PROMOTING ACCOUNTABILITY
Mann Meng
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KDI0766
KDI0766
|
|
Name :
ឈ្មោះ :
|
ម៉ាន់ ម៉េង
|
|
Last Name :
នាមត្រកូល :
|
Mann
|
|
First Name :
នាមខ្លួន :
|
Meng
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
K08326 / K08911
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: 24. Present aged: 52]
«សម័យខែ្មរក្រហមអាយុ ២៤ឆ្នាំ។ បច្ចុប្បន្នអាយុ ៥២ឆ្ន
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
08100403, Kandal, Sa-ang, Koh Khsach Tunlea, Kanda
០៨១០០៤០៣ ខេត្ដកណ្ដាល, ស្រុកស្អាង, ឃុំកោះខ្សាច់ទន្ល
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1972????
១៩៧២????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពមន្ទីរស២១ ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Soldier of S-21
យុទ្ធជនមន្ទីរស២១
|
|
Superiors :
ថ្នាក់លើ :
|
Duch, Ta Nat, chief of battalion 112
ឌុច,តាណាត, ប្រធានវរៈ១១២
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
Yes
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KDI0766 20041019, Kbal Koh village, Koh Ksach Tunlea sub-district, Sa-ang district, Kandal province. Interviewed by Sarin Vireak. Notes: Inteterviewed with the biography owner.
ខេឌីអាយ០៧៦៦ ២០០៤១០១៩ ភូមិក្បាលកោះ ឃុំកោះ ខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល។ សម្ភាសដោយៈ សារិន វីរៈ។ កំណត់សំគាល់ៈ ជួបសម្ភាសផ្ទាល់ជាមួយនឹង ម៉ាន់ ម៉េង ជាម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
ម៉ាន់ ម៉េង ភេទប្រុស អាយុ៥២ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ម៉េង មានប្រពន្ធឈ្មោះ រុន មានកូន៦នាក់ ស្រី៣ប្រុស៣ សព្វថៃ្ង ប្រកបរបរធ្វើស្រែចម្ការ រស់នៅភូមិក្បាលកោះ ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្ដកណ្ដាល។ ម៉េង មានឪពុកឈ្មោះ ម៉ាន់ សម្បត្ដិ ម្ដាយឈ្មោះ សំ ភាជ។ ម៉េង កាលពីតូច រៀនបានត្រឹម ថ្នាក់ទី១០ឪចាស់ឱ ឈប់រៀននៅពេលកើតមានរដ្ឋប្រហារទម្លាក់ សមេ្ដចសីហនុ។ ម៉េង នៅឆ្នាំ១៩៧២ បានស្ម័គ្រចិត្ដចូលធ្វើជា ុេយាធាខែ្មរក្រហមនៅតំបន់២៥តាមរយៈឈេ្ម្មាះ ប៉េង ឈ្មោះ ឡេង បន្ទាប់មកអង្គការបញ្ជូនឱ្យរៀនវគ្គនយោបាយនិងរៀនយុទ្ធ សាស្រ្ដយោធា កាលនោះក៏មានកម្លាំង ខាងទាហានយួនមកចូលរួម ជាមួយដើម្បីវាយជាមួយទាហានលន់ នល់។ នៅឆ្នាំ១៩៧៣ កម្លាំងខែ្មរ ក្រហមកើតឡើងច្រើនក៏ដេញទាហានយួនឱ្យទៅ ប្រទេសវាវិញ។ ម៉េង នៅក្នុងកងពល១២ ប្រធានកង ពលឈ្មោះ តាណាត កាលនោះកម្លាំងយោធាខែ្មរក្រហមវាយជាមួយទាហានលន់ នល់ មានរបួសនិង ស្លាប់ច្រើនណាស់។ នៅក្នុងឆ្នាំ១៩៧៥ ពេលខែ្មរក្រហមវាយចូលជិតដល់ទីក្រុងភ្នំពេញ ម៉េង ត្រូវ របួសសម្រាកនៅមន្ទីរពេទ្យរហូតដល់ជាសះស្បោយបានអង្គការបញ្ជូនទៅភ្នំពេញ ពេលទៅដល់ប្រជាជន អង្គការជម្លៀសចេញ អស់ហើយ។ ម៉េង អង្គការចាត់តាំងឱ្យដើរបោសសម្អាតផ្ទះសំបែង ក្រោយមក ទៀតអង្គការបញ្ជូនឱ្យមកធ្វើការនៅមន្ទីរស២១ទួល សែ្លង នៅក្រោមបញ្ជាតាឌុច តាហ៊ និងមនុស្ស មួយចំនួនទៀត។ ម៉េង អង្គការចាត់តាំងឱ្យដាំបាយរកម្ហូបបនែ្លរហូតដល់បឹងទំពុន ដើម្បីឱ្យអ្នកទោសហូប និងកម្លាំងកម្មាភិបាលកងកាពារទាំងអស់ តាមដឹងថា មានក្រុមការពារនិងក្រុមសួរចម្លើយមានគ្នារហូត ២កងរយ។ ម៉េង ថ្វីត្បិតតែធ្វើការងារដាំស្លនៅក្រៅរបងគុក តែធ្លាប់ឃើញមានឡានចេញចូលនិង ធ្លាប់ឃើញកងការពារបណ្ដើរ មនុស្សចេញចូល។ ម៉េង ដឹងថា ឌុច ជាមនុស្សមិនសូវនិយាយទេ តែធ្លាប់ស្ដីបនេ្ទាសម្ដងម្កាលពេលណាដាំស្លមិនត្រូវចិត្ដ។ ម៉េង ដឹងទៀតថា កាលនោះមនុស្សដែលចាប់ យកមកទីនេះចាប់តាមខ្សែ ឧទាហរណ៍ចោទមេណាមួយក្បត់ហើយ អង្គការស្រាវជ្រាវចាប់មក ទៀត ទាល់តែអស់។ នៅឆ្នាំ១៩៧៩ ម៉េង បានរត់ចូលពៃ្រមួយ រយៈរហូតដល់ភ្នំ ជួបការលំបាកពេកក៏រត់ ត្រឡប់មកស្រុក កំណើតវិញ។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ធ្លាប់ឃើញកងការពារបណ្ដើរអ្នកទោសយកទៅសួរចម្លើយនិងដឹងថា មានអ្នកទោសស្លាប់ជាហូរហែរ។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”