Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KDI0879
KDI0879
ឈ្មោះ :
គឹម ដុស
Last Name :
Kim
First Name :
Dos
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
K00134
Gender :
ភេទ :
m
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 26. Present aged: 53]
«សម័យខែ្មរក្រហមអាយុ២៦ឆ្នាំ។ បច្ចុប្បន្នអាយុ ៥៣ឆ្នា
ភូមិកំណើត/ទីលំនៅ :
០៨០៤០២០៨ ខេត្ដកណ្ដាល,ស្រុកកោះធំ,ឃុំជ្រោយតាកែវ,ភូមិ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteered to join the revolution.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពយោធា ធ្វើស្រែនៅពៃ្រស ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
យោធា
ថ្នាក់លើ :
ឈ្មោះ ហ៊។
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KDI0879 20041204, Lek Prambei village, Chroy Ta Keo sub-district, Koh Thom district, Kandal province. Interviewed by Sarin Vireak. Notes: Interviewed with the biography owner.
ខេឌីអាយ០៨៧៩ ២០០៤១២០៤ ភូមិលេខ៨ ឃុំជ្រោយ តាកែវ ស្រុកកោះធំ ខេត្តកណ្តាល។ សម្ភាសដោយៈ សារិន វីរៈ។ កំណត់សំគាល់ៈ ជួបសម្ភាសផ្ទាល់ជាមួយម្ចាស់ ប្រវត្តិរូប។
សេចក្ដីសង្ខេប :
គឹម ដុស ភេទប្រុស អាយុ៥៣ឆ្នាំជាម្ចាស់ប្រវត្ដិរូប។ ដុស មាន ប្រពន្ធឈ្មោះ សយ សុម៉េត សព្វ ថៃ្ងរស់នៅភូមិលេខ៨ ឃុំ ជ្រោយតាកែវ ស្រុកកោះធំ ខេត្ដកណ្ដាល។ ដុស មានឪពុកឈ្មោះ សំរិត ម្ដាយឈ្មោះ អ៊ី មានបងប្អូន៩នាក់ស្រី២ប្រុស៧។ ដុស កាលពីតូចរៀននៅសាលាបឋមសិក្សា ជ្រោយតាកែវបានត្រឹម ថ្នាក់ទីឪ១២ចាស់ឱ។ នៅឆ្នាំ១៩៧០ ដុស បានស្ម័គ្រចិត្ដ ចូលធ្វើ ជាយោធា ខែ្មរក្រហម មុនដំបូងហាត់រៀនក្បួនយោធាជាមួយកង ទ័ពវៀតណាម កាលនោះកម្លាំងខែ្មរក្រហមមាន តិចក៏ទៅសហការ ជាមួយកងទ័ពវៀតណាមខាងជើង រីឯខាងរដ្ឋាភិបាលលោកលន់ នល់ ទៅពឹងពាក់ វៀតណាមខាងត្បូងហៅថាឪយួនធៀវគីឱ។ នៅឆ្នាំ១៩៧៣ កម្លាំងខែ្មរក្រហមមានគ្រប់គ្រាន់ក៏ដេញ កម្លាំងកងទ័ពវៀតណាមឱ្យទៅប្រទេសគេវិញ។ ដុស ជាយោធានៅប្រចាំតំបន់២៥ កងពល៧០៣ ប្រធានកងពល ឈ្មោះ ណាត ប្រធានវរសេនាធំឈ្មោះ ស៊ុន។ នៅឆ្នាំ១៩៧៤ ដុស អង្គការបញ្ជូន ឡើងទ័ពភូមិភាគនិរតី ខេត្ដតាកែវ វាយជា មួយទាហាន លន់ នល់ វាយចល័តទៅដល់តំបន់៣៣ ចូល ក្នុងយោធាពិសេសរហូតទទួលជ័យជម្នះនៅឆ្នាំ១៩៧៥។ នៅក្នុងខែមិនា ឆ្នាំ១៩៧៥ ដុស និងយុវ ជនមួយចំនួនទៀតនាំគ្នា រត់មកធ្វើការនៅភ្នំតាម៉ៅ ពេលនោះប្រធានកងចាប់យកមកដាក់ មន្ទីរ១៥ស្រុក ស្អាង ក្រោយមកបញ្ជូនមកមន្ទីរ១៣វិញ ដោយចោទថា ជាគិញសម្ងាត់ បន្ទាប់មកអង្គការបន្ធូរយក មកលុតដំឱ្យធ្វើស្រែនិងបន្ទាប់មកអង្គការស្រាវជ្រាវរកប្រវត្ដិទាក់ទងខ្សែ ក្បត់មិនឃើញ ក៏អង្គការដោះ លែងហើយឱ្យចូលធ្វើជាយោធាវិញ នៅទីក្រុងភ្នំពេញ។ នៅឆ្នាំ១៩៧៦ មិនដឹងមានរឿងអីទៀតទេ អង្គការចាប់យកមកដាក់គុកស២១ ទួលសែ្លងគ្នាប្រហែលជា៦០ នាក់ បានប្រហែលជាពីរម៉ោងអង្គ ការដាក់ឡានក្លុបជិតចេញបន្ដមក ទៀត ក្រោយពីចុះលើឡានបានដឹងថា ជាកនែ្លងលត់ដំនៅពៃ្រសធ្វើ ស្រែដកស្ទូងនៅស្ទឹងបាគូ គ្មានអាហារហូបចុកគ្រប់គ្រាន់ហើយបានបាត់មនុស្សរាល់យប់ ប្រធានមន្ទីរ ឈ្មោះ ហ៊។ នៅឆ្នាំ១៩៧៩ នៅពេលកងទ័ពវៀតណាមវាយចូលមកដល់ ប្រទេសកម្ពុជា ទាំងខែ្មរ ក្រហមទាំងអ្នកទោសនាំគ្នារត់ចូលពៃ្រ ខ្លះរត់មកស្រុកកំណើត ដុស រត់ចូលពៃ្រត្រឹមអមលាំង ខេត្ដ កំពង់ស្ពឺ ក៏រកផ្លូវត្រឡប់មកផ្ទះវិញ។
សកម្មភាពដែលបានឃើញ :
ធ្លាប់ឃើញយោធាខែ្មរក្រហមចាប់មនុស្សទាំងយប់ដាក់ឡានយក ទៅបាត់។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា