Document thumbnail
Personal Info
ID: KTI0765
Name
ឈ្មោះ
Prum Buntha Prum Tha
ព្រុំ ប៊ុនថា ព្រុំ ថា
Gender
m
ភេទ
ប្រុស
Status
Alive
ស្ថានភាពគ្រួសារ
នៅរស់
CBIO ID
I03643
Source Interview
KTI0765 20050118, Korkor village, Daung sub-district, Prasat Balang district, Kampong Thom province. Interviewed by Sarin Vireak. Notes: Prum Buntha is alive. Interviewed with the biography owner, 48.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ខេធីអាយ០៧៦៥ ២០០៥០១១៨, ភូមិគគរ ឃុំដូង ស្រុក ប្រាសាទបល្ល័ង្កា ខេត្តកំពង់ធំ។ សម្ភាសដោយៈសារិន វីរៈ។ កំណត់សំគាល់ៈព្រុំ ប៊ុនថា នៅរស់។ ជួបសម្ភាសជាមួយ ព្រុំ ប៊ុនថា អាយុ៤៨ឆ្នាំ ជាម្ចាសប្រវត្តិរូប។
Date of Birth
Currently he is 48.
ថ្ងៃ-ខែ-ឆ្នាំ កំណើត
បច្ចុប្បន្នអាយុ៤៨ឆ្នាំ។
Home Village
040102??, Kampong Thom, Prasat Balang, Daung, Kork
ទីកន្លែងកំណើត
០៤០១០២??កំពង់ធំ ស្រុកប្រាសាទបល្ល័ង្កា ឃុំដូង ភូមិគ
Join KR
1972????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧២????
Reason to Join KR
Volunteer.
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ស្ម័គ្រចិត្ដ
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពយោធាកងពល៣១០ មជ្ឈិម។
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
យោធា
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
មជ្ឈិម«១២»ភ្នំពេញ។
Superior
Pol Pot, chief of central party Kieu Samphan, chief of state Koy Thuon, chief of oversea commerce O
អ្នកដឹកនាំ
ប៉ុល ពត គណៈមជ្ឈឹមបក្ស ខៀវ សំផនគណៈប្រធានរដ្ឋកុយ ធួនប្រធានពាណិជ្ជកម្មក្រៅប្រទេសអឿន ប្រធានកងពលទី១។ តាឆន
Associates
Hiek and Ream
អ្នកពាក់ព័ន្ធដទៃទៀត
ហៀក និងរាម
សេចក្ដីសង្ខេបបទសម្ភាស៏
ព្រំ ប៊ុនថា ហៅ ថា ភេទប្រុស អាយុ៤៨ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ថា មានប្រពន្ធឈ្មោះ ចាន់ មានកូនចំនួន៤នាក់ ស្រី២ប្រុស២ ប្រកបរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិគគរ ឃុំដូង ស្រុកប្រាសាទ បល្ល័ង្គ ខេត្ដកំពង់ធំ។ ថា មានឪពុកឈ្មោះ ព្រំ ខ្លឹម ម្ដាយឈ្មោះ ជា មន មានបងប្អូន៩នាក់ ស្រី៤ ប្រុស៥។ ថា រៀនចប់ថ្នាក់បឋមសិក្សានៅក្នុងភូមិឪពុក ម្ដាយបញ្ជូនទៅរៀនបន្ដទៅស្ទោង នៅសាលា អនុវិទ្យាល័យវត្ដព្រះនាងបានត្រឹមថ្នាក់ទី៧ឪចាស់ឱ ឈប់រៀននៅពេលកើតមានរដ្ឋប្រហារឆ្នាំ១៩៧០ ត្រឡប់មកស្រុកកំណើតវិញជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧២ ថា បានស្ម័គ្រចិត្ដចូលធ្វើ ជាយោធាខែ្មរ ក្រហមតាមរយៈឈ្មោះ ឡយ ឪពុកម្ដាយបងប្អូនមិនឱ្យទៅទេ តែនេះជាកាព្វកិច្ចរបស់ អង្គការ។ ថា អង្គការបញ្ជូនទៅ ធ្វើជាយោធានៅភូមិភាគឧត្ដរចូលក្នុងកងពិសេសអង្គភាព៨០៨ប្រធាន ឈ្មោះ ម៉ុល គ្រូបង្រៀនក្បួនយោធាមក ពីប្រទេសវៀតណាម ជាជនជាតិរៀតណាមឈ្មោះ យឺន ឈ្មោះ លឹម។ នៅពេលរៀនចប់អង្គការបញ្ជូនទៅសមរភូមិមុនវាយ សំដៅបន្ទាយទាហានលន់ នល់ ចូលបោកគ្រាប់បែកឱ្យ ស្លាប់ទាំងប្រពន្ធកូនទាហានលន់ នល់។ កាលនោះវាយបន្ទាយ នៅខាងខេត្ដកំពង់ចាមផង ចល័ត ទៅខាងខេត្ដសៀមរាបទៀត។ នៅឆ្នាំ១៩៧៤៧៥ បានវាយសម្រុកមករកទីក្រុងភ្នំពេញវិញ កាល នៅក្នុងកងពលទី១ ប្រធានកងពលឈ្មោះ អឿន ឈ្មោះ កុយ ធួន និងប្រធានភូមិភាគឧត្ដរឈ្មោះ កែ ពក។ សង្គ្រាមវាយ ខ្លាំងជាមួយទាហានលន់ នល់ នៅម្ដុំតាំងគោគ រួចរំកិល បន្ដិចម្ដងៗរហូតទទួល បានជ័យជម្នះនៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥។ ថា បានមានប្រសាសន៍ឱ្យដឹងថា សង្គ្រាមចលនាខែ្មរ កើតមានលឿនហើយមានមនុស្សស្ម័គ្រចិត្ដច្រើនយ៉ាងនេះដោយសារ កូនចៅស្រឡាញ់សមេ្ដចឪទេ នឹក ឃើញថា លោកលន់ នល់ ធ្វើរដ្ឋប្រហារ ហើយកូនចៅចង់បានសមេ្ដចឪមកគ្រប់គ្រង ប្រទេសជាតិវិញ កុំតែបានសមេ្ដចប្រកាសឱ្យកូនចៅចូលពៃ្រ កុំអីគ្មានពីណាស្ម័គ្រចូលទេ ពួកខែ្មរក្រហមយកសមេ្ដចឪធ្វើជា ខែល។ នៅពេលខែ្មរក្រហមបានឡើងកាន់អំណាច ជម្លៀសប្រជាជនចេញពីទីក្រុងអស់ កម្លាំងយោធា មួយចំនួនធំទៅធ្វើការងារតាមរោងចក្រតាមក្រសួងមន្ទីរ សល់ខ្លះទៅធ្វើស្រែតាមជាយៗក្រុងនិងបញ្ជូន ទៅការពារព្រំដែន វៀតណាម ថៃ ឡាវ។ ថា នៅក្នុងកងពល៣១០ ជាកងពល របស់មជ្ឈិមបក្ស ធ្លាប់បានទៅប្រជុំនៅស្ដាតអូរឡាំពិច ឃើញវត្ដមានលោក ខៀវ សំផន លោកអៀង សារី និងមន្រ្ដី ជាន់ខ្ពស់មួយចំនួនទៀត កាលនោះមិនសូវស្គាល់ទេ កាលសម័យសង្គ្រាមមានឮឈ្មោះ តែខៀវ សំផន លោកហ៊ូ នឹម ហ៊ូយន់ កុយ ធួន កែ ពក។ នៅឆ្នាំ១៩៧ នៅក្នុងរបប ខែ្មរក្រហមមានការរេង្គ្រាះ រង្គើរខ្លាំង រហូតចាប់កម្មាភិបាល ជាច្រើនយកទៅដាក់គុក ក្រោយមកបាត់ខ្លួនតែម្ដង។ នៅឆ្នាំ១៩៧៦ ថា បានទៅធ្វើការនៅក្រុងកំពង់សោម បានតែមួយរយៈពេលខ្លី ជាកម្មករលីសែងនៅផែកំពង់សោម។ នៅឆ្នាំ១៩៧៧ បានវិញមកទីក្រុងភ្នំពេញវិញ អង្គការចាត់តាំងឱ្យធ្វើស្រែនៅម្ដុំកប់ស្រូវ អន្លង់ក្ងាន បន្ទាប់មកអង្គការបញ្ជូនទៅលុតដំនៅព្រលានយន្ដ ហោះខេត្ដកំពង់ឆ្នាំង នៅក្រោមការគ្រប់គ្រងរបស់ភូមិ ភាគនិរតី។ នៅឆ្នាំ១៩៧៩ ថា បានរត់ទៅដល់ខេត្ដពោធិសាត់ ខេត្ដបាត់ ដំបងធើ្វជាយោធាខែ្មរ ក្រហមបន្ដទៀតវាយបកលើកងទ័ព វៀតណាមវិញ។ វាយមិនឈ្នះកងទ័ពវៀតណាម បាក់ទ័ពរត់ចែក ផ្លូវគ្នាប្រធានវរសេនាធំឈ្មោះ តាផល តាឃីម មានគ្នាប្រហែល ជា១០០០នាក់។ ថា គិតថា តស៊ូ គ្មានប្រយោជនអីទេ ក៏សមេ្រចចិត្ដដោះខោអាវចោលនិងបោះអាវុធចោល បន្លំខ្លួនធ្វើជាប្រជាជនវិញ ក៏បានត្រឡប់មកស្រុកកំណើតវិញ នៅឆ្នាំ១៩៨០។
Activity Witness
On April 17, 1975 Buntha got the order from Angkar to evacuate people out of Phnom Penh. Hap Heng an
សកម្មភាពពាក់ព័ន្ធភស្តុតាង
នៅថៃ្ងបែក១៧មេសាឆ្នាំ១៩៧៥ ប៊ុនថាបានទទួលបញ្ជាពីថ្នាក់លើ ឱ្យជម្លៀសប្រជាជនចេញពីក្រុងភំ្នពេញ។ ឈ្មោះហាប់
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា