PROMOTING ACCOUNTABILITY
Chap Thai
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KDI1098
KDI1098
|
|
Name :
ឈ្មោះ :
|
ចាប ថៃ
|
|
Last Name :
នាមត្រកូល :
|
Chap
|
|
First Name :
នាមខ្លួន :
|
Thai
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I01631
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
08040104, Kandal, Koh Thom, Chheu Khmao, Trapeang
០៨០៤០១០៤ ខេត្ដកណ្ដាល ស្រុកកោះធំ ឃុំឈើខ្មៅ ភូមិត្រព
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1975????
១៩៧៥????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពរោងចក្រក្រឡឹង ភ្នពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
កម្មករ
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KDI1098 200212??, Trapeang Chrey village, Chheu Khmao sub-district, Koh Thom district, Kandal province. Interviewed by Zal and Ie Meng Try. Notes: Chap Thai is alive. Interviewed with Chap Thai, 49.
ខេឌីអាយ១០៩៨ ២០០២១២?? នៅភូមិត្រពាំងជៃ្រ
ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល។ សម្ភាសដោយៈហ្សាល និង អៀ ម៉េងទ្រី កំណត់សំគាល់ៈចាប ថៃ នៅរស់។ ជួបសម្ភាសជាមួយចាប ថៃ អាយុ៤៩ឆ្នាំ។ |
|
Summary :
សេចក្ដីសង្ខេប :
|
ចាប ថៃ ភេទស្រី អាយុ៤៩ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ថៃ មានឪពុកឈ្មោះ ឈឺន ម្ដាយឈ្មោះ ផែន មានបងប្អូន៥នាក់ ស្រី៣ប្រុស២ មានស្រុកកំណើតនៅរស់នៅភូមិត្រពាំងជៃ្រ ឃុំឈើខ្មៅ ស្រុក កោះធំ ខេត្ដកណ្ដាល។ បងទី១ឈ្មោះ ផា ទី២ឈ្មោះ ឈឿង ទី៣ឈ្មោះ ផៃ ទី៤ឈ្មោះ ឈឿន ថៃ ជាកូនពៅ។ ថៃ កាលពីតូចមិនបានរៀនសូត្រទេ ព្រោះពេល ធំពេញវ័យចូលសាលារៀនប្រទេស ជាកើតមានសង្គ្រាម ទម្លាក់គ្រាប់បែកនៅក្នុងភូមិធ្វើឱ្យប្រជាជនរងគ្រោះថ្នាក់ មិនហ៊ានចេញប្រកបរបរ ធ្វើស្រែចម្ការនិងមិនបានដើរទៅរក ស៊ីផ្លូវឆ្ងាយ។ នៅឆ្នាំ១៩៧២ កម្លាំងយោធាខែ្មរក្រហមចូលមក រស់ នៅពេញភូមិ ខាងទាហានលន់ នល់ មិនបានចូលមកដល់ទីនេះទេ មានតែផ្លោងកាំភ្លើងដាក់ទីនេះ។ នៅឆ្នាំ១៩៧៥ ថៃ បានចូលប ម្រើចលនាខែ្មរក្រហមតាមរយៈឈ្មោះ ណុប ជាប្រធាននារីភូមិ។ ថៃ ចូលទៅដល់ដំបូង អង្គការបានបញ្ជូនទៅស្រុកកៀនស្វាយ នៅស្រែនៅភូមិអង្គរជ័យ មាននារីរាប់រយ នាក់ ធ្វើការពីម៉ោង ៦ព្រឹកដល់ម៉ោង១១ថៃ្ងឡើងហូបបបរ ពេលថៃ្ងចុះធ្វើការ ម៉ោង១រសៀលដល់ ម៉ោង៥ល្ងាចនិងមានពេលខ្លះធ្វើការនៅ ពេលយប់ថែមទៀត។ អង្គការបានប្រើឱ្យលើកទំនប់ជីក ប្រឡាយដើម្បីយកទឹកធ្វើស្រែ ពេលស្រូវបានទទួលផលច្រើន តែអង្គការមិនបានឱ្យហូបចុកគ្រប់គ្រាន់ ទេ ដោយអង្គការប្រាប់ថា យកស្រូវទាំងនេះទៅជួយប្រជាជនរស់នៅតាមសហករណ៍។ នៅឆ្នាំ១៩ ៧៧ អង្គការបានជ្រើសរើសនារីមួយចំនួនធំឱ្យមកធ្វើការនៅភ្នំពេញ។ ថៃ បានមកធ្វើការងារជា កម្មកររោងចក្រក្រឡឹងនៅម្ដុំទឹកថ្លា។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមវាយចូលដល់ប្រទេស កម្ពុជា ថៃ និង
កម្មាភិបាលខែ្មរក្រហមជាច្រើនបាននាំគ្នារត់ចូលពៃ្រ ដោយជួបការលំបាកខ្លាំងពេកគ្មាន អាហារហូបចុកនាំគ្នាស៊ីស្លឹក ឈើខ្លាចស្លាប់ ក៏សមេ្រចចិត្ដនាំគ្នាមកស្រុកកំណើតវិញ អ្នកណាមិនហ៊ានមក ក៏ចេះតែរត់ចូលពៃ្រទៀតទៅ រីឯ ថៃ បានមកដល់ស្រុកកំណើតវិញនៅឆ្នាំ១៩៧៩។ |
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”