PROMOTING ACCOUNTABILITY
Leng Seng Horn
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KCI0127
KCI0127
|
|
Name :
ឈ្មោះ :
|
ឡេង សេងហ៊ន
|
|
Last Name :
នាមត្រកូល :
|
Leng
|
|
First Name :
នាមខ្លួន :
|
Seng Horn
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I06759
អាយ០៦៧៥៩
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
Present Age: 48 year-old.
បច្ចុប្ប្បន្នអាយុ៤៨ ឆ្នាំ។
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
03070905, Kampong Cham, Kang Meas,Roka Kory, Pong
០៣០៧០៩០៥, ខេត្ដកំពង់ចាម ស្រុកកងមាស ឃុំរកាគយ ភូមិពង
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1972/??/??
១៩៧២????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
Central,12,Phnom Penh. And Western zone, Kampong Chhnang province.
មជ្ឈិម(១២) ភ្នំពេញ។ ភូមិភាគបស្ចឹម, ខេត្ដកំពង់ឆ្នាំង។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Combatant.
យោធា។
|
|
Superiors :
ថ្នាក់លើ :
|
Oeun was a Division Chief. Doeun was the new cheif after Oeun's handing.
ឈ្មោះ អឿន ប្រធានកងពលធំ។ ឈ្មោះ ឌឿន ជាអ្នកគ្រប់គ្រង បន្ទាប់តំបន់ឈ្មោះ អឿន។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KCI00127 20021227, Prek Chik village, Sambuor Meas commune, Kampong Cham district, Kampong Cham province. Interviewed by Chuong Sophearith. Notes: Interviewed with Leng Senghorn, biography owner.
ខេស៊ីអា០១២៧ ២០០២១២២៧, ភូមិព្រែកជីក ឃុំសំបួរ មាស ស្រុកកំពង់ចាម ខេត្តកំពង់ចាម។ សម្ភាសន៍ដោយ ជួង សុភារិទ្ធ។ កំណត់សំគាល់ៈ ជួបសម្ភាសន៍ជាមួយ ឡេង សេងហ៊ន ម្ចាស់ប្រវត្តិ រូបផ្ទាល់។
|
|
Summary :
សេចក្ដីសង្ខេប :
|
Leng Seng Horn, male, 48, is alive. Horn was born in Porng Ror, Rorka Kory commune, Kang Meas district, Kampong Cham province.
Horn lives Prek Chik village, Sambour Meas communce, Kampong Cham district, Kampong Cham province. Leng Kai is Horn៌s father, and Peou Lay is Horn៌s mother. Horn has 8 siblings, their names are Huot, Horn himself, Trap, Sok, Chiv, Im, Ry,and Ly. The eldest brother disappeared during KR regime. In 1992, Horn volunteered to sever as combatant. His friend, Sieng, messenger at Cheung Prey, pursued Horn to join KR revolution to against with Lon Lon soldier. The early time, Horn did not serve as a combatant. However, he was the one who created the barrier to catch the fish at Sting Chhveng district. A year latter, Horn became a men youth. After the collapse of Lon Lon, Horn was assigned as a farmer who works in the rice filed which located near Phnom Penh for two or three month. Then Horn moved to the airport site, Kampong Chhnang province. Horn knew that Oeun was arrested of due to accusation be a traitor line in Northern Zone. He was sent to South- westhern zone then. Not only Oeun but also others people such as Yum, Aun, Huon who were chiefs, were arrested by KR. KR arrested every secretary of big cells in Southwestern and western zone. After Oeun៌s handing, Doeun was the new chief. Late 1979, Viet Name attack, Horn ran to Ta Kok village, Porsat province. Then, because of having not enough food, he moved to Prah Vihear province. In 1980, Horn returned to his village. ឡេង សេងហ៊ន់ ភេទប្រុស អាយុ ៤៨ឆ្នាំ, កំណត់សម្គាល់ៈ នៅរស់។ ហ៊ន់ មានស្រុក កំណើតនៅភូមិពង្រ ឃុំរការគយ ស្រុកកងមាស ខេត្ដកំពង់ចាម។ សព្វថៃ្ង ហ៊ន់ រស់នៅភូមិព្រែកជីក ឃុំសំបួរមាស ស្រុកកំពង់ចាម ខេត្ដកំពង់ចាម។ ឪពុករបស់ ហ៊ន់ ឈ្មោះ ឡេង ខៃ និងម្ដាយឈ្មោះ ពៅ ឡាយ។ ហ៊ន់ មានបងប្អូន៨នាក់ ឈ្មោះ ហួត, ហ៊ន់ ខ្លួនគាត់, ត្រប់,សុខ,ជីវ, អ៊ីម, រី និងលី។ បងប្រុសគេបង្អស់របស់ ហ៊ន់ បាត់ ខ្លួននៅសម័យ ប៉ុល ពត។ ឆ្នាំ ១៩៧២ ហ៊ន់ ស្ម័គ្រចូលធ្វើជាយោធា។ មិត្ដភក្ដិរបស់ ហ៊ន់ ឈ្មោះ សៀង មាននាទីជានិរសា នៅស្រុកជើងពៃ្របានបបួល ហ៊ន់ ឱ្យចូលរួមបដិវត្ដន៍ ដើម្បីប្រឆាំងជាមួយទាហានលន់ នល់។ ដំបូង ឡើង ហ៊ន់ ពុំទាន់ចូលបំរើជាយោធាទេ ហ៊ន់ មាននាទីត្រឹមជា អ្នកធ្វើធ្នួសនៅឯរស្រុកស្ទឹងឆេ្វង។ ក្រោយមករយៈពេលមួយឆ្នាំ ទើប ហ៊ន់ ចូលធ្វើជាយុទ្ធជនតែម្ដង។ លុះវាយឈ្នះ លន់ នល់ ហើយ ខែ្មរក្រហមចាត់តាំងឱ្យ ហ៊ន់ ទៅធ្វើស្រែនៅក្បែរ ភ្នំពេញ វិញ។ ធ្វើបានរយៈពេល២ ឬក៏៣ខែ ខែ្មរក្រហមផ្លាស់ ហ៊ន់ ឱ្យទៅ នៅឯម្ដុំព្រលានយន្ដហោះ ខេត្ដកំពង់ឆ្នាំងវិញ។ ហ៊ន់ ដឹងថា ខែ្មរ ក្រហម ចាប់ឈ្មោះ អឿន ដែលជាប្រធានកងពលធំ ដោយចោទ ថា មានជាប់ខ្សែក្បត់នៅភូមិភាគឧត្ដរ បន្ទាប់មកក៏បញ្ជូនទៅភូមិភាគ និរតី។ មិនត្រឹមតែ អឿន ដែលខែ្មរក្រហមចាប់ សូម្បីតែឈ្មោះ យុម, អូន, ហ៊ួន ដែល សុទ្ធតែប្រធានត្រូវខែ្មរក្រហម ចាប់យក ទៅទាំងអស់។ ជំនួយការខាងកងធំខាង និរតី, បូព៌ា, ក៏ត្រូវ ខែ្មរ ក្រហមចាប់គ្មានសល់។ ឈ្មោះ ឌឿន ជាអ្នកកាន់កាប់នៅភូមិ ភាគជំនួស ឈ្មោះ អឿន។ ជិតដាច់ឆ្នាំ ១៩៧៩ វៀតណាមវាយចូល ហ៊ន់ រត់ទៅ នៅភូមិ តាគោក ខេត្ដពោធិ៍សាត់។ បន្ទាប់មក ក៏រត់ទៅខេត្ដព្រះវិហារ ដោយសារតែមានស្បៀងពុំគ្រប់គ្រាន់។ ឆ្នាំ ១៩៨០ ហ៊ន់ រត់ចូលស្រុក វិញ។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”