Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KDI1099
KDI1099
Name :
ឈ្មោះ :
ពុន ជន
Last Name :
នាមត្រកូល :
Pun
First Name :
នាមខ្លួន :
Chorn
Other Name :
ឈ្មោះផ្សេង :
Ou Chorn
អ៊ូ ជន
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
K08890
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Present age:58
បច្ចុប្បន្ន អាយុ៥៨ឆ្នាំ
Home Village :
ភូមិកំណើត/ទីលំនៅ :
08021101, Kandal, Kean Svay, Samrong Thom, Chey Ou
០៨០២១១០១ ខេត្ដកណ្ដាល ស្រុកកៀនស្វាយ ឃុំសំរោងធំ ភូមិ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
Reason to Join KR :
មូលហេតុចូល KR :
បង្ខំ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាមន្ទីរស២៤ពៃ្រស ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
Ta Nat and Ta Pin, chief of division 703. Duch, chief of S-21. Peng and Phal, chief security unit at
តាណាតនិងតាពីនជាគណៈកងពល៧០៣ និង ឌុចជាប្រធាន គុក(ស២១) និង ប៉េងនិងផលប្រធានក្រុមកង ការពារនៅស២១, ១៩៧៦៧៧។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KDI1099 20041221, Chey Oudam village, Samrong Thom sub-district, Kean Svay district, Kandal province. Interviewed by Phann Sochea. Notes: Pun Chorn is alive. Interviewed with Pun Chorn, presently named Ou Chorn, 58, who is the biography owner.
ខេឌីអាយ១០៩៩ ២០០៤១២២១ នៅភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
សម្ភាសដោយៈផាន់ សុជា កំណត់សំគាល់ៈពុន ជន នៅរស់។ ជួបសម្ភាសជាមួយពុន ជន សព្វថៃ្ងហៅអ៊ូ ជនអាយុ៥៨ឆ្នាំ ជាម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
ពុន ជន ភេទប្រុស អាយុ៥៨ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ជន មាន គ្រួសារឈ្មោះ មឿន មានកូនចំនួន ៧នាក់ ប្រកបរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិជ័យឧត្ដម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល។ ជន មានឪពុកឈ្មោះ ពុន អ៊ូ ម្ដានឈ្មោះ សុយ ដូង មានបងប្អូន៥នាក់។ ជន កាលពីតូចរៀនបានត្រឹមថ្នាក់ទី៩ឪចាស់ឱ សាលាបឋមសិក្សាជ័យឧត្ដម។ ឈប់រៀនដោយសារឪពុក ម្ដាយមានជីវភាពក្រលំបាកខ្លាំងពេក ឈប់រៀនមកជួយធ្វើស្រែ ចម្ការដើម្បីចឹញ្ចឹមជីវិត។ នៅឆ្នាំ១៩ ៧០ ពេលកើតមានរដ្ឋ ប្រហារទម្លាក់សមេ្ដចសីហនុ ក៏នៅតែធ្វើស្រែជាមួយឪពុកម្ដាយ។ នៅឆ្នាំ១៩ ៧២ មានយន្ដហោះទម្លាក់គ្រាប់បែក ប្រជាជនជម្លៀស ពីភូមិមួយទៅភូមិមួយគ្មានពេលធ្វើស្រែទេ ដោយសារខ្លាចយន្ដ ហោះទម្លាក់គ្រាប់។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហមឡើងកាន់ អំណាចទូទាំង ប្រទេស ជន ត្រូវអង្គការហៅចូលធ្វើជាយោធាខែ្មរ ក្រហមនៅក្នុងកងពល៧០៣ ប្រធានកងពល ឈ្មោះ ណាត ឈ្មោះ ពីន។ ជន ចូលដំបូងបានមករៀនវគ្គនយោបាយនិងរៀនក្បួន យោធានៅកោះ ខែល ស្រុកស្អាងអស់រយៈពេលមួយខែ។ នៅពេលរៀនចប់អង្គការបញ្ជូនមកនៅកនែ្លងមន្ទីរពេទ្យ តាខ្មៅ មានគ្នាជិត១០០នាក់ បន្ទាប់មក តាណាត បញ្ជូនមកឱ្យធ្វើការ នៅមន្ទីរស២១ទួលសែ្លង។ នៅទួលសែ្លងដំបូងឈ្មោះ ណាត ជាប្រធានធំជាង ឌុច នៅពេលចាប់ឈ្មោះ ណាត សម្លាប់ចោលបាន ឡើងឈ្មោះ ឌុច ជាប្រធានមន្ទីរស២១វិញ។ ជន នៅ ការពារមន្ទីរស២១ បានដឹងថា មានមនុស្សជាច្រើនជាប់ទោស នៅទីនេះ ក្រោយមកអង្គការយកទៅសួរចម្លើយជាពិសេស នៅពេល យប់ឮសមេ្លងមនុស្សស្រែកនៅពេលសួរចមេ្លិយ ម្ដងៗ។ ពេលសួរចម្លើយចប់អ្នកទោសភាគច្រើន ឃើញយោធា ខែ្មរក្រហមបានដឹកចេញទៅបាត់ មិនដឹងជាយកទៅណាទេ ពេលដឹកចូលមកវិញ ជំនួសដោយអ្នកទោសថ្មី។ នៅឆ្នាំ១៩៧៧ អង្គការថ្នាក់លើចេះតែបញ្ជាឱ្យចាប់មនុស្សកាន់តែច្រើន ឡើងៗ។ ជន ក៏ជាមនុស្សឋិតនៅក្នុងការសង្ស័យជាខ្សែរយៈក្បត់បាន ជាអង្គការបញ្ជូនមកលុតដំធ្វើ ស្រែនៅមន្ទីរស២៤ពៃ្រស។ ជន ធ្វើស្រែនៅពៃ្រស មានការព្រួយបារម្មណ៍សេ្ទីរតែរាល់ថៃ្ង ព្រោះ ឃើញឡានយោធាចេះតែមកហៅមនុស្សយកទៅបាត់។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមចូល មក ជន បានរត់ ចូលពៃ្រមួយរយៈខ្លីក៏រកផ្លូវត្រឡប់មកផ្ទះវិញ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
Witnessed the arrest of Lon Nol soldiers who were hiding in the building in Phnom Penh and some stud
ឃើញអតីតទាហាន លន់ ណុលដែលលាក់ខ្លួននៅ តាមផ្ទះថ្មក្នុងក្រុងភ្នំពេញនិងនិស្សិតមួយចំនួនទៀត ត្រូវគេចាប់ យកមក
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា