Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KDI1138
KDI1138
Name :
ឈ្មោះ :
អ៊ុក សែម
Last Name :
នាមត្រកូល :
Uk
First Name :
នាមខ្លួន :
Sem
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
No biography
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Presently ages 72 years old.
សព្វថៃ្ងអាយុ៧៤ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
08020101, Kandal, Kean Svay, Banteay Dek, Khsom
០៨០២០១០១ ខេត្ដកណ្ដាល ស្រុកកៀនស្វាយ ឃុំបន្ទាយដែក ភូ
Joining / Organization ការចូលរួម និង អង្គការ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពអ្នកទោសនៅមន្ទីរសន្ដិសុខវត្ដចំពុះកែ្អក ស្រុកកៀន ស្វាយ។
DK Zone 75-79 :
តំបន់ DK 75-79 :
ភូមិភាគនិរតី«២០៣»ស្រុកកៀនស្វាយ ខេត្ដកណ្ដាល។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
អ្នកទោស
Superiors :
ថ្នាក់លើ :
Kieu Samphan, chief of state.
Ta Mok (came with Yeay Bo to visit the worksite in Banteay Dek, Kean
ខៀវ សំផន គណៈប្រធានរដ្ឋ។ តាម៉ុក (ក្រោយមកតាបានជិះឡានមកជាមួយយាយបូមកមើលការធ្វើការរបស់ប្រជាជន នៅបន្ទាយដែក
Associates :
អ្នកពាក់ព័ន្ធ :
On and Touch, a prisoner at Champus Ka ek prison.
អុន អ្នកទោសនៅគុកវត្ដចំពុះកែ្អក។ ទូច អ្នកទោសនៅគុកវត្ដចំពុះកែ្អក
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
Yes
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KDI1138 20041115, Khsom village, Banteay Dek sub-district, Kean Svay district, Kandal province. Interviewed by Long Dany. Notes: Uk Sem is alive.
ខេឌីអាយ១១៣៨ ២០០៤១១១៥ នៅភូមិខ្សំុ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។ សម្ភាសដោយៈឡុង ដានី កំណត់សំគាល់ៈអ៊ុក សែម នៅរស់។
Summary :
សេចក្ដីសង្ខេប :
អ៊ុក សែម អាយុ៧៤ឆ្នាំ ក្រៅប្រវត្ដិរូប។ សែម មានប្រពន្ធឈ្មោះ ណៃ មានកូនចំនួន៧នាក់ សព្វថៃ្ងរស់នៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្ដកណ្ដាល។ សែម កាលពីតូចរៀនបាន ច្រើន រៀននៅសាលាវិទ្យាល័យដីឥដ្ឋ រៀនរហូតបានទៅរៀនផ្នែក ករុកោសល្យជាគ្រូបង្រៀន។ នៅឆ្នាំ ១៩៥៣ បានចេញ ធ្វើជាគ្រូបង្រៀននៅខេត្ដស្វាយរៀង ស្រុកស្វាយរៀង។ នៅឆ្នាំ១៩៧០ កើត មានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាមឈប់ធ្វើគ្រូបង្រៀនត្រឡប់មកស្រុក កំណើតវិញ។ សង្គ្រាមចាប់ផេ្ដីមឡើងរវាងកម្លាំងចលនា ខែ្មរក្រហមនិងទាហានលោក លន់ នល់ មាន យន្ដហោះយន្ដហោះទម្លាក់គ្រាប់បែកប្រជាជនពិបាករស់នៅផង និងពិបាកប្រកបមុខរបររកស៊ីផង។ នៅឆ្នាំ១៩៧២ យោធាខែ្មរក្រហមបានជម្លៀសប្រជាជននៅក្នុងភូមិខ្សុំឱ្យទៅរស់នៅខាងស្រុកកោះធំ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហមឡើងកាន់អំណាច បានត្រឡប់មករស់នៅក្នុង ភូមិវិញ ក្រោមការគ្រប់ គ្រងរបស់ខែ្មរក្រហម ឱ្យប្រជាជនចាស់ថ្មី ប្រមូលទ្រព្យសម្បត្ដិមាសប្រាក់ចូនអង្គការនិងបង្ខំឱ្យប្រជាជន ហូបបាយរួមតាមសហករណ៍និងធ្វើការជារួម។ សែម រស់នៅជាប្រជាជនធម្មតា អង្គការប្រើឱ្យជីក ព្រែក ប្រើឱ្យធ្វើផ្ទះតាមតែអង្គការប្រើ ហើយគ្មានអាហារហូបចុកគ្រប់គ្រាន់ ថៃ្ងណាក៏សម្លម្ជួរព្រលិត។ នៅឆ្នាំ១៩៧៧៧៨ អង្គការស្រាវជ្រាវរកមន្រ្ដរាជការឬជាទាហានលន់ នល់ គ្រូបង្រៀនយកទៅ វាយចោល។ ជាពិសេសនៅឆ្នាំ១៩៧៨ កម្លាំងខាងភូមិភាគនិរតីចូលមកគ្រប់គ្រង ជាពិសេសគណៈ ស្រុកឈ្មោះ យាយបូ កាចណាស់។ សែម ដឹងខ្លួនថា ជាគ្រូបង្រៀនទោះខំលាក់ប្រវត្ដិរូបយ៉ាងណាក៏ នៅតែគ្មានសង្ឃឹមដែរ។ នៅឆ្នាំ១៩៧៨ សែម អង្គការចាប់ខ្លួនដោយយោធាខែ្មរក្រហមចង់មុខនិងចង ស្លាបសេកទៅក្រោយ ពេលមកដល់សាលាស្រុកកៀនស្វាយ ដែលមានយាយ បូ ជាគណៈស្រុក ពេល នោះយោធាប្រាប់ថា តាឯងនៅត្រង់នេះសិនហើយ នៅឱ្យសេ្ងÃៈមប្រយ័ត្នដួលកង់ សម្លាប់ចោល ពេល នោះមិនហ៊ានរើបំរះទេ មួយសន្ទុះក្រោយមកបានយកទៅដាក់គុកនៅគគីរអស់រយៈពេលពីរយប់គ្មានឱ្យ បាយហូបទេ មួយថៃ្ងក្រោយមកបានឱ្យបាយហូប តែហូបមិនចូល ព្រោះភ័យពេក។ នៅថៃ្ងបន្ទាប់អង្គ ការបញ្ជូនមកមន្ទីរសន្ដិសុខ ចំពុះកែ្អក ពេលបញ្ជូលក្នុងគុកអង្គការស្រាយក្រណាត់ចង់មុខចេញបានឃើញ អ្នកទោសជាប់ខ្នោះនៅទីនោះដែរ ប្រហែលជា៣០ទៅ៤០នាក់ មានសភាពដូចជាមិនមែនមនុស្សចឹង ហាក់បីដូចជាប្រ៉ែត។ សែម គិតថា គ្មានសង្ឃឹមបានរស់ទេ មានកងការពារអ្នកទោសនៅទីនោះចូលមក ចាប់កអាវជាប់យកខ្នោះមកដាក់ហើយចាក់សោរជាប់នៅក្នុងព្រះវិហារ។ យោធាខែ្មរក្រហមវាចេះតែ វាយយើងហើយចោទ យើងថា ពាក់សក្ដិបីសក្ដិបួនសេ្រចតែវាចោទ បើយើងមិនព្រម ឆេ្លីយតាមវា វា វាយយើងបែកឈាមពេញខ្នងសាហាវណាស់។ ប្រធានគុកឈ្មោះ ថ្លាង ដើរចូលមកម៉េចពួកឯងទាំង អស់គ្នា មិនគិតរកពាក្យអីនិយាយជាមួយអង្គការទេ អង្គការមិនចិត្ដ អាក្រក់ទេ ឱ្យតែកសាងខ្លួនបានល្អ អង្គការបញ្ជូនទៅ សកហរណ៍វិញ។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមវាយ ចូលដល់ សែម បានរស់រានមានជីវិតមកវិញ តែដំបូងឈឺហើមដើរ មិនរួចទេ តែសំណាងល្អបានរស់នៅជួបជុំកូនចៅវិញ មកដល់សព្វថៃ្ង។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
At his home village, he has attended a meeting with Yeay Bo, chief of district worksite. The purpose
កាលទៅដល់ភូមិកំណើតវិញ គាត់ធ្លាប់ប្រជុំជាមួយយាយបូ គណៈស្រុកនៅមូលដ្ឋាន ប្រជុំថា នឹងកម្ចាត់ពួកអាស័ក្ដិភូម
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា