PROMOTING ACCOUNTABILITY
Leang Simhan
| Personal Info | |||||
| ID: | KRI0014 | ||||
|
Name
ឈ្មោះ
|
Leang Simhan Ros
លាង ស៊ីមហន រស់
|
||||
|
Gender
|
m
|
||||
|
ភេទ
|
ប្រុស
|
||||
Status |
Disappeared |
||||
|
ស្ថានភាពគ្រួសារ
|
បាត់ខ្លួន
|
||||
CBIO ID |
I04716 |
||||
Source Interview |
KRI0014 20060304, Anh-chanh village, Da sub-district, Kratie district, Kratie province. Interviewed by Long Dany. Notes: interviewed with Kaing Khun, 52, wife. |
||||
|
ប្រភពនៃឯកសារ/បទសម្ភាសន៍
|
ខេអអាយ០០១៤ ២០០៦០៣០៤, ភូមិអញ្ចាញ ឃុំដា ស្រុក ក្រចេះ ខេត្តក្រចេះ។ សម្ភាសដោយ ឡុង ដានី។ កំណត់ សម្គាល់ៈ ជួបជាមួយ កាំង ឃុន អាយុ៥២ឆ្នាំ ត្រូវជាប្រពន្ធ។
|
||||
|
ថ្ងៃ-ខែ-ឆ្នាំ កំណើត
|
កើតឆ្នាំ១៩៤៨។
|
||||
|
Home Village
|
10020301, Kratie, Kratie, Da, Ang-chanh
|
||||
|
ទីកន្លែងកំណើត
|
១០០២០៣០១, ខេត្ដក្រចេះ ស្រុកក្រចេះ ឃុំដា ភូមិអញ្ជាញ
|
||||
|
Join KR
|
1966????
|
||||
|
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
១៩៦៦????
|
||||
|
Reason to Join KR
|
Volunteer.
|
||||
|
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
ស្ម័គ្រចិត្ដ
|
||||
|
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
|
លេខាស្រុកក្រចេះ។
|
||||
|
KR Rank(1975-79)
|
|
||||
|
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
|
កម្មាភិបាល
|
||||
|
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
|
តំបន់ស្វ័យយ័ត«៥០៥»ក្រចេះ។
|
||||
|
Superior
|
Yeay Roeun was a chief of Kratie district, region 505.
|
||||
|
អ្នកដឹកនាំ
|
យី គួន គណៈតំបន់ យាយរឿន ប្រធានស្រុកក្រចេះ តំបន់៥០៥។
|
||||
|
Associates
|
|
||||
|
អ្នកពាក់ព័ន្ធដទៃទៀត
|
|
||||
|
សេចក្ដីសង្ខេបបទសម្ភាស៏
|
លាង ស៊ឹមហន ហៅ រស់ ភេទប្រុស កើតឆ្នាំ១៩៤៨ ជាម្ចាស់ប្រវត្ដិរូប។ ស៊ឹមហន មានប្រពន្ធឈ្មោះ ឃុន ឪរៀនការនៅឆ្នាំ១៩៧៦ឱ សព្វថៃ្ងអាយុ៥២ឆ្នាំ មានកូនស្រី១ រស់នៅភូមិអញ្ចាញ ឃុំដា ស្រុកក្រចេះ ខេត្ដ ក្រចេះ។ ស៊ឹមហន មានឪពុកឈ្មោះ លាង ឡេង ម្ដាយឈ្មោះ គឹម តាក មានបងប្អូន៧ នាក់។ ធ្លាប់រៀនសូត្រនៅអនុវិទ្យាល័យក្រចេះបានត្រឹមឌីប្លូម ក្រោយមកបានចូលធ្វើជាគ្រូបង្រៀន កូនសិស្សនៅតាម សាលានៅក្នុងទីរួមខេត្ដ។ នៅឆ្នាំ១៩៦៦ ស៊ឹមហន បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម ជាសម្ងាត់តាំងពី មានតួនាទីជាគ្រូបង្រៀន។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារ ទម្លាក់សមេ្ដចសីហនុ ប្រទេសជាកើតមាន សង្គ្រាម ពេលនោះ ស៊ឹនហន បានចេញមុខមាត់ហើយ មានឋានៈជាសមាជិកខេត្ដ កាលនោះមានឈ្មោះ យី គួន ជាប្រធានតំបន់។ នៅឆ្នាំ១៩៧២ បានឡើងឋានៈជាសមាជិកគណៈតំបន់ រហូតបានឡើងជាប្រធាន សេដ្ឋ កិច្ចតំបន់។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហម ឡើងកាន់អំណាច ស៊ឹមហន បានឡើងធ្វើជាគណៈស្រុកស្នួល តែកាន់ផ្នែកគ្រប់គ្រងកម្មករចម្ការកៅស៊ូ។ នៅឆ្នាំ១៩៧៦ ស៊ឹមហន បានមកស្នើឈ្មោះ កាំង ឃុន មានតួនាទី ជាប្រធានមន្ទីរពេទ្យប្រចាំមន្ទីរឃុំ។ ពេលនោះ ឃុន បានរៀបការជាមួយឈ្មោះ ស៊ឹមហន ដោយមិនមានចាស់ ទុំចូលរួមទេ ពេលការមានចំនួនពីរគូរ ព្រោះយើងមានឋានៈធំដែរ។ ពេលរៀបការហើយ អង្គការបានឱ្យទៅរស់ នៅជាមួយប្ដីនៅ ស្រុកស្នួលធ្វើជាពេទ្យចាំព្យាបាលកម្មករចម្ការកៅស៊ូ និងធ្លាប់បានរៀនសូត្រជាវិជ្ជបណ្គិត ជួន ជឿន។ នៅឆ្នាំ១៩៧៧ អង្គការបានផ្លាស់មកខេត្ដក្រចេះវិញទាំងពីរនាក់ប្ដីប្រពន្ធ ពេលមកដល់ប្ដីត្រូវអង្គការឱ្យ ឡើងឋានៈជាអនុលេខាស្រុកក្រចេះ និង ឃុន អង្គការឱ្យធ្វើការងារនៅក្នុងមន្ទីរពេទ្យស្រុកបន្ដទៀត។ នៅឆ្នាំ១៩ ៧៨ មានកម្មាភិបាលមកពីភូមិភាគបូព៌ា មានឈ្មោះ ខុន ឈ្មោះមឿន ឈ្មោះ យេ មានចរឹកកាចសាហាវ ហើយបានធ្វើការ ស្រាវជ្រាវថា គណៈតំបន់ គណៈស្រុកនៅភូមិភាគឥសានសុទ្ធ តែអ្នកក្បត់ ពេលនោះអង្គការ បានហៅឈ្មោះ យី គួន និងកម្មាភិបាលជាច្រើនទៀតយកទៅបាត់ ខាងនិរតីចូលមក គ្រប់គ្រងម្ដង ហើយនៅ តំបន់នេះក្លាយជាតំបន់ស្វយយ័ត។ ស៊ឹមហន មានការភ័យខ្លាច ហើយបានទៅធ្វើការងារនៅ ស្រុកសម្បូរមិន ឃើញត្រឡប់មកវិញទេ ប្រហែលជាគាត់លាក់ខ្លួន ហើយគាត់បានឱ្យនិរសាយកសំបុត្រមកឱ្យខ្ញុំមើល គាត់ និយាយខ្លីទេ ថា មិនបាច់ទៅណាទេ ខិតខំធ្វើការងារទៅ។ ស្របពេលនោះ ឃុន ទើបតែសម្រាលកូនបានត្រឹម មួយអាទិត្យ ណានឹកឃើញប្ដីមិន ដឹងជាយ៉ាងម៉េច ហើយមានឈ្មោះ ខុន ឈ្មោះ មឿន ជិះម៉ូតូមកមុខផ្ទះស្រែក ថា សុទ្ធតែពួកក្បត់ ពេលនោះ ឃុន មិនហ៊ានមាត់ទេ។ បានប្រហែលជាមួយខែ អង្គការដក ឃុន ឱ្យនៅមើល កុមារតូច បន្ទាប់មកទៀតឱ្យទៅគាស់គុលឈើ។ នៅឆ្នាំ១៩៧៩ បានរស់រានមានជីវិត នៅសល់កូនស្រីមួយ សព្វថៃ្ងបានធ្វើពេទ្យនៅភ្នំពេញ។ បាត់តែប្ដីឈ្មោះ លាង ស៊ឹមហន មិនឃើញត្រឡប់មកវិញទាល់តែសោះ។
|
||||
|
Copyright
|
© DC-Cam
|
||||
|
រក្សាសិទ្ធិដោយ
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
||||
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”