PROMOTING ACCOUNTABILITY
Phon Khan
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KDI0780
KDI0780
|
|
Name :
ឈ្មោះ :
|
ផុន ខន
|
|
Last Name :
នាមត្រកូល :
|
Phon
|
|
First Name :
នាមខ្លួន :
|
Khan
|
|
Other Name :
ឈ្មោះផ្សេង :
|
Sot Khan
សុត ខន
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I00115
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[Aged: 42]
«អាយុ ៤២ឆ្នាំ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
080809??, Kandal, Phnom Penh, Mkak, Chong Boeng
០៨០៨០៩?? ខេត្ដកណ្ដាល, ស្រុកភ្នំពេញ, ឃុំម្កាក់, ភូម
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1972????
១៩៧២????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពពេទ្យ៦មករា ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
ពេទ្យ
|
|
Superiors :
ថ្នាក់លើ :
|
ពឿន
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KDI0780 20041107, Chong Boeng village, Mkak sub-district, Ang Snuol district, Kandal province. Interviewed by Em Sokhym. Notes: Interviewed with the biography owner.
ខេឌីអាយ០៧៨០ ២០០៤១១០៧ ភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ សម្ភាសដោយៈ អែម សុខ ឃីម។ កំណត់សំគាល់ៈ ជួបសម្ភាសផ្ទាល់ជាមួយនឹង ផុន ខន ជាម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
ផុន ខន ភេទស្រី អាយុ៤២ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ខន មានឪពុក ឈ្មោះ ផុន សុទ្ធ ម្ដាយផុន ណាង មានបងប្អូន៤នាក់ ស្រី២ប្រុស២ មានស្រុកកំណើតនៅភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្ដកណ្ដាល។ ខន កាលពីតូចបានរៀនសូត្របន្ដិចបន្ដួច ដោយ សារកើតមានរដ្ឋប្រហារឆ្នាំ១៩៧០ ឈប់រៀនមកជួយធ្វើស្រែ ចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧២ បានស្ម័គ្រចិត្ដចូលបម្រើចលនា ខែ្មរ ក្រហមមុនដំបូងនៅក្នុងកងកុមាររ៉ែកដី។ នៅឆ្នាំ១៩៧៥ អង្គការបានមកជ្រើសរើសប្រវត្ដិរូបយកទៅ ធ្វើការងារនៅ ភ្នំពេញ សម្រាកនៅមន្ទីរពេទ្យសូរវៀត បានឃើញទេសសភាព ទីក្រុងស្ងាត់ផ្ទះនីមួយៗ បិទទ្វារគ្មានមនុស្សរស់នៅទេ។ ខន បានដល់មន្ទីរពេទ្យសូរវៀតអង្គការចាត់តាំងឱ្យរៀនអក្សរខែ្មរផង និងរៀនមុខវិជ្ជាពេទ្យផង កាលនោះមាននារីពេទ្យរាប់រយរាប់ពាន់ នាក់មក ធ្វើការនៅក្នុងមន្ទីរពេទ្យនេះ។ ខន មានចិត្ដភ័យផងអរផង ព្រោះខ្លួនមិនចេះអក្សរអង្គការយកមកឱ្យធ្វើពេទ្យដើម្បីព្យាបាលមនុស្ស កាលនោះមានឈ្មោះ បងថេន ប្រធានផ្នែកពេទ្យ។ ខន ចូលរៀនពេទ្យអង្គការបានបង្ហាត់ឱ្យចាក់ថ្នាំនិង រៀនព្យួរសេរ៉ូម មានឈ្មោះ ថេន ជាអ្នកបង្រៀន។ ខន បានធ្វើការក្នុងមន្ទីរពេទ្យ រុស្ស៊ីយូរៗទៅបាន ស្គាល់ប្រធានមន្ទីរពេទ្យឈ្មោះ ពឿន កូនលោកអៀង សារីនិងលោកស្រីអៀង ធិរិទ្ធ។ ខន ក្រោយ មកទៀតអង្គការបានចាត់តាំងឱ្យមកធ្វើការងារនៅមន្ទីរពេទ្យ៦មករាជិតស្ពានជ្រោយចង្វារវិញ។ ខន បានឃើញយោធាខែ្មរក្រហមមាន របួស ជាច្រើនរាប់រយរាប់ពាន់នាក់ សឹងថាគ្មានកនែ្លងសម្រាកផង ខ្លះ ដាច់ដៃខ្លះដាច់ជើង របួសមានច្រើនមែនទែននៅពេលកងទ័ព វៀតណាជិតវាយចូលដល់ទីក្រុងភ្នំពេញ។ នៅឆ្នាំ១៩៧៩ ខន បានរត់ទៅជាមួយអង្គភាពពេទ្យជាមួយគ្នារត់ចូលពៃ្រ ព្រោះខ្លាច កងទ័ពវៀត ណាម រហូតដល់ឆ្នាំ១៩៨០បានត្រឡប់មក ស្រុកកំណើតវិញ។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ឃើញមានមនុស្សរបួសនិងស្លាប់នៅក្នុងមន្ទីរពេទ្យ។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”