PROMOTING ACCOUNTABILITY
Khann Phann
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KDI0893
KDI0893
|
|
Name :
ឈ្មោះ :
|
ខាន់ ផាន់
|
|
Last Name :
នាមត្រកូល :
|
Khann
|
|
First Name :
នាមខ្លួន :
|
Phann
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
K00196
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: 18. Present aged: 52]
«សម័យខែ្មរក្រហមអាយុ១៨ឆ្នាំ។ បច្ចុប្បន្នអាយុ ៥២ឆ្នា
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
០៨០៤០៣១០ ខេត្ដកណ្ដាល,ស្រុកកោះធំ,ឃុំកំពង់កុង,ភូមិល្
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1970????
១៩៧០????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធានៅមន្ទីរ២៤ពៃ្រស ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Soldier
យុទ្ធជន
|
|
Superiors :
ថ្នាក់លើ :
|
ហ៊ុយ«ស្រែ»។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
Yes
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KDI0893 20041214, Lvea Tong village, Kampong Kong sub-district, Koh Thom district, Kandal province. Interviewed by Sarin Vireak. Interviewed with the biography owner.
ខេឌីអាយ០៨៩៣ ២០០៤១២១៤ ភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល។ សម្ភាសដោយៈ សារិន វីរះ។ កំណត់សំគាល់ៈ ជួបសម្ភាសជាមួយម្ចាស់ប្រវត្តិរូបផ្ទាល់។
|
|
Summary :
សេចក្ដីសង្ខេប :
|
ខាន់ ផាន់ ភេទប្រុស អាយុ៥២ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ផាន់ មានប្រពន្ធឈ្មោះ ពុធ មានកូនចំនួន៥ នាក់ស្រី៣ប្រុស២ ប្រកបរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ ខេត្ដកណ្ដាល។ ផាន់ មានឪពុកឈ្មោះ ខាន់ ម្ដាយឈ្មោះ អូន មានបងប្អូន៤នាក់ស្រី៣ប្រុស១។ ផាន់ កាលពីតូចរៀនបានត្រឹមថ្នាក់ទី១០ឪចាស់ឱ នៅសាលាបឋមសិក្សា ល្វាទោង។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដច សីហនុ នៅទីនេះក្លាយជាតំបន់រំដោះមានយោធាខែ្មរក្រហម ចូលមករស់ នៅជាមួយប្រជាជន ទាហានលន់ នល់ មិនហ៊ាន ចូលដល់ទីនេះទេ។ នៅឆ្នាំ១៩៧០ ផាន់ បានស្ម័គ្រ ចិត្ដចូលធ្វើ ជាតំបន់២៥តាមរយៈឪពុកមាឈ្មោះ នុត ឆេង។ នៅឆ្នាំ១៩៧១ ផាន់ បានហាត់រៀន ក្បួនយោធានៅក្នុងកងពល ៧០៣ មានឈ្មោះ ណាត ជាប្រធានកងពល។ ពេលរៀនចប់អង្គការ បញ្ជូនទៅសមរភូមិវាយជាមួយទាហាន លន់ នល់ តាមដងទនេ្លបាសាក់រហូតចូលដល់ទីក្រុងភ្នំពេញ។ នៅឆ្នាំ១៩៧៥ ពេលខែ្មរ ក្រហមឡើងកាន់អំណាចមិនបានយូរប៉ុន្មានផង អង្គការចាប់ផេ្ដីម ស្រាវជ្រាវ ប្រវត្ដិរូបយោធាទាំងអស់ ជាពិសេសនៅក្នុងកងពល ៧០៣ នៅឆ្នាំ១៩៧៦ ប្រធានកងពលឈ្មោះ ណាត ត្រូវអង្គការ ចាប់ខ្លួននិងក្រោមឈ្មោះ ណាត មួយចំនួនទៀតក៏បាត់ខ្លួនដែរ។ ផាន់ ត្រូវអង្គការ លែងទុក្ខចិត្ដក៏បញ្ជូនឱ្យមកធ្វើការលុតដុំនៅ ពៃ្រស ដើម្បីធ្វើស្រែចម្ការគ្រប់បែបយ៉ាង រស់នៅគ្មានអាហា រហូបចុកគ្រប់គ្រាន់ មានឈ្មោះ ហ៊ុយឪស្រែឱ ជាប្រធានមន្ទីរ ពៃ្រស។ កាលនៅមន្ទីរស២៤ពៃ្រស ធ្លាប់បានឃើញយោធា ខែ្មរក្រហមមកហៅយោធាដែលកំពង់ធ្វើស្រែឡើងឡានខ្លុបជិតដោយប្រាប់ថា យកទៅរៀនសូត្រ តែមិនដែលឃើញត្រឡប់ មកវិញទេ។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាម វាយចូល ដល់ប្រទេសកម្ពុជា ផាន់ និងកម្មាភិបាលខែ្មរក្រហមជាច្រើនបាននាំគ្នារត់ចូលពៃ្រឡើងភ្នំ ព្រោះខ្លាចកងទ័ពវៀតណាមចាប់ វះពោះច្រកសេ្មៅដូចកាលនិយាយតៗគ្នា។ ផាន់ បានរត់ចូលពៃ្របាន មួយរយៈខ្លីក៏រកផ្លូវត្រឡប់មកផ្ទះវិញ។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ធ្លាប់ឃើញយោធាខែ្មរក្រហមចាប់មនុស្សដាក់ឡានយកទៅបាត់។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”