Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KDI0777
KDI0777
Name :
ឈ្មោះ :
នុត កប
Last Name :
នាមត្រកូល :
Nut
First Name :
នាមខ្លួន :
Kap
Other Name :
ឈ្មោះផ្សេង :
Keat
គាត
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
K02729
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 52]
«សម័យខែ្មរក្រហមអាយុ ៥២ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
0802????, Kandal, Kean Svay, Boeng Thom, Kngaok
ខេត្ដកណ្ដាល, ស្រុកកៀនស្វាយ, ឃុំបឹងធំ, ភូមិកេ្ងាក
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972
១៩៧២????
Reason to Join KR :
មូលហេតុចូល KR :
He volunteered to join the revolution.
គាត់ស្ម្រ័គចិត្ដចូលបដិវត្ដន៍។
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពក្រសួងឧស្សាហ៍កម្ម នៅភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Member of industry section
សមាជិកឧស្សាហកម្ម
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KDI0777 20041104, Kngaok village, Boeng Thom sub-district, Ang Snuol district, Kandal province. Interviewed by Noy Sophary. Notes: Interviewed his relative Nhem Sothon.
ខេឌីអាយ០៧៧៧ ២០០៤១១០៤ ភូមិកេ្ងាក ឃុំបឹងធំ ស្រុកអង្គស្នួល ខេត្តកណ្តាល។ សម្ភាសដោយៈ ណយ សុផារី។ កំណត់សំគាល់ៈ ជួបសម្ភាសផ្ទាល់ជាមួយនឹង ញ៉ែម សុថុន ត្រូវជាក្មួយ។
Summary :
សេចក្ដីសង្ខេប :
នុត កប ហៅ គាត ភេទប្រុស អាយុ៥២ឆ្នាំ បាត់ខ្លួន។ ជួបជា មួយឈ្មោះ ញ៉ែម សុថុល អាយុ ៤៧ឆ្នាំ ត្រូវជាក្មួយបង្កើត។ កប មានឪពុកឈ្មោះ ប៉ឹង នុត ម្ដាយឈ្មោះ ឧិក ចាត មានបងប្អូន៧ នាក់ ស្លាប់និងបាត់ខ្លួនជំនាន់ខែ្មរក្រហម៥នាក់។ កប មានស្រុកកំណើត នៅភូមិកេ្ងាក ឃុំបឹងធំ ស្រុក អង្គស្នួល ខេត្ដកណ្ដាល។ កប កាលពីតូចបានរៀនសូត្រចប់ថ្នាក់នៅក្នុងភូមិ រួចហើយឪពុកម្ដាយ មាន ជីវភាពធូរធារបានបញ្ជូនឱ្យទៅរៀននៅភ្នំពេញ ស្នាក់នៅ ក្នុងវត្ដកោះ។ កប រៀនរហូតបានជាប់ឌីប្លូម និងបានបួសរៀន ភាសាបាលីនិងចេះភាសាអង់គេ្លសនិងភាសាបារាំង។ បន្ទាប់មកទៀត កប បានចូល ធ្វើការនៅស្ថានទូតអាមេរិក ជាមន្រ្ដីតូចតាច។ នៅឆ្នាំ១៩៥៦ បានរៀបការប្រពន្ធឈ្មោះ លុយ ដួង ហៅ កាន់ ក្រោយមកមានកូនចំនួន៥នាក់។ ក្រោយមកទៀត សមេ្ដចសីហនុ មិនពេញចិត្ដនិងស្ថាន ទូតអាមេរិចក៏បញ្ឈប់លែងឱ្យមានស្ថានទូត។ នៅឆ្នាំ១៩៧២ កប បានចូលរួមចលនារំដោះជាតិជាមួយ សមេ្ដចសីហនុ បែកពីប្រពន្ធកូន។ កប ពេលចូលបម្រើចលនាខែ្មរ ក្រហមបានធ្វើជាប្រធានសេដ្ឋកិច្ច នៅក្នុងកងវរសេនាតូច លេខ១៥៤ នៅក្នុងតំបន់៣៣។ នៅឆ្នាំ១៩៧៦ មានឋានៈជា ប្រធានឃ្លាំងនៅ ក្នុងក្រសួងឧស្សាហ៍កម្មនៅភ្នំពេញ។ ក្រោយមក កប ធ្លាប់ទៅលេងស្រុកកំណើតនាំយកស្បៀងអា ហារមួយចំនួន យកទៅជួយភូមិឃុំនៅស្រុកកំណើត។ កាលនោះឪពុកម្ដាយបង
ប្អូនកូនក្មួយនៅរស់និង ធ្លាប់និយាយជាមួយបងប្អូនថា កាល សង្គ្រាម៥ឆ្នាំ យើងមានត្រង់សេសម្រាប់ពួន តែពេលនេះ សង្គ្រាមគ្រាប់អង្ការពិបាកណាស់។ នៅឆ្នាំ១៩៧៨ ឪពុក កប ទៅលេងកូននៅភ្នំពេញ បន្ទាប់មកអង្គ ការចាប់ខ្លួនកបតែម្ដង។ បើតាមប្រវត្ដិរូប ឃាត់ខ្លួននៅថៃ្ងទី២១ ខែ១១ ឆ្នាំ១៩៧៨ នៅជិតរដ្ឋ សភា យកមកដាក់គុកនៅទួលសែ្លង។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា