Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0124
KCI0124
Name :
ឈ្មោះ :
មាស យីម
Last Name :
នាមត្រកូល :
Meas
First Name :
នាមខ្លួន :
Yim
Other Name :
ឈ្មោះផ្សេង :
Vann
វ៉ាន់
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I01756
អាយ០១៧៥៦
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
October 29,1940.
ថៃ្ងទី២៩ ខែតុលា ឆ្នាំ ១៩៤០។
Home Village :
ភូមិកំណើត/ទីលំនៅ :
03050308, Kampong Cham, Kampong Cham, Sambuormeas,
០៣០៥០៣០៨, ខេត្ដកំពង់ចាម ស្រុកកំពង់ចាម ឃុំសំបួរមាស
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
October 30, 1970.
ថៃ្ងទី៣០ ខែតុលា ឆ្នាំ១៩៧០
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ។
Other Reasons to Join KR :
មូលហេតុផ្សេងៗចូល KR :
Anger at the feudal imperialism of potical reactionary.
ដោយសារមានការឈឺចាប់ចំពោះរបបចក្រពតិ សក្ដិភូមិនៃនយោបាយប្រតិកិរិយា។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0124 20021112, Prek Chik village, Sambuor Meas commune, Kampong Cham district, Kampong Cham province. Interviewed by Chuong Sophearith. Notes: Meas Yim disappeared. Interviewed with his brother,Nhim Chhon,56.
ខេស៊ីអាយ០១២៤ ២០០២១១១២, ភូមិព្រែកជីក ឃុំសំបួរ មាស ស្រុកកំពង់ចាម ខេត្តកំពង់ចាម។ សម្ភាសន៍ដោយ ជួង សុភារិទ្ធ។ កំណត់សំគាល់ៈ មាស យីម បាត់ខ្លួន។ ជួបសម្ភាសន៍ ជាមួយឈ្មោះ ញឹម ឆុន អាយុ៥៦ឆ្នាំ ត្រូវជាប្អូនប្រុស។
Summary :
សេចក្ដីសង្ខេប :
Meas Yim alias Vann, male, disappeared, Interviewed with his brother, Nhim Chhon, 54. Chhon lives Prek Chik village, Sambour Meas commune, Kampong Cham ditrict, and Kampong Cham province. Meas Nhim was Chhon៌s father, and Kung Siem was Chhon៌s mother. Chhon had six siblings; four of them were the boys. Yim was eldest brother in the family.

Since 1962 until 1970, Chhon became a monk. Then he left percept in 1973. He knew that Yim had two children already, and served as a worker who tipped rubber. After that there was no information related to Yim again.

KR arrested another Chhon៌s sibling, Yun and sent his material to Chhon. KR said it is Yon៌s. Chho knew that his brother would be killed because KR did not receive anything when Chhon sent it to his brother back.

Chhon heard that KR sent somebody to the new village but they did not allow people to bring using material with. After the collapse of KR 1979, based on the corps hole, Chhon knew that there were many people were killed by KR. During KR regime, Chhon said there was not comfortable for his life, such as serving much more work. Although, visiting their parents was not allowed by KR.
មាស យីម ហៅ វ៉ាន់ ភេទប្រុស, កំណត់សម្ភាល់ៈ បាត់ខ្លួន។ ជួបសម្ភាសន៍ជាមួយឈ្មោះ ញឹម ឆុន អាយុ៥៤ឆ្នាំ ត្រូវជាប្អូន ប្រុសបង្កើត។ ឆុន រស់នៅភូមិព្រែកជីក ឃុំសំបួរមាស ស្រុក កំពង់ចាម ខេត្ដកំពង់ចាម។ ឪពុករបស់ ឆុន ឈ្មោះ មាស ញឹម និងម្ដាយ គង់ សៀម។ ឆុន មានបងប្អូន ៦នាក់ ស្រី ២នាក់ និងប្រុស៤នាក់។ ឈ្មោះ យីម ជាបងគេបង្អស់នៅក្នុងគ្រួសារ។ ចាប់តាំងពីឆ្នាំ ១៩៦២ រហូតដល់ឆ្នាំ ១៩៧០ ឆុន បួសជាភិក្ខុនៅ ឯវត្ដ ក្រោយមកនៅឆ្នាំ ១៩៧៣ ទើបលាចាកសិក្ខាបទ។ ឆុន ដឹង ថានៅឆ្នាំនេះ យីម មានកូនពីររួចទៅហើយ នឹងមានមុខ របរជា កម្មករ ជៀរជ័រកៅស៊ូ។ ក្រោយមកពុំមានដំណឹង ទាក់ទងនឹង យីម ទៀតឡើយ។ ប្អូនម្នាក់ទៀតរបស់ ឆុន ឈ្មោះ យ៉ុន ត្រូវខែ្មរក្រហមចាប់ យក ទៅ។ បន្ទាប់មកខែ្មរក្រហមយក សម្ភាររបស់ យ៉ុន មកឱ្យ ឆុន ដោយប្រាប់ថា យ៉ុនផ្ញើរមក។ ឆុន ដឹងថាប្អូន របស់គាត់ពិតជា ស្លាប់ ប្រាដក ព្រោះនៅពេលដែល ឆុន សួរថាចង់ផ្ញើររបស់ទៅ យ៉ុន វិញ តែខែ្មរក្រហមពុំព្រមទទួល ឡើយ។ ឆុន ឮថាខែ្មរក្រហមផ្លាស់អ្នកនេះ ឬអ្នកនោះឱ្យទៅនៅភូមិថ្មី តែ ពុំព្រមឱ្យពួកគាត់យកសម្ភារទៅប្រើ ប្រាស់ទេ។ ក្រោយពីដាច់ឆ្នាំ ១៩៧៩ មកទើប ឆុន ដឹងថាខែ្មរក្រហមយកប្រជាជនទាំងនោះទៅ សម្លាប់ចោល ព្រោះឃើញមានរណ្ដៅសម្រាប់ដាក់សាកសព នៅ ឯភូមិស្វាយទាបនោះ។ នៅក្នុងសម័យ ខែ្មរក្រហម ពុំមានរឿងណា ល្អសម្រាប់ ឆុន ទេ គឺមានតែរឿងអាក្រក់ ដូចជាធ្វើការហួស កំលាំង។ សូម្បីតែសុំទៅមើលឪពុកម្ដាយឈឺក៏ពុំបានដែរ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា