PROMOTING ACCOUNTABILITY
Chea Sokhom
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KDI0785
KDI0785
|
|
Name :
ឈ្មោះ :
|
ជា សុខុម
|
|
Last Name :
នាមត្រកូល :
|
Chea
|
|
First Name :
នាមខ្លួន :
|
Sokhom
|
|
Other Name :
ឈ្មោះផ្សេង :
|
Khom
ខុម
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
K08620
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: 22. Present aged: 50]
«សម័យខែ្មរក្រហមអាយុ២២ឆ្នាំ។ បច្ចុប្បន្នអាយុ៥០ឆ្នាំ
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
08020702, Kandal, Kean Svay, Korky Thom, Korky Tho
០៨០២០៧០២ ខេត្ដកណ្ដល, ស្រុកកៀនស្វាយ, ឃុំគគីរធំ, ភូម
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
Regiment 267, division 703
អង្គភាពមន្ទីរពេទ្យ២៦៧ ឪស២១ ភ្នំពេញឱ
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម «១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Soldier
យុទ្ធជន
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KDI0785 20041122, Korky Thom village, Korky Thom sub-district, Kean Svay district, Kandal province. Interviewed by Long Dany. Notes: Interviewed with the biography owner.
ខេឌីអាយ០៧៨៥ ២០០៤១១២២ ភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ សម្ភាសដោយៈ ឡុង ដានី។ កំណត់សំគាល់ៈ ជួបសម្ភាសផ្ទាល់ជាមួយនឹង ជា សុខុម ជាម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
ជា សុខុម ភេទប្រុស អាយុ៥០ឆ្នាំត្រូវជាម្ចាស់ប្រវត្ដិរូប។ សុខុម ឈ្មោះ ជា អ៊ុយ ម្ដាយឈ្មោះ យឹម យ៉ុង មានបងប្អូន៦នាក់ស្រី២ ប្រុស៤ មានស្រុកកំណើតនៅភូមិគគីរធំ ស្រុកកៀនស្វាយ ខេត្ដ កណ្ដាល។ សុខុម កាលពីតូចរៀននៅសាលាបឋមសិក្សាគគីរ ធំរហូតដល់ ថ្នាក់ទី៧ឪចាស់ឱ ឈប់រៀន នៅពេលប្រទេសជាតិកើត មានរដ្ឋប្រហារនៅឆ្នាំ១៩៧០មកជួយធ្វើស្រែចម្ការឪពុកម្ដាយវិញ។ សុខុម ជាកូនទី១រស់នៅជាមួយម្ដាយនិងយាយ ឪពុកទៅ ធ្វើជាទាហាន់ លន់ នល់ នៅស្រុកឆ្លូង ខេត្ដ ក្រចេះ។ នៅឆ្នាំ១៩ ៧៣ អង្គការបានជម្លៀសចេញពីភូមិកំណើតឱ្យទៅរស់នៅក្នុង តំបន់រំដោះ ស្រុក កោះធំ ឃុំកំពង់កុង។ នៅឆ្នាំ១៩៧៣ ខែ៦ សុខុម បានស្ម័គ្រចិត្ដចូលធ្វើជាយោធាខែ្មរក្រហមតាម រយៈឈ្មោះ ធី កាលនោះឱ្យតែគ្រប់អាយុចូលធ្វើជាយោធាបើចង់រស់នៅ ជួបជុំឪពុកម្ដាយក៏ពិបាកដែរ ព្រោះប្រទេសជាតិត្រូវការកម្លាំង យុវជន។ សុខុម ហ្វឹកហ្វឺនក្បួនយោធានៅត្រឹមព្រែកតាដួង ក្នុងស្រុក ១៦ ពេលរៀនចប់ អង្គការបានបញ្ជូនទៅសមរភូមិមុខវាយជាមួយ ទាហានលន់ នល់ នៅម្ដុំក្អមសំណរ តាមដងទនេ្លមេគង្គ រួចចេះតែ វាយរំកិលរហូតតាមកោះអន្លង់ចិន ស្វាយរលំ ចូលតាមព្រែក ប្រាច្បារ អំពៅចូលដល់ទីក្រុងភ្នំពេញនៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥។ ពេលនោះបានឃើញប្រជាជនចេញពីទី ក្រុងភ្នំពេញ តាមផ្លូវជាតិលេខ១ ពេញថ្នល់ទាំងអស់មនុស្សច្រើនកុះករសឹងតែរក ផ្លូវដើរមិនបាន។ សុខុម ពេលប្រជាជនចេញអស់ អង្គការ បានឱ្យដើរបោសសម្អាតផ្ទះសំបែង ប្រមូលសម្ភារៈទុកឱ្យអង្គ ការ។ នៅឆ្នាំ១៩៧៥ អង្គការបានចាត់តាំងឱ្យរៀនពេទ្យ កាលនោះមាន ការភ័យខ្លាចខ្លាំងណាស់ ដោយសារនៅក្នុងប្រវត្ដិរូបដាក់ថា ឪពុកធ្វើជាទាហានលន់ នល់ រស់នៅចេះតែខ្លាចជារាងរាល់ថៃ្ង តែ មានចិត្ដមួយខិតខំធ្វើការយកចិត្ដអង្គការ។ សុខុម បានធ្វើពេទ្យ នៅមន្ទីរ២៦៧ នៅក្រោមការគ្រប់គ្រង របស់មន្ទីរស២១ទួល សែ្លង សម្រាប់ព្យាបាលបុគ្គលិកជាកម្មាភិបាលខែ្មរក្រហមមិនបាន ព្យាបាលអ្នក ទោសទេ។ នៅឆ្នាំ១៩៧៦ បានដឹងថា អង្គការ បានទៅស្រុកកំណើតដើម្បីសេុីបសួរប្រវត្ដិរូប ក្រោយ មកទៀត ចេះតែបានធ្វើការនៅក្នុងមន្ទីរពេទ្យ អង្គការចាត់តាំងឱ្យធ្វើអីក៏មិន ហ៊ានក្រកែកដែរ ចេះធ្វើ ទាំងអស់ ចេះកែចៃ្នឈើធ្វើជាកេះដាក់ថ្នាំ ពេទ្យជាដើម ឱ្យដាំបាយស្លក៏ធ្វើបានដែរ។ នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាមវាយចូលដល់ប្រទេសកម្ពុជា សុខុមនិង កម្មាភិបាលខែ្មរក្រហមមួយចំនួនទៀតបានរត់ ចូលពៃ្រសំដៅ ទៅព្រំដែនថៃ សុខុមនិងមិត្ដភក្ដិរត់ទៅដល់ភ្នំលះបង់ជាប់ប្រទេសថៃ ក្រោយមកឃើញ មនុស្សស្លាប់ច្រើនដោយសារអត់មានអាហារនិង ទឹកផឹកក៏សមេ្រចចិត្ដត្រឡប់ក្រោយជួបជាមួយខែ្មរកម្ពុជាក្រោមធ្វើការងារមួយកងទ័ពវៀតណាមក៏និយាយប្រាប់រឿងរ៉ាវទាំងអស់។ សុខុម កងទ័ពវៀត ណាមឱ្យបាយទឹកហូបនិងបញ្ចូនមកខេត្ដពោធិ សាត់ ដើម្បីរៀនសូត្រនយោបាយមួយអាទិត្យក៏បាន ត្រឡប់ស្រុកកំណើតវិញ។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”