Document thumbnail
Personal Info
ID: KRI0017
Name
ឈ្មោះ
Chhim Sitha Than
ឈឹម ស៊ីថា ថាន
Gender
m
ភេទ
ប្រុស
Status
Alive
ស្ថានភាពគ្រួសារ
នៅរស់
CBIO ID
I05299
Source Interview
KRI0017 20060220, Kampong Kor village, Kampong Kor sub-district, Prek Prasap district, Kratie province. Inteviewed by Sok Vannak. Notes: Inteviewed Chhim Sitha, 50, biography owner.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ខេអអាយ០០១៧ ២០០៦០២២០, ភូមិកំពង់គរ ឃុំកំពង់គរ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។ សម្ភាសដោយ សុខ វណ្ណៈ។ កំណត់សម្គាល់ៈ ជួបជាមួយ ឈឹម ស៊ីថា អាយុ៥០ឆ្នាំ ត្រូវជា ម្ចាស់ប្រវត្តិរូប។
Date of Birth
[ Born in 1956]
ថ្ងៃ-ខែ-ឆ្នាំ កំណើត
«កើតឆ្នាំ១៩៥៦»
Home Village
10030303, Kratie, Prek Prasap, Kampong Kor, Kampon
ទីកន្លែងកំណើត
១០០៣០៣០៣, ខេត្ដក្រចេះ ស្រុកព្រែកប្រសប់ ឃុំកំពង់គរ
Join KR
1970????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧០????
Reason to Join KR
Volunteer.
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ស្ម័គ្រចិត្ដ
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពយោធាកងពល៣១០ ភ្នំពេញ។
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
យោធា
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
មជ្ឈិម«១២»ភ្នំពេញ
Superior
Ta Oeun was a chief of division 310. Thuon was a chief of region 33. Ta En and Ta Hun were chief of
អ្នកដឹកនាំ
តាអឿន ជាប្រធានកងពល៣១០។ ធួន ជាប្រធានតំបន់៣៣។ តាអេន និង តាហុន ជាប្រធានវរសេនាតូច។
Associates
Chhim Nary and Chhim Siphon were soldier with Sitha. Ta Mao was a chief of sub district introducted
អ្នកពាក់ព័ន្ធដទៃទៀត
ឈឹម ណារី និង ឈឹម ស៊ីផុន ជាអ្នកចូលធ្វើទ័ពជាមួយស៊ីថា។ តាម៉ៅ ជាប្រធានសង្កាត់ជាអ្នកដឹកនាំចូលបដិវត្ដ។ គាត
សេចក្ដីសង្ខេបបទសម្ភាស៏
ឈឹម ស៊ីថា ហៅ ថាន ភេទប្រុស អាយុ៥០ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ស៊ីថា មានប្រពន្ធឈ្មោះ គីម មានកូន ចំនួន៨នាក់ សព្វថៃ្ងប្រកប មុខរបរធ្វើស្រែចម្ការ រស់នៅភូមិកំពង់គរ ឃុំកំពង់គរ ស្រុកព្រែកប្រសប់ ខេត្ដ ក្រចេះ។ ស៊ីថា មានឪពុកឈ្មោះ ឈឹម ណំ ម្ដាយឈ្មោះ ឌុច រុន មានបងប្អូន១១នាក់។ ស៊ីថា ធ្លាប់រៀន សូត្រនៅសាលាបឋមសិក្សាកំពង់គរបានត្រឹមថ្នាក់ទី៨ឪចាស់ឱ ឈប់រៀនដោយសារកើតមានរដ្ឋប្រហារឆ្នាំ១៩ ៧០ ប្រទេសជាតិកើតមានសង្គ្រាម។ នៅឆ្នាំ១៩៧០ ស៊ីថា បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម ដោយសារបាន ស្ដាប់ឮតាមវិទ្យុសមេ្ដចសីហនុ បានប្រកាសពីប៉េកាំងប្រទេសចិនថា ឱ្យកូនចៅចូលពៃ្រម៉ាគីដើម្បី រំដោះជាតិ។ ស៊ីថា ចូលមុនដំបូង អង្គការចាត់តាំងឱ្យធ្វើជាកងឈ្លបប្រចាំឃុំតាម៉ៅ។ នៅឆ្នាំ១៩៧២ អង្គការ បានបញ្ជូនឱ្យទៅធ្វើជាយោធាស្រុក តាមរយៈឈ្មោះ ឃិត។ កាលនោះលេខាស្រុកឈ្មោះ តាខឹម។ នៅឆ្នាំ ១៩៧៣ បានអង្គការបញ្ជូនទៅធ្វើជាយោធាតំបន់ ហើយបានចូលសមរភូមិវាយជាមួយទាហានលន់ នល់ នៅក្នុងភូមិភាគឧត្ដរក្រោមបញ្ជារបស់ឈ្មោះ ធុច ហៅ កុយ ធួន។ ស៊ីថា នៅក្នុងកងពលទី១ ប្រធានកងពល ឈ្មោះ អឿន ដឹកនាំកម្លាំងវាយជាមួយទាហានលន់ នល់ នៅម្ដុំចេនឡា១ ពេលនោះទាំងយោធាខែ្មរក្រហមនិង ទាហានលន់ នល់ ស្លាប់អស់ច្រើន។ នៅក្នុងសង្គ្រាម៥ឆ្នាំ ស៊ីថា មានឋានៈជាប្រធានអនុសេនាតូច ដឹកនាំកម្លាំង យោធាវាយដណ្ដើមយកទីក្រុងភ្នំពេញ។ ចាប់ពីឆ្នាំ១៩៧០ កម្លាំងយោធាខែ្មរក្រហម បានចូលរួមជាមួយកង ទ័ពយួនយៀកកុងរហូតដល់ឆ្នាំ១៩៧៣ បានទាហានយួនត្រឡប់ ទៅស្រុកកំណើតវិញ។ នៅថៃ្ងទី១៧មេសា ឆ្នាំ ១៩៧៥ ស៊ីថា បានចូលដល់ទីក្រុងភ្នំពេញតែម្ដង។ ពេលនោះរៀងច្របូក ច្របល់បន្ដិច ព្រោះប្រជាជនកំពង់ ជម្លៀសចេញលាយឡំជាមួយ ទាហានលន់ នល់ ទំរាំតែបោសសម្អាតអស់រាប់អាទិត្យ។ កាលនោះមានប្រជាជន មួយចំនួនតូចមិនព្រមចេញពីផ្ទះសំបែង សុខចិត្ដសម្លាប់ខ្លួនឯងក៏មានដែរ។ នៅពេលអង្គការបានគ្រប់ គ្រងអំណាច ទូទាំងប្រទេសកងពលទី១បានផ្លាស់ទៅជា កងពល៣១០វិញ តែប្រធានកងពលឈ្មោះ អឿន ដដែល។ នៅឆ្នាំ ១៩៧៧ អង្គការបានចាប់ខ្លួនប្រធានកងពលឈ្មោះ អឿន និងប្រធានវរសេនាធំតូចមួយចំនួនទៀតយកទៅ បាត់អស់ដោយចោទថា បានចូលជាសេអ៊ីអា។ នៅឆ្នាំ១៩៧៨ អង្គការបានប្រកាសធ្វើសង្គ្រាមជាមួយប្រទេស វៀតណាម ពេលនោះមានយោធាមួយចំនួនអង្គការលែងឱ្យធ្វើស្រែដកទៅ សមរភូមិវាយជាមួយកងទ័ពយួនវិញ។ កាលនោះ ស៊ីថា មិនបានទៅសមរភូមិទេ អង្គការបញ្ជូនទៅលុតដំនៅព្រលាន យន្ដហោះ ខេត្ដកំពង់ឆ្នាំង។ ជំនាន់ខែ្មរក្រហម ស៊ីថា ធ្លាប់បាន ឃើញមេដឹកនាំជាន់ខ្ពស់ ដូចជាលោកប៉ុល ពត លោក អៀង សារី លោក ខៀវ សំផន និងធ្លាប់ស្គាល់លោក ហ៊ូ នឹម លោក ហ៊ូ យន់ តែគាត់ទាំងពីរត្រូវខែ្មរក្រហមសម្លាប់ចោល។ ស៊ីថា បានទៅ ព្រលានយន្ដហោះ ខេត្ដកំពង់ឆ្នាំង ជួបការលំបាកខ្លាំងណាស់ ធ្វើការងារគាស់គុលឈើនិងវាយថ្ម គ្មានអាហារហូបចុកគ្រប់គ្រាន់។ នៅឆ្នាំ១៩៧៩ ស៊ីថា បានរត់ចូលពៃ្រជាមួយកម្មាភិបាល ខែ្មរក្រហមអស់មួយ រយពេលខ្លីក៏ត្រឡប់មកស្រុកកំណើតវិញ។
Activity Witness
He used to see some people from northwest arresting a lot of people to kill when he worked at airpor
សកម្មភាពពាក់ព័ន្ធភស្តុតាង
គាត់ធ្លាប់ឃើញពួកនារតីបានចាប់មនុស្សជាច្រើនយកទៅសម្លាប់ ចោល នៅពេលដែលគាត់ធ្វើការនៅព្រលានយន្ដហោះ។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា