Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI1029
KTI1029
Name :
ឈ្មោះ :
ទូច ឌៀន
Last Name :
នាមត្រកូល :
Touch
First Name :
នាមខ្លួន :
Dien
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I00512
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 27. Present aged: 56]
«សម័យខែ្មរក្រហមអាយុ ២៧ឆ្នាំ បច្ចុប្បន្នអាយុ៥៦ឆ្នាំ
Home Village :
ភូមិកំណើត/ទីលំនៅ :
06011819, Kampong Thom, Baray, Treal, Veal Ampil
០៦០១១៨១៩, ខេត្ដកំពង់ធំ ស្រុកបារាយណ៍ ឃុំទ្រាល ភូមិរ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៥០២ ព្រលានយន្ដហោះ ខេត្ដកំពង់ឆ្នាំង។
DK Zone 75-79 :
តំបន់ DK 75-79 :
ភូមិភាគបស្ចឹម«៤០១» ខេត្ដកំពង់ឆ្នាំង។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
តាអឿន តារវៃ។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI1028 20050324, Veal Ampil village, Treal sub-district, Baray district, Kampong Thom province. Interviewed by Ysa Osman. Notes: Interviewed with Touch Dien, 56, the biography owner. He said that he joined the revolution in August, 1973 when he was 27.
ខេធីអាយ១០២៩ ២០០៥០៣២៤ ភូមិវាលអំពិល ឃុំទ្រាល ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ សម្ភាសដោយ អ៊ីសា ឧស្មាន។ កំណត់សំកាល់ៈ ជួបជាមួយ ទូច ឌៀន អាយុ ៥៦ ឆ្នាំ ជាម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
ទូច ឌៀន ភេទប្រុស អាយុ៥៦ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ឌៀន មានប្រពន្ធឈ្មោះ កន មានកូនចំនួន ៤នាក់ស្រី២ប្រុស២ ប្រកបមុខរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិវាអំពិល ឃុំទ្រាល ស្រុកបារាយ ណ៍ ខេត្ដកំពង់ធំ។ ឌៀន មានឪពុកឈ្មោះ ទូច ម្ដាយឈ្មោះ រស់ យឿន មានបងប្អូន៦នាក់។ ឌៀន ធ្លាប់រៀននៅសាលាបឋមសិក្សាវត្ដទ្រាលត្រឹមថ្នាក់ទី៩ឪចាស់ឱ ឈប់រៀននៅពេលប្រទេសជាតិ កើតមានរដ្ឋប្រហារ ទម្លាក់សមេ្ដចសីហនុនៅឆ្នាំ១៩៧០។ ពេលឈប់រៀន មកជួយធ្វើស្រែចម្ការនិង ឃ្វាលក្របី រស់នៅជាមួយឪពុកម្ដាយ។ នៅឆ្នាំ១៩៧៣ បានស្ម័គ្រចិត្ដចូលធ្វើជាយោធាខែ្មរក្រហម ចង់ទៅដោយចិត្ដខ្លួនឯង តែឪពុកម្ដាយមិនចង់ឱ្យទៅទេ ព្រោះខ្លាចកូនមានគ្រោះថ្នាក់ដោយសារសង្គ្រាម ច្បាំងជាមួយ ជាមួយទាហានលន់ នល់។ មុនដំបូង អង្គការបញ្ជូនទៅធ្វើជា យោធាស្រុកបារាយណ៍ រួចបន្ទាប់មកឡើងទៅយោធាតំបន់ ឡើងវាយជាមួយទាហានលន់ នល់ ចល័តគ្រប់កនែ្លងរួមមានខេត្ដ កំពង់ចាម កំពង់ធំនិងខេត្ដសៀមរាប។ នៅឆ្នាំ១៩៧៣៧៤ កម្លាំងយោធាខែ្មរក្រហមបែរមុខព្រួយ វាយចូលទីក្រុងភ្នំពេញ។ ឌៀន បានរៀបរាប់ថា សង្គ្រាមវាយនៅម្ដុំតាំងគោកចេនឡាទី២ មាន យោធាខែ្មរក្រហមស្លាប់និងរបួសច្រើន ខាងទាហានលន់ នល់ ក៏ដូចគ្នាហើយមានចាប់បានគ្នាទៅវិញទៅ មកបញ្ជូនឱ្យទៅ ខាងកងពល។ កាលនោះខាងទាហានលន់ នល់ មានអាវុធទំនើប ហើយមានយន្ដហោះ មកជួយទម្លាក់និងមានរថក្រោះថែមទៀត កម្លាំងខែ្មរក្រហមមានតែទ័ពថេ្មីជើងសុទ្ធ។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហមវាយបានទីក្រុងភ្នំពេញ ឃើញប្រជាជន នាំគ្នាចាកចេញពីផ្ទះសំបែង អង្គការមិនអនុ ញ្ញាតឱ្យប្រជាជន ណាម្នាក់ស្នាក់នៅទេ ចេញទាំងអស់គ្នា មានតែកម្មាភិបាល ខែ្មរក្រហមប៉ុណេ្ណាះ។ ពេលចប់សង្គ្រាមកងពលទី១ បានដូរទៅជាកងពល៣១០វិញ ប្រធានកងពលឈ្មោះ អឿន ដដែល។ ឌៀន អង្គការឱ្យស្នាក់នៅម្ដុំវត្ដភ្នំ ក្រោយមកនៅទួលគោក អង្គការចាត់តាំងឱ្យចុះធ្វើស្រែនៅអន្លង់ក្ងាន់ ដល់មានរឿងរ៉ាវ កើតឡើង ចាប់ប្រធានកងពលនិងកម្មាភិបាលមួយចំនួនធំទៀត។ ពេលនោះ ឌៀន និងយោធារាប់រយនាក់ អង្គការបញ្ជូនទៅធ្វើការ លុតដំនៅព្រលានយន្ដហោះខេត្ដកំពង់ឆ្នាំង។ ពេលនៅ ធ្វើព្រលានយន្ដហោះជួបការលំបាកខ្លាំងណាស់ ធ្វើការធ្ងន់ហូបចុក មិនបានគ្រប់គ្រាន់ មានជំនាញការជា ជនជាតិចិន មើល ទៅប្រហែលជា២០០នាក់ តែយើងមិនបានទៅឈរជជែក លេងជាមួយបានទេ បើ អង្គការឃើញពិតជាយកទៅសម្លាប់ ចោល។ នៅឆ្នាំ១៩៧៩ ឌៀន បានរត់ចូលពៃ្របានមួយរយៈ ពេលខ្លីក៏រកផ្លូវត្រឡប់មកស្រុកកំណើតវិញ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហម កាប់សម្លាប់មនុស្ស។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា