Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KDI0897
KDI0897
ឈ្មោះ :
គង់ ធី
Last Name :
Kung
First Name :
Thy
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
I00220
Gender :
ភេទ :
f
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 17. Present aged: 45]
«សម័យខែ្មរក្រហមអាយុ១៧ឆ្នាំ។ បច្ចុប្បន្នអាយុ ៤៥ឆ្នា
ភូមិកំណើត/ទីលំនៅ :
០៨០៦១០០២ ខេត្ដកណ្ដាល,ស្រុកល្វាឯម,ឃុំព្រែករៃ,ភូមិព្
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1976????
១៩៧៦????
មូលហេតុចូល KR :
បង្ខំ
អង្គភាព DK 75-79 :
អង្គភាពក្រសួងសង្គមកិច្ច ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Cook and look after the children
ដាំបាយ មើលកុមារ។
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KDI0897 20041223, Prek Chhmuos village, Prek Rey sub-district, Lvea Em district, Kandal province. Interviewed by Phann Sochea. Notes: Interviewed with the biography owner.
ខេឌីអាយ០៨៩៧ ២០០៤១២២៣ ភូមិព្រែកឈ្មោះ ឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្តាល។ សម្ភាសដោយៈ ផាន់ សុជា។ កំណត់សំគាល់ៈ ជួបសម្ភាសជាមួយម្ចាស់ ប្រវត្តិរូបផ្ទាល់។
សេចក្ដីសង្ខេប :
គង់ ធី ភេទស្រី អាយុ៤៥ឆ្នាំ ត្រូវជាម្ចាស់ប្រវត្ដិរូប។ ធី មានឪពុកឈ្មោះ ហឹម ម្ដាយឈ្មោះ សួន មានបងប្អូន៧នាក់ស្រី៣ ប្រុស៤។ ទី១ឈ្មោះ ហួន ទី២ឈ្មោះ មួន ទី៣ឈ្មោះ ឡម ទី៤ឈ្មោះ សាន ទី៥ឈ្មោះ ហឿន ទី៦ឈ្មោះ សាន់ និងទី៧ឈ្មោះ ធី ជាកូនពៅ មានស្រុកកំណើតនៅភូមិ ព្រែកឈ្មោះ ឃុំព្រែករៃ ស្រុកល្វាឯម ខេត្ដ កណ្ដាល។ ធី កាលពីតូចមិនបានរៀនសូត្រទេ ព្រោះ ពេលធំពេញវ័យចូលរៀនប្រទេសជាត់កើតមានសង្គ្រាម រវាងខែ្មរក្រហមក្នុងពៃ្រនិងទាហានខាងរដ្ឋាភិ បាលលោកសេនា ប្រមុខ លន់ នល់។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហមឡើង កាន់អំណាច ប្រជាជន នៅតាមភូមិនីមួយៗប្រមូលម្ដុំគ្នា ធ្វើការងាររួម ហូបបាយរួមនៅតាមសហករណ៍ អង្គការប្រមូល ទ្រព្យ សម្បត្ដិមាស ប្រាក់ គោ ក្របី ដាក់រួមទាំងអស់។ នៅឆ្នាំ១៩៧៦ អង្គការបានមកជ្រើសរើសកុមារ ក្នុងភូមិជាង ១០នាក់ ថាឱ្យមកធ្វើការជាកម្មករនៅភ្នំពេញ។ ធី បានធ្វើដំណើរ មកដល់សាលាឃុំព្រែក រៃ បន្ទាប់មកខាងគណៈឃុំបញ្ជូនឱ្យមក ជិះទូកដរឆ្លងទនេ្លមេគង្គរួមហើយ បានឡើងជិះឡានមកដល់ ភ្នំពេញ។ ធី មិនដែលស្គាល់ភ្នំពេញ ទាល់តែសោះ ណាមួយនៅ កេ្មងអាយុ១៣ឆ្នាំ មិនដឹងថា កនែ្លង ណាជាកនែ្លងស្អីទេ ដល់រស់ នៅបានមួយរយៈបានដឹងថា អង្គភាពនៅច្បារអំពៅធ្វើស្រែនិង ដាំបនែ្លបាន រយៈពេលមួយឆ្នាំ។ នៅឆ្នាំ១៩៧៧ អង្គការបាន ជ្រើសរើសនារីមួយចំនួនឱ្យមកធ្វើការនៅក្រសួង សង្គមកិច្ច ជិតវត្ដភ្នំ ហៅមន្ទីរព៣។ ធី នៅក្នុងក្រសួងសង្គមកិច្ចមែន តែមិនបានព្យាបាលឱ្យអ្នកជំងឺ ទេ គឺនៅផ្នែកថែទាំគ្រប់គ្រងកុមារ កំព្រា មិនដឹងជាឪពុកម្ដាយរបស់គេទៅខាងណាទេ ដូចជាមិនដែល មក សួររកសោះ។ នៅឆ្នាំ១៩៧៩ ធី បានរត់ឡើងរទេះភ្លើងជា មួយកម្មាភិបាលជាច្រើននាក់ផេ្សងទៀត រហូតដល់ខេត្ដបាត់ ដំបង។ រួមហើយបានរត់ចូលពៃ្របន្ដទៀត ទៅដល់ព្រំដែនថៃ ទៅដល់ខេត្ដកោះកុង ពេលកងទ័ពវៀតណាមចាប់បានបញ្ជូមមក ខេត្ដកំពង់សោម រៀនវគ្គនយោបាយចប់វៀតណាមឱ្យមករក ស្រុកកំណើតវិញ នៅឆ្នាំ១៩៧៩ដដែល។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា