :
|
Sem San
សែម សាន
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
K08862
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: 22. Present aged: 49]
«សម័យខែ្មរក្រហមអាយុ ២២ឆ្នាំ។ បច្ចុប្បន្នអាយុ ៤៩ឆ្ន
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
081007??, Kandal, Sa-ang, Prek Ambel, Anlung Tasek
០៨១០០៧?? ខេត្ដកណ្ដាល, ស្រុកស្អាង, ឃុំព្រែកអំបិល, ភ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1974????
១៩៧៤????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធាកងការពារនៅមន្ទីរស២១ ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២» ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Soldier of S-21
យុទ្ធជនស២១
|
|
Superiors :
ថ្នាក់លើ :
|
ឌុច,ហ៊,ម៉ាន។
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Tom, sub district spy
តុំ, ឈ្លបឃុំ
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KDI0760 20041024, Anlung Tasek village, Prek Ambel sub-district, Sa-ang district, Kandal province. Interviewed by Pheng Pong Rasy. Notes: Interviewed with the biography owner.
ខេឌីអាយ០៧៦០ ២០០៤១០២៤ ភូមិងន្លង់តាសេក ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។ សម្ភាសដោយៈ ផេង ពង្សរ៉ាស៊ី។ កំណត់សំគាល់ៈ ជួបសម្ភាសផ្ទាល់ជាមួយនឹង សែម សាន ជាម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
បូ សាន ហៅ សែម សាន ភេទប្រុស អាយុ៤៩ឆ្នាំ ជាម្ចាស់ ប្រវត្ដិរូប។ សាន មានឪពុកឈ្មោះ បូ ម្ដាយឈ្មោះ វ៉ាត មានបងប្អូន៤នាក់ ស្រី១ប្រុស៣ មានស្រុកកំណើតនៅភូមិអន្លង់ តាសេក ឃុំ ព្រែកអំបិល ស្រុកស្អាង ខេត្ដកណ្ដាល។ សាន កាលពីតូចរៀននៅសាលាបឋមសិក្សាអន្លង់តាសេក ត្រឹមថ្នាក់ ទី១២ឪចាស់ឱឈប់រៀនមកជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋ ប្រហារនៅតំបន់នេះក្លាយជាតំបន់ រំដោះ។ នៅឆ្នាំ១៩៧៤ សាន បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរ ក្រហមតាមរយៈឈ្មោះតុំ មុនដំបូងធ្វើជាកងឈ្លបឃុំបានមួយ រយៈខ្លី អង្គការបញ្ជូនចូលទៅអង្គភាព យោធាតំបន់២៥ រៀនវគ្គនយោបាយនិងរៀនក្បួនយោធានៅម្ដុំកោះខែលនៅក្នុងកងពល៧០៣ ប្រធានកងពលឈ្មោះ ណាត។ សាន អង្គការបញ្ជូនទៅ សមរភូមិវាយជាមួយទាហានលន់ នល់ តាម ដងទនេ្លបាសាក់សំដៅ ចូលទីក្រុងភ្នំពេញ។ នៅពេលចូលសមរភូមិឃើញបាញ់គ្នាមាន របួសស្លាប់រាល់ថៃ្ង សាន ភ័យខ្លាចស្លាប់ក៏រត់ត្រឡប់មកផ្ទះវិញ តែមិនទាន់ដល់ផ្ទះផងត្រូវអង្គការចាប់បានយកមកដាក់ ទោសធ្វើការលុតដុំឱ្យកសាងខ្លួនឡើងវិញ។ នៅឆ្នាំ១៩៧៥ បានវាយចូលទីក្រុងភ្នំពេញ និងឃើញ ប្រជាជនធ្វើដំណើរ ចាកចេញពីភ្នំពេញ។ សាន ត្រូវអង្គការឱ្យដើរបោសសម្អាត ផ្ទះសំបែង ក្រោយមក ឱ្យទៅធ្វើស្រែរហូតដល់ខេត្ដកំពង់ស្ពឺ។ នៅខែ១០ឆ្នាំ១៩៧៥ អង្គការដកឱ្យមកធ្វើការងារនៅមន្ទីរស២១ ទួលសែ្លង ក្រោមបញ្ជារបស់ឈ្មោះ ឌុច ឈ្មោះ ហ៊ ឈ្មោះ ម៉ាន ដំបូងអង្គការឱ្យត្រឹមជាអ្នក យាមការពារអ្នកទោសនៅ ក្រៅរបង កុំឱ្យអ្នកទោសរត់ចេញរួច។ បន្ទាប់មកទៀត សាន អង្គការចាត់ តាំងឱ្យចូលក្រុមសួរចម្លើយវិញម្ដង។ នៅឆ្នាំ១៩៧៩ ក្រុមសួរចម្លើយនិងក្រុមការពារអ្នកទោសទាំង អស់នាំគ្នារត់ចូល ពៃ្រសំដៅទៅព្រំដែនថៃ។ សាន បានទៅត្រឹមខេត្ដកំពង់ឆ្នាំង ឡើងភ្នំចុះភ្នំពិបាកពេក គ្មានអាហារហូបចុកក៏រត់ត្រឡប់មក ស្រុកកំណើតវិញ នៅឆ្នាំ១៩៧៩ដដែល។ នៅក្នុងឆ្នាំ១៩៧៩ សាន បានរៀបការប្រពន្ធឈ្មោះ យ៉ាន នៅភូមិជាមួយគ្នារហូត ដល់មានកូនចំនួន៥នាក់ ប្រកបរបរធ្វើ ស្រែចម្ការ។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”