Document thumbnail
Personal Info
ID: KTI0770
Name
ឈ្មោះ
Kim Chhauy Suon
គឹម ឆូយ សួន
Gender
m
ភេទ
ប្រុស
Status
Alive
ស្ថានភាពគ្រួសារ
នៅរស់
CBIO ID
I08125
Source Interview
KTI0770 20050209, Kraya Tbaung village, Kraya subdistrict, Stung district, Kampong Thom province. Interviewed by Phann Sochea. Notes: interviewed with Yoep Chhauy, 45, biography owner.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ខេធីអាយ០៧៧០ ២០០៥០២០៩, ភូមិក្រយាត្បូង ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។ សម្ភាសដោយ ផាន់ សុជា។ កំណត់សម្គាល់ៈ ជួបសម្ភាសជាមួយ យឹប ឆូយ អាយុ ៤៥ ឆ្នាំ ត្រូវជាម្ចាស់ប្រវត្តិរូប។
Date of Birth
45 years old (1954, according to the bio.)
ថ្ងៃ-ខែ-ឆ្នាំ កំណើត
អាយុ៤៥ឆ្នាំ (១៩៥៤, តាមប្រវត្តិរូប)
Home Village
060402??, Kampong Thom, Prasat Balaing, Kraya, Kra
ទីកន្លែងកំណើត
០៦០៤០២??ខេត្ដកំពង់ធំ ស្រុកប្រាសាទបល្ល័ង្គ ឃុំក្រយា
Join KR
1972????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧២ ????
Reason to Join KR
Volunteer.
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ស្ម័គ្រចិត្ដ
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពយោធាកងពល៣១០ ភ្នំពេញ។
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
យោធា
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
មជ្ឈិម«១២»ភ្នំពេញ។
Superior
អ្នកដឹកនាំ
អឿន, ធុច។
Associates
អ្នកពាក់ព័ន្ធដទៃទៀត
សេចក្ដីសង្ខេបបទសម្ភាស៏
គឹម ឆូយ ហៅ សួន ភេទប្រុស អាយុ៤៥ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ឆូយ មានប្រពន្ធឈ្មោះ ហៀង មានកូនចំនួន៥នាក់ ប្រកបរបរ ធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិក្រយាត្បូង ឃុំក្រយា ស្រុក ប្រាសាទ បល័្លង្គ ខេត្ដកំពង់ធំ។ ឆូយ មានឪពុកឈ្មោះ យឹម ម្ដាយឈ្មោះ អ៊ុក មានបងប្អូន៥នាក់។ ឆូយ មានកំរិតវប្បធម៌ ត្រឹមថ្នាក់ទី១២ឪចាស់ឱឈប់រៀនមកបួសជាព្រះសង្ឃនៅវត្ដក្រយាមួយវស្សាប្រទេស ជាតិកើតមានសង្គ្រាមឆ្នាំ១៩៧០ ក៏សមេ្រចចិត្ដសឹកមករស់នៅធ្វើស្រែចម្ការជាមួយឪពុកម្ដាយវិញ។ នៅឆ្នាំ១៩៧២ ឆូយ បានស្ម័គ្រចិត្ដធ្វើជាយោធាខែ្មរក្រហម តាមការឃោសនាពីឈ្មោះ ឡន។ កាលនោះឪពុកម្ដាយមិនដឹងជាថា យ៉ាងម៉េចដែរ ព្រោះប្រទេសជាតិត្រូវការមនុស្សដើម្បីធ្វើសង្គ្រាម ទោះបីយើងមិនទៅពេលហ្នឹង ថៃ្ងក្រោយក៏គេចមិនផុតដែរ។ ឆូយ ចូលដំបូងនៅត្រឹមស្រុកស្ទោង រួចហើយបញ្ជូនទៅតំបន់ ចេញពីតំបន់ចូលយោធាភូមិភាគឱ្យឧត្ដរតែម្ដង នៅក្នុងកងពលទី១ ប្រធាន កងពលឈ្មោះ អឿន ប្រធានភូមិភាគឧត្ដរឈ្មោះ ពក។ ឆូយ ហ្វឹកហ្វឺនក្បួនយោធានិងរៀនវគ្គនយោ បាយចប់ អង្គការចាត់ តាំងឱ្យឡើងវាយតាមសមរភូមិជាមួយទាហានលន់ នល់ ចល័តគ្រប់កនែ្លង។ ឆូយ មានសំណាងបានធ្វើជានិរសាឱ្យឈ្មោះកុយ ធួន មិនសូវបានទៅសមរភូមិញឹកញាប់ទេ ក្រុម និរសាមាន គ្នាច្រើននាក់ សម្រាប់រត់សំបុត្រពីកងពលទៅសមរភូមិមុខ។ នៅឆ្នាំ១៩៧៥ ជិតវាយចូល ទីក្រុងភ្នំពេញ ឆូយ ត្រូវរបួសចំដៃដេកសម្រាកព្យាបាលនៅមន្ទីរពេទ្យអស់មួយរយៈបានចូលទៅអង្គ ភាពជនពិកា បន្ទាប់មកស្នាក់នៅម្ដុំវត្ដ អង្គកាចាត់តាំងឱ្យធ្វើស្រែនៅជាយៗក្រុងភ្នំពេញ។ នៅឆ្នាំ១៩ ៧៧ ប្រធានកងពលឈ្មោះ អឿន កម្មាភិបាលជាច្រើននាក់ទៀត ត្រូវអង្គការចោទថាខ្មាំងចូលឪ សេអ៊ីអាឱប្រុងធ្វើរដ្ឋប្រហារទម្លាក់ លោកប៉ុល ពត។ ឆូយ ភ័យខ្លាចជារៀងរាល់ថៃ្ងខ្លាចជាប់ខ្សែរយៈ ក្បត់ដែរ គាប់ជួនពេលមួយមានឡានយោធាធ្លាប់ស្គាល់គ្នា មកពីខេត្ដសៀមរាប ឡើងមកដឹងគ្រៀង សំណង់ពីភ្នំពេញ ហើយត្រឡបលទៅខេត្ដសៀមរាបវិញ ឆូយ បានសុំឡើងឡាន មកជាមួយដែរ ពេល មកដល់ខេត្ដកំពង់ធំ សុំចុះសំដៅមកស្រុក កំណើតវិញ ពេលមកដល់ផ្ទះប្រធានភូមិ ប្រធានឃុំឈ្មោះទី មកសួរនាំថា មិត្ដឯងម៉េចបានជាមកផ្ទះ ពេលនោះ ឆូយ ប្រាប់ថា ខ្លួនពិការសុំអង្គការមកផ្ទះវិញ កាលនោះនៅសល់សំបុត្រពេទ្យដែរ ណាមួយប្រធានឃុំធ្លាប់ស្គាល់គ្នា ក៏ប្រធានឃុំឱ្យជួយធ្វើការងារ រហូតមក។ នៅឆ្នាំ១៩៧៨ ប្រធានភូមិ ប្រធានឃុំមួយចំនួន ត្រូវពួកកម្មាភិបាលមកពីភូមិភាគនិរតីចាប់ ខ្លួនអស់ជាបន្ដបន្ទាប់។ នៅឆ្នាំ១៩៧៩ ឆូយ សំណាងល្អបានកងទ័ពវៀតណាម ចូលមកទាន់កុំអីមិនដឹង ជាស្លាប់មនុស្សអស់ប៉ុន្មានទៀតទេ។
សកម្មភាពពាក់ព័ន្ធភស្តុតាង
ដឹងថា ជំនាន់ប៉ុល ពត មានចាប់មនុស្សយកទៅសម្លាប់ចោល។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា