Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KDI1027
KDI1027
Name :
ឈ្មោះ :
សាន់ ចាន់
Last Name :
នាមត្រកូល :
Sann
First Name :
នាមខ្លួន :
Chann
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
K01929
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
She presently ages 49.
គាត់សព្វថៃ្ងមានអាយុ៤៩ឆ្នាំហើយ។
Home Village :
ភូមិកំណើត/ទីលំនៅ :
08040403, Kandal, Koh Thom, Koh Thom(k), Chong Koh
០៨០៤០៤០៣, ខេត្ដកណ្ដាល, ស្រុកកោះធំ, ឃុំកោះធំ(ក), ភូ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1974????
១៩៧៤????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពមន្ទីរពៃ្រស ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
Kieng, Sary who were chief of battalion. Huy chief of Prey Sa.
គៀង, សារី ជាគណៈវរៈ, ស្រ៊ាងជាសមាជិកវរៈ និងហ៊ុយជាគណៈកងពលនៅពៃ្រស។
Associates :
អ្នកពាក់ព័ន្ធ :
Try Krim, Aing Mao (died)
មីងធ្លាប់ធ្វើការជាមួយទ្រី គ្រីម, អាំងម៉ោតែអ្នកទាំងពីរស្លាប់ហើយ។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KDI1027 20030108, Chong Koh village, Koh Thom (k) sub-district, Koh Thom district, Kandal province. Interviewed by Beang Pivoin. Notes: Sann Chann is alive. Interviewed with Sann Chann. When she was young, she finished grade 8 at Wat Koh Thom School.
ខេឌីអាយ១០២៧ ២០០៣០១០៨ នៅភូមិចុងកោះ ឃុំកោះធំ(ក) ស្រុកកោះធំ ខេត្តកណ្តាល។ សម្ភាសដោយៈ ប៉ាង ពីវ័ន កំណត់សំគាល់ៈ សាន់ ចាន់ នៅរស់នៅ។ ជួបសម្ភាស ជាមួយ សាន់ ចាន់ ជាម្ចាស់ប្រវត្តិរូប។ កាលនៅពីកេ្មង មីងរៀនបាត្រឹមថ្នាក់ទី៨ នៅសាលាក្នុងវត្តកោះធំ។
Summary :
សេចក្ដីសង្ខេប :
សាន់ ចាន់ ភេទស្រី អាយុ៤៩ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ចាន់ មានឪពុកឈ្មោះ សាក់ សាន់ ម្ដាយឈ្មោះ ពេជ ផូ មានបងប្អូន៦ នាក់ ប្រុស៥ស្រី១ មានស្រុកកំណើតនៅភូមិចុងកោះ ឃុំកោះធំ ឪកឱ ស្រុកកោះធំ ខេត្ដកណ្ដាល។ ចាន់ កាលពីតូចរៀនបានត្រឹមទី៨ឪចាស់ឱ នៅសាលាបឋមសិក្សា វត្ដកោះ។ ចាន់ ឈប់រៀនមក ជួយយធ្វើស្រែចម្ការឪពុកម្ដាយ នៅឆ្នាំ១៩៧០ កើតមាន រដ្ឋប្រហារ ទម្លាក់សមេ្ដចសីហនុ សង្គ្រាមក៏ចាប់មានឡើងរវាង ចលនាខែ្មរក្រហមក្នុងពៃ្រនិងរដ្ឋាភិបាលលោកលន់ នល់។ នៅឆ្នាំ១៩៧២៧៣ រហូតមានយន្ដហោះខាងរដ្ឋាភិបាលលោក លន់ នល់ គ្រប់ទីកនែ្លងធ្វើឱ្យ ប្រជាជនមានការឈឺចាប់កេ្ដៅ ក្រហាយ។ នៅឆ្នាំ១៩៧៤ ចាន់ បានស្ម័គ្រចិត្ដចូលធ្វើជាយោធា ខែ្មរ ក្រហមតាមរយៈឈ្មោះ កុយ។ ដំបូង អង្គការបានបញ្ជូនមក ធ្វើការត្រឹមឃុំបានមួយរយៈពេលខ្លី បន្ទាប់មកអង្គការបញ្ជូនឱ្យហាត់ក្បួនយោធានិងរៀនវគ្គនយោបាយនៅក្នុងតំបន់២៥។ ពេលរៀនចប់ អង្គការបញ្ជូនទៅសមរភូមិមុខ តែនារីៗភាគ ច្រើនជាអ្នកនាំស្បៀងនិងសែងអ្នករបួសនិងអ្នកស្លាប់ ត្រឡប់ សមរភូមិក្រោយវិញ។ ចាន់ នៅក្នុងកងពលលេខ១២ ប្រធានកងពលឈ្មោះ ណាត និង ឈ្មោះពីន។ ចាន់ បានចូល សមរភូមិតាមជួរដងទនេ្លបាសាក់ នៅម្ដុំសិត្បូរនិងកម្លាំងខែ្មរ ក្រហមវាយ កាន់ចូលជិតដល់ភ្នំពេញ តែ ចាន់ បានឃើញ យោធាស្លាប់និងរបួសកាន់តែច្រើនមានការភ័យខ្លាចយ៉ាង ខ្លាំងក៏លួចរត់ត្រឡប់មកស្រុកកំណើតវិញ។ នៅមិនបានប៉ុន្មានផង ខាងអង្គភាពមកតាមហៅយកនៅ សមរភូមិវិញ។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហមទទួលជ័យជម្នះភ្លាមៗឃើញប្រជា ជននាំគ្នាចេញតាម ផ្លូវសំដៅទៅជនបទស្រុកស្រែចម្ការ។ ក្រោយមកអង្គភាព ចាន់ ត្រូវអង្គការឱ្យឈរជើងនៅត្រឹម ក្បាលថ្នល់ ក្រោយមកទៀតអង្គការឱ្យដើរប្រមូលរបស់របរយក មកទុកនិងដើរបោសសម្អាតផ្ទះសំបែង បានទីក្រុងភ្នំពេញ។ នៅពាក់កណ្ដាលឆ្នាំ១៩៧៥ អង្គការស្រាវជ្រាវប្រវត្ដិរូបឃើញថា មានប្រវត្ដិរត់ ចោលអង្គភាព អង្គការបានបញ្ជូនឱ្យមកលុតដំនៅ មន្ទីរពៃ្រស ជាសាខារបស់មន្ទីរស២១។ ចាន់ មក ធ្វើស្រែនៅ ពៃ្រស មានការប្រុងប្រយ័ត្នខ្លាំងណាស់ ដោយសារដឹងថា ឃើញមានមនុស្សបាត់ខ្លួននិងដឹង ថាមានយកមនុស្សទៅសម្លាប់ ចោល។ នៅមន្ទីរពៃ្រស ចាន់ បានឃើញគេចាប់មនុស្ស ពីរនាក់ចង នៅក្រោមតុទល់មុខគ្នា។ ក្នុងចំណោមអ្នកទាំងពីរ អ្នកនោះ ចាន់ បានស្គាល់ម្នាក់ឈ្មោះសារឿន ដែល មានស្រុក កំណើតនៅឃុំព្រែកស្ដី ស្រុកកោះធំ ខេត្ដកណ្ដាលដែល។ ក្រោយបានទទួលដំណឹងថា សារឿននោះស្លាប់ហើយ។ ប្រធានគ្រប់គ្រងនៅទីនោះ ឈ្មោះ ហ៊ុយ,គៀង,សារី ក្រោយមកអ្នកទាំង នេះត្រូវអង្គការចាប់ខ្លួនយកមកដាក់គុកទួល សែ្លងហើយសម្លាប់ចោលដែរ។ នៅឆ្នាំ១៩៧៩ ចាន់ និងកម្មាភិបាលខែ្មរក្រហមជាច្រើននាក់ទៀតបានរត់ចូលពៃ្រ ចាន់ បានទៅដល់អមលាំង ខេត្ដកំពង់ស្ពឺ បានជួបក្រុមគ្រួសារ ឌុច ក្រោយមក ចាន់ រកផ្លូវត្រឡប់មកស្រុកកំណើតវិញ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
At Prey Sa she witnessed the arrest to two people. One of the two she knows named Saroeun who was bo
នៅមន្ទីរពៃ្រស មីងបានឃើញគេចាប់មនុស្សពីរនាក់ចងនៅក្រោម តុទល់មុខគ្នា។ ក្នុងចំណោមអ្នកទាំងពីអ្នកនោះមីងស្គា
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា