PROMOTING ACCOUNTABILITY
Eam Sa
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KDI0856
KDI0856
|
|
Name :
ឈ្មោះ :
|
អ៊ាម ស
|
|
Last Name :
នាមត្រកូល :
|
Eam
|
|
First Name :
នាមខ្លួន :
|
Sa
|
|
Other Name :
ឈ្មោះផ្សេង :
|
Da
ដា
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I04207
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: 20. Present aged: 49]
«សម័យខែ្មរក្រហមអាយុ២០ឆ្នាំ។ បច្ចុប្បន្នអាយុ ៤៩ឆ្នា
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
080906??, Kandal, Ponhea Leu, Bat
០៨០៩០៦០៩ ខេត្ដកណ្ដាល, ស្រុកពញាឮ, ឃុំភ្នំបាត,អូរស្ល
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1975????
១៩៧៥????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
បង្ខំ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពមន្ទីរពេទ្យ១៧មេសា ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
ពេទ្យ
|
|
Superiors :
ថ្នាក់លើ :
|
Ta Choeun, chief of medical staff
តាជួនជឿន, ប្រធានពេទ្យ។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KDI0856 20041215, O Slat village, Bat sub-district, Ponhea Leu district, Kandal province. Interviewed by Phann Sochea. Notes: Interviewed with the biography owner.
ខេឌីអាយ០៨៥៦ ២០០៤១២១៥ ភូមិអូស្លាត ឃុំបាត ស្រុកពញ្ញាឮ ខេត្តកណ្តាល។ សម្ភាសដោយៈ ផាន់ សុជា។ កំណត់សំគាល់ៈ ជួបសំភាសផ្ទាល់ជាមួយនឹងម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
អ៊ោម ស ហៅ ដា ភេទស្រី អាយុ៤៩ឆ្នាំជាម្ចាស់ប្រវត្ដិរូប។ ដា មានប្ដីឈ្មោះ ច្រិល មានកូនចំនួន ៦នាក់ សព្វថៃ្ងរស់នៅភូមិអូរ ស្លាត ឃុំភ្នំបាត ស្រុកពពា្ញាឮ ខេត្ដកណ្ដាល។ ដា មានឪពុក ឈ្មោះព្រីង ម្ដាយឈ្មោះ ម៉ម មានបងប្អូន៦នាក់។ ដា កាលពីតូចរៀននៅសាលាបឋមសិក្សាបានត្រឹមមួយឆ្នាំ ថ្នាក់ទី១២ឪចាស់ឱ។ ឈប់រៀនដោយសារឪពុកស្លាប់ណាមួយជីវភាពគ្រួសារ ក្រ ពេលឈប់រៀនបាន មួយធ្វើស្រែចម្ការដើម្បីចិញ្ចឹមបងប្អូន។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហមបានទទួលជ័យជម្នះ ដា ត្រូវ បានអង្គការជ្រើសរើសឱ្យមកធ្វើការងារនៅភ្នំពេញ។ ដា មិនបានស្គាល់ថា ជាកនែ្លងណាម្ដុំណាទេ ដល់ ម៉ោងហូបបាយ ឃើញអង្គការយកនំបុ័ងចែកគ្នាម្នាក់បានមួយដើម ហូបជំនួយបាយ។ ដា បានរស់នៅ ក្នុងទីក្រុងភ្នំពេញ ក្រោយមកបានដឹងតាម គ្នាថា យើងអង្គការឱ្យធ្វើការនៅមន្ទីរពេទ្យ១៧មេសា ក្រោយមកបានឈ្មោះ ប្រធានមន្ទីរពេទ្យឈ្មោះ ជួន ជឿន គាត់មានរាងតូច ល្អិតទេ តែមើលទៅគាត់ ដូចជាមិនកាចទេ។ នៅក្នុងមន្ទីរពេទ្យ មានមនុស្សស្លាប់ច្រើនដែរ ទី១គ្មានអាហារគ្រប់គ្រាន់ទី២ប្រហែល ជាគ្មានថ្នាំល្អៗ ដា ជាមនុស្សមិនបានរៀនសូត្រចេះដឹងអង្គការបានឱ្យទៅធ្វើការដូចជា ដើររកបនែ្ល នៅខាងចុងភេ្លៅ ដាំបាយឱ្យអ្នកជំងឺនិងបុគ្គលិកនៅក្នុងមន្ទីរពេទ្យមានប្រហែលជា១០០០នាក់ តែចែកជា ក្រុមៗមានកនែ្លងដាំបាយផេ្សងៗគ្នា។ នៅឆ្នាំ១៩៧៧៧៨ មានយោធារបួសជាច្រើនបញ្ជូនមកពី ព្រំដែនវៀតណាមដោយសារកើតមានសង្គ្រាមវាយគ្នាតាមព្រំដែន។ ដា ពេលមានអ្នករបួសច្រើនអង្គ ការចាត់តាំងឱ្យជួយលាង របួសផងដែរ។ នៅឆ្នាំ១៩៧៩ អ្នកជំងឺមួយចំនួនត្រូវអង្គការដឹក ជញ្ជូនតាម រថភ្លើងសំដៅទៅខាងភូមិភាគពាយ័ព្យខាងបាត់ដំបង។ ក្រោយមក ដា នឹកស្រុកកំណើតក៏សមេ្រចចិត្ដ ត្រឡប់មកស្រុកកំណើតវិញ និងបានរៀនការប្ដីតាមប្រពៃណី ខែ្មរពីដើម តែមិនមានលុយចាយទេ មាន តែចងដៃជាអង្ការ។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”