PROMOTING ACCOUNTABILITY
Chy Kan
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KDI0769
KDI0769
|
|
Name :
ឈ្មោះ :
|
ជី កន
|
|
Last Name :
នាមត្រកូល :
|
Chy
|
|
First Name :
នាមខ្លួន :
|
Kan
|
|
Other Name :
ឈ្មោះផ្សេង :
|
Kha
ខា
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I02804
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[Present aged: 49]
«បច្ចុប្បន្នអាយុ ៤៩ឆ្នាំ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
08080919, Kandal, Phnom Penh, Mkak, Antung Rovieng
០៨០៨០៩១៩ ខេត្ដកណ្ដាល, ស្រុកភ្នំពេញ, ឃុំម្កាក់, ភូម
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1970????
១៩៧០????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
She voluteered to join the revolution.
គាត់ស្ម្រ័គចិត្ដបម្រើបដិវត្ដន៍។
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពមន្ទីរពេទ្យ១៧មេសាហៅមន្ទីររុស្សី ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Medical woman for caring children and deliverying birth
ពេទ្យបដិវត្ដន៍សម្រាប់កុមារ និង សម្រាលកូន
|
|
Superiors :
ថ្នាក់លើ :
|
អៀង ធិរិទ្ធ,ជួន ជឿន,ពឿន ,មិញ។
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Long, chief sub district performance
ឡុង, ប្រធានសិល្បៈឃុំ
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KDI0769 20041107, Antung Rovieng village, Mkak sub-district, Angsnuol district, Kandal province. Interviewed by Beang Pivoin. Notes: Interviewed with the biography owner.
ខេឌីអាយ០៧៦៩ ២០០៤១១០៧ ភូមិអន្ទង់រវៀង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ សម្ភាសដោយៈ ប៉ាង ពីវ័ន។ កំណត់សំគាល់ៈ ជួបសម្ភាសផ្ទាល់ជាមួយនឹង ខា ជាម្ចាស់ប្រវត្តិ រូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
កន ហៅ ខា ភេទប្រុស អាយុ៤៩ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ កន មានប្ដីឈ្មោះ សាវន សព្វថៃ្ងប្រកប របរធ្វើស្រែចម្ការ រស់នៅ ភូមិទង់រវៀង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្ដកណ្ដាល។ កន មានឪពុក ឈ្មោះ សឿង ម្ដាយឈ្មោះ ម៉ាត់ មានបងប្អូន៥នាក់ស្រី៣ ប្រុស២។ កន កាលពីតូចរៀននៅសាលាបឋម សិក្សាភូមិថ្មី បានត្រឹមថ្នាក់ទី១០ឪចាស់ឱ ឈប់រៀននៅពេលកើតមានរដ្ឋប្រហារ ឆ្នាំ១៩៧០ មកជួយ ធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ ហ្នឹងដដែល កន បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរ ក្រហមតាម រយៈឈ្មោះ តុញ កាលនោះឪពុកម្ដាយមិនចង់ឱ្យទៅទេ តែ កន ចង់សប្បាយឃើញនារី កេ្មងៗនៅក្នុងភូមិនាំគ្នាចូលសិល្បៈ រាំចេ្រÃៈងក្នុងន័យឃោសនាចូនអង្គការ។ នៅឆ្នាំ១៩៧៤ កន អង្គ ការដកចេញពីសិល្បៈមកឱ្យបម្រើការផ្នែកពេទ្យនៅតំបន់៣២ ភូមិភាគពិសេស កាលនោះមានយោធា ខែ្មរក្រហមជាច្រើននាក់ ត្រូវរបួសនិងស្លាប់នៅពេលធ្វើសង្គ្រាមជាមួយទាហានលន់ នល់។ នៅឆ្នាំ១៩ ៧៥ ពេលខែ្មរក្រហមឡើងកាន់អំណាចអង្គការបាន
បញ្ជូនឱ្យមកធ្វើការនៅភ្នំពេញ មុនដំបូងធ្វើការនៅ មន្ទីរពេទ្យ កុមារជាតិ បន្ទាប់មកនៅមន្ទីរពេទ្យមជ្ឈិមនៅទល់មុខសាលាបចេ្ចក ទេសនិណូនិងក្រោយមក ទៀតផ្លាស់ទៅមន្ទីរពេទ្យ១៧មេសា ហៅមន្ទីរពេទ្យរុស្សី ប្រធានសង្គមកិច្ចឈ្មោះ អៀង ធិរិទ្ធ ប្រធាន មន្ទីរពេទ្យឈ្មោះ ជួន ជឿន ឈ្មោ មិញ ឈ្មោះ ពឿន។ នៅក្នុងសម័យខែ្មរក្រហមនៅក្នុងអង្គភាព មន្ទីរពេទ្យក៏មានមនុស្ស បាត់ខ្លួនច្រើនដែរ តែមិនដឹងជាអង្គការផ្លាស់ទៅកនែ្លងណា ខ្លះថាយកទៅវាយ ចោល តែមិនដែលបានឃើញផ្ទាល់ភ្នែកទេ។ កន ក្រោយមកអង្គការឱ្យទៅរៀនមុខវិជ្ជាឆ្មបវិញ កាល នោះមានជនជាតិចិនមកបេ្រÃៈនទាំងទ្រឹស្ដីនិងអនុវត្ដផ្ទាល់និងជួយ ព្យាបាលកុមារបនែ្ថមទៀត។ នៅឆ្នាំ ១៩៧៩ អ្នកជំងឺមួយចំនួន ធំអង្គការដឹកជញ្ជូនតាមរថភ្លើង ចំណែកបុគ្គលិកពេទ្យមួយចំនួនរត់ ឡើងឡាន ដូចជា កន បានជិះឡានទៅដល់ខេត្ដបាត់ដំបង។ កន បានចាកចេញពីខេត្ដបន្ដដំណើរចូលពៃ្ររហូតដល់ ដីថៃ រស់នៅក្នុង ជំរំសាយអេក សាយធូ ក្រោយមកបានអង្គការមនុស្សធម៌បារាំង ចូលមកជួយជន ភៀសខ្លួន កន ក៏បានធ្វើពេទ្យនៅជំរំម្ដងទៀត។ កន មិនចង់ចេញទៅប្រទេសក្រៅទេ សុខចិត្ដរស់នៅ ជំរំដើម្បីចង់មក រកស្រុកកំណើតវិញ។ នៅឆ្នាំ១៩៩៣ បានមានអង្គការ បញ្ជូនមកដល់ស្រុកកំណើត វិញ។ |
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”