Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KDI0765
KDI0765
Name :
ឈ្មោះ :
ជុំ យ៉ាន
Last Name :
នាមត្រកូល :
Chum
First Name :
នាមខ្លួន :
Yan
Status :
ស្ថានភាព :
Alive
នៅរស់
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Born in 1950????. Aged: 52]
«កើតឆ្នាំ១៩៥០????។ អាយុ ៥២ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
08100803, Kandal, Sa-ang, Prek Kory, Prek Snang
០៨១០០៨០៣ ខេត្ដកណ្ដាល, ស្រុកស្អាង, ឃុំព្រែកគយ, ភូមិ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1974????
១៩៧៤????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពក្រសួងឧស្សាហ៍កម្ម ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Chief technical work in detergent factory
ប្រធានបចេ្ចកទេសនៅរោងចក្រសាប៊ូ
Associates :
អ្នកពាក់ព័ន្ធ :
He has attended the meeting with Cheng An, Van Vet, Pol Pot, Hou Nim, and Ieng Sary at Olympic Stadi
គាត់បានចូលរួមប្រជុំខាងក្រសួងសហជីពកម្មករជាមួយនឹងថ្នាក់ ដឹកនាំខាងក្រសួងកសិកម្មនិងពាណិជ្ជកម្មដូចជា ចេង
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KDI0765 20031022, Prek Snang village, Prek Kory sub-district, Sa-ang district, Kandal province. Interviewed by Phann Sochea. Notes: Interviewed with the biography owner.
ខេឌីអាយ០៧៦៥ ២០០៣១០២២ ភូមិព្រែកស្នង ឃុំព្រែក គយ ស្រុកស្អាង ខេត្តកណ្តាល។ សម្ភាសដោយៈ ផាន់ សុជា។ កំណត់សំគាល់ៈ ជួបសម្ភាសផ្ទាល់ជាមួយនឹង ជុំ យ៉ាន ជា សាម៉ីខ្លួន។
Summary :
សេចក្ដីសង្ខេប :
ជុំ យ៉ាន ភេទប្រុស អាយុ៥២ឆ្នាំ ក្រៅប្រវត្ដិរូប។ យ៉ាន មានប្រពន្ធឈ្មោះ យឹម សំណាង សព្វថៃ្ង ប្រកបរបរធ្វើស្រែចម្ការ រស់នៅភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្ដកណ្ដាល។ យ៉ាន កាល ពីតូចរៀនបានត្រឹមថ្នាក់ទី៧ឪចាស់ឱ ឈប់រៀនដោយ សារកើតមានរដ្ឋប្រហារឆ្នាំ១៩៧០ ពេលឈប់ រៀនមកជួយធ្វើ ស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧៤ យ៉ាន បានស្ម័គ្រចិត្ដចូល ធ្វើយោធាខែ្មរ ក្រហម រួចហើយអង្គការបញ្ជូនទៅរៀនយុទ្ធ សាស្រ្ដយោធានិងរៀនវគ្គនយោបាយនៅវត្ដកោះ និយាយ អំពីការតស៊ូវាយជាមួយទាហានលន់ នល់ ដែលមានការគាំទ្រពីចក្រ ពត្ដិអាមេរិកាំង។ ពេលរៀនចប់ អង្គការបញ្ជូនទៅកងពល៧០៣ ប្រធានកងពលឈ្មោះ តាណាត សមរភូមិវាយជាមួយទាហាន លន់ នល់ នៅម្ដុំកោះអន្លង់ចិននិងស្រែអំពិល ក្រោយមកទៀត យ៉ាន ផ្លាស់ទៅកងពល១១វិញ ប្រធានកង ពលឈ្មោះ សោម។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហមឡើងកាន់អំណាច យ៉ាន អង្គការចាត់តាំងឱ្យធ្វើ ការនៅរោងចក្រសាប៊ូម្ដុំទួលគោក ក្នុងមួយថៃ្ងផលិតសាប៊ូបាន៥តោន។ នៅក្នុងសម័យខែ្មរក្រហមមាន រឿងបែ្លកៗជាច្រើន ដូចជាចាប់កម្មាភិបាលគ្នាឯងជាច្រើន ដូចជា ឈ្មោះ តាសោម តាណាត ចាន់ ចក្រី តាចេង អន ជាដើម ចាប់រហូត ដល់យុទ្ធជនដែលគ្នាមិនបានពាក់ព័ន្ធអីផង និយាយទៅឱ្យតែ ចាប់ ប្រធានកូនចៅសឹងថាមិនបានរួចខ្លួនផង។ យ៉ាន ធ្លាប់ចូលរួមប្រជុំ សន្និបាតជាមួយកម្មាភិបាល ថ្នាក់លើ ដូចជា ប៉ុល ពត អឿង សារី វន វ៉េត ចេង អន។ យ៉ាន ជាប្រធានផ្នែកបចេ្ចកទេសអង្គ ការទុក ប្រើសិន កាលនោះរបបហូបចុកវាមិនសូវសម្បូរទេ ជួនកាលហូប នំបុ័ងពីរទៅបីថៃ្ងជាប់គ្នាក៏មាន ដែលទាំងពេលថៃ្ងត្រង់និងល្ងាច មួយថៃ្ងមានតែពីរពេលទេ។ នៅឆ្នាំ១៩៧៩ ពេលខែ្មរក្រហម ដួលរលំ យ៉ាន រត់ទៅដល់ផ្លូវជាតិលេខ២ សំដៅផ្ទះបងប្អូនបាន តែ៥ថៃ្ងក៏រកផ្លូវត្រឡប់មកស្រុកកំណើតវិញ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ដឹងថា មានអង្គការចាប់យកទៅដាក់គុកនិងថាមានការសម្លាប់មនុស្ស។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា