PROMOTING ACCOUNTABILITY
Nhim Uoy
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KDI1058
KDI1058
|
|
Name :
ឈ្មោះ :
|
ញឹម អ៊ួយ
|
|
Last Name :
នាមត្រកូល :
|
Nhim
|
|
First Name :
នាមខ្លួន :
|
Uoy
|
|
Other Name :
ឈ្មោះផ្សេង :
|
Pheap
ភាព
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
K08665
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
Present age:51
បច្ចុប្បន្ន អាយុ៥១ឆ្នាំ
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
08040707, Kandal, Koh Thom, Leuk Dek, Toul Sleng.
០៨០៤០៧០៧ ខេត្ដកណ្ដាល, ស្រុកកោះធំ, ឃុំលើកដែក, ភូមិទ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធាពៃ្រសឪមន្ទីរ២៤ឱ ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២» ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
|
Superiors :
ថ្នាក់លើ :
|
Duch and Hor, chief of S-21. Huy chief of Office S-21 (Prey Sa).
ឌុចនិងហ៊ជាគណៈស២១។ ហ៊ុយជាគណៈមន្ទីរស២១(ពៃ្រស)។
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Hie (f) and Peap(f).
នារីហៀ និងនារីភាព។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KDI1058 20040108, Tuol Sleng village, Leuk Dek sub-district, Koh Thom district, Kandal province. Interviewed by Beang Pivoin and Sin Khin. Notes: Nhim Uoy is alive. Interviewed with Nhim Uoy, 51, the biography owner.
ខេឌីអាយ១០៥៨ ២០០៤០១០៨ នៅភូមិទួលសែ្លង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។ សម្ភាសដោយៈ ប៊ាង ពីវ័ន និងស៊ិន ឃិន កំណត់សំគាល់ៈ ញឹម អ៊ួយ នៅរស់។ ជួបសម្ភាសជាញឹម អួ៊យ អាយុ៥១ជា ម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
ញឹម អ៊ួយ ហៅ ភាព ភេទស្រី អាយុ៥១ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ អ៊ួយ មានប្ដី តែមិនបានកូនទេ សព្វថៃ្ងប្រកបរបរធ្វើស្រែចម្ការ រស់នៅភូមិទួលសែ្លង ឃុំលើកដែក ស្រុកកោះធំ ខេត្ដកណ្ដាល។ អ៊ួយ មានឪពុកឈ្មោះ អឿ ញឹម ម្ដាយឈ្មោះ តឹក បួ។ កាលពីតូច អ៊ួយ មិនរៀនសូត្រទេ ពេល ធំពេញវ័យជួយធ្វើស្រែចម្ការឪពុក ម្ដាយ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់ សមេ្ដចសីហនុ ប្រជាជននៅតាមមូលដ្ឋានមិនបានស្រឡាញ់របបលោកលន់ នល់ ដែលមានយន្ដហោះទម្លាក់គ្រាប់បែក ធ្វើឱ្យប្រជាជនរងគ្រោះ។ នៅឆ្នាំ១៩៧៣ អ៊ួយ បានស្ម័គ្រចិត្ដចូលធ្វើជាយោធាខែ្មរក្រហម តាមរយៈ ឈ្មោះ ដេក។ ចូលដំបូងអង្គការបញ្ជូនទៅរៀនក្បួនយុទ្ធ សាស្រ្ដយោធានៅស្រុកស្អាង ឃុំក្រាំងយ៉ូវ នៅក្នុងកងពល១២ ប្រធានកងពលឈ្មោះ ណាត និងឈ្មោះ ពីន។ នៅពេលរៀនហាត់បាញ់លូន ក្រាប រៀនគប់គ្រាប់បែកចប់អង្គការបានបញ្ជូនចូល សមរភូមិវាយជាមួយទាហាន លន់ នល់ នៅតាម ផ្លូវព្រែកហូរ ព្រែករទាំង តែនារីៗភាគច្រើនជាអ្នករែកបាយស្មុគនិងជាអ្នកសែង របួស។ នៅឆ្នាំ១៩ ៧៥ កម្លាំងខែ្មរក្រហមបានវាយចូលទីក្រុង ភ្នំពេញ ពេលនោះប្រជាជនចាប់ផេ្ដីមជម្លៀសចេញពីទីក្រុង ដើម្បីឱ្យកម្លាំងយោធាខែ្មរក្រហមបោសសម្អាតខ្មាំងទាហានលន់ នល់។ អង្គភាព អ៊ួយ បានស្នាក់នៅ ក្បែរផ្សារថ្មី ដើរបោសសម្អាតផ្ទះ សំបែង។ នៅឆ្នាំ១៩៧៦ អង្គការបានបញ្ជូនឱ្យទៅធ្វើការទៅ ធ្វើស្រែ នៅស្ទឹងជ្រៅ តែ អ៊ួយ មានសំណាងនៅធ្វើការជាអ្នក ដាំបាយរកបនែ្លឱ្យអង្គភាព។ នៅឆ្នាំ១៩៧៧ ជួរកម្មាភិបាលខែ្មរ ក្រហមមួយចំនួនអង្គការចោទថាក្បត់ ដូចជាប្រធានកងពលឈ្មោះ ណាត ឈ្មោះ ពីន អង្គការចាប់ខ្លួនយកមកដាក់គុកនៅមន្ទីរស២១។ ក្រោយមកអង្គការស្រាវជ្រាវយោធាមួយ ចំនួនដែល ធ្លាប់រស់នៅក្នុងកងពល១២ យកមកលុតដំនៅមន្ទីរពៃ្រសឪហៅមន្ទីរ២៤ឱ អ៊ួយ អង្គការ យកពៃ្រស អង្គការឱ្យធ្វើការ លុតដំដើម្បីកសាងខ្លួន តែ អ៊ួយ នៅមានសំណាងបាននៅធ្វើ ការខាងដំាស្ល ដដែល មួយថៃ្ងៗដើររកបនែ្លដើម្បីយកមកផ្គត់ផ្គង់ឱ្យអង្គភាពមានមនុស្សលុតដំរាប់រយនាក់ តែខាងដាំ បាយមានច្រើន កនែ្លងក្នុងក្រុម អ៊ួយ មានគ្នាតែបីនាក់ទេ។ អ៊ួយ បានរស់នៅក្នុង មន្ទីរពៃ្រសបាន ឃើញយុវជនយុវនារី ធ្វើស្រែគ្មានយកសត្វគោ មកប្រើទេ គឺយកមនុស្សមកទឹមជំនួយធ្វើបាបគ្មានអា ហារហូបចុក គ្រប់គ្រាន់ ជួនណាឃើញមានឡានមកចាប់មនុស្សនៅពៃ្រសយក ទៅបាត់ទៀត។ ប្រធាន មន្ទីរពៃ្រស មានឈ្មោះ ហ៊ុយ ជាប្រធាន និងធ្លាប់ឃើញ ឌុច មកទីនេះ។ អ៊ួយ បានឃើញសកម្ម ភាពជា ច្រើនដូចជា បានឃើញគេចាប់ហ៊ុយដែលជាគណៈគ្រប់គ្រងនៅ ពៃ្រស និង ប្រពន្ធរបស់គាត់ ឈ្មោះ ខឿន ព្រមទាំងកូនចៅនិង និរសាទៀតផង យកទៅដាក់ស២១។ នៅថៃ្ងមួយគាត់បាន ឃើញមនុស្សម្នាក់ដែលនៅក្នុងកងជាមួយមីងលួចរត់ទៅផ្ទះនិងលួចហូបបបរ ពេលនោះកម្មាភិបាលខែ្មរ ក្រហមនៅទីនោះចាប់បាន យកទៅ ចងសក់ក្បាល វាយធាក់អស់ចិត្ដទើប គេយកទៅសម្លាប់ចោល។ គាត់ធ្លាប់ឃើញកង១៣នៅមន្ទីរពៃ្រសដែរប៉ុនែ្ដជាកងផ្នែកបុរស។ ។ អង្គការធ្លាប់ដឹកគាត់ឱ្យទៅមើល កុននៅជិតគុកស២១ ពេលនោះមីងបានឃើញអ្នកទោសដែល គេបណ្ដើរចេញឱ្យមក ធ្វើការក្រៅរបង ហើយមានអ្នកខ្លះត្រូវគេ វាយធ្វើបាប ខណៈ ពេលដែលអ្នកទាំងនោះធ្វើការមិនកើត។ គាត់បានដឹងថា ពៅ ជាអ្នកស្រុកស្អាងបានសម្រាលកូននៅគុកស២១ខណៈ គាត់ (ពៅ) ជាប់ឃុំនៅទីនោះ។ នៅឆ្នាំ ១៩៧៩ អ៊ួយ បានរត់ចូលពៃ្រជាមួយកម្មាភិបាលខែ្មរក្រហមជា ច្រើននាក់ផេ្សងទៀតនៅដល់អប់លាំង ឃើញមានមនុស្សស្លាប់ តាមផ្លូវជាច្រើន ហើយរស់នៅក្នុងពៃ្រគ្មានបាយហូប ហូបតែស្លឹក ឈើពិបាកវេ ទនាណាស់ ណាមួយកម្លាំងខែ្មរក្រហមនិងខែ្មរក្រហម ចង់សម្លាប់គ្នាទៅវិញទៅមកតាមពៃ្រទៀត អ៊ួយ មានការភ័យខ្លាច បន្ដទៀត ពេលនោះជួបឈ្មោះ ឌុប និងក្រុមគ្រួសារនៅម្ដុំអមលាំង ខេត្ដកំពង់ស្ពឺដែរ។ អ៊ួយ បានលាក់ខ្លួននៅជើងភ្នំ ក្រោយមកបានលួបលួចសួរអ្នកឃ្វាលគោដឹងថា បើចង់ត្រឡប់ទៅ ស្រុកកំណើតវិញ មិនអីទេ វៀតណាមមិនបានធ្វើបាបទេ ដូចនេះក៏សមេ្រចចិត្ដនាំគ្នាមករកស្រុក កំណើតវិញ។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
She witnessed Angkar arrested Huy who was the chief of Prey Sa and his wife named Khoeun and his chi
គាត់បានឃើញគេចាប់ហ៊ុយដែលជាគណៈគ្រប់គ្រងនៅពៃ្រស និង ប្រពន្ធរបស់គាត់ឈ្មោះខឿនព្រមទាំងកូនចៅនិងនិរសាទៀតផង យ
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”