Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KRI0045
KRI0045
ឈ្មោះ :
ថាន់ មាឃ
Last Name :
Thann
First Name :
Meakh
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
K01080
Gender :
ភេទ :
m
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[ Born in the year of the Snake]
«កើតឆ្នាំម្ស៉ាញ់»
Home Village :
ភូមិកំណើត/ទីលំនៅ :
100403?? Kratie, Sambo, Kbal Damrei, O Kriel
១០០៤០៣?? ខេត្ដក្រចេះ ស្រុកសំបូរ ឃុំក្បាលដំរី ភូមិអ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពមន្ទីរស២១ ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២» ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
អ្នកទោស
Superiors :
ថ្នាក់លើ :
Mon was a chief of Kravanh syndicate in rubber platation.
ម៉ុន ជាប្រធានសហជីពក្រវ៉ាញ់ នៅចម្ការកៅស៊ូ។
Associates :
អ្នកពាក់ព័ន្ធ :
Yy and Kuon were region. Vin was a chief of district.
យី, កួន ជាគណៈតំបន់។ វិន ជាគណៈស្រុក។
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KRI0045 20060217, O Kriel village, Kbal Damrei sub-district, Sambo district, Kratie province. Interviewed by Ra Chhayrann. Notes: Interviewed with Thann Saret, 53, younger sister. She said that Meakh was in grade 10 at O Kriel school. He was a militianman by was introducted by Chauch Chhan .
ខេអអាយ០០៤៥ ២០០៦០២១៧, ភូមិអូរគ្រាល ឃុំក្បាល ដំរី ស្រុកសំបូរ ខេត្តក្រចេះ។ សម្ភាសដោយ រ៉ា ឆៃរ៉ាន់។ កំណត់សម្គាល់ៈ ជួបជាមួយ ថាន់ សារ៉េត អាយុ៥៣ឆ្នាំ ត្រូវ ជាប្អូនស្រី។
សេចក្ដីសង្ខេប :
ថាន់ មាឃ ភេទប្រុស អាយុ២០ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ថាន់ សារ៉េន អាយុ៥៣ឆ្នាំ ត្រូវជាបង ស្រី។ មាឃ មានឪពុកឈ្មោះ ថាន់ រាវ ម្ដាយឈ្មោះ ផែន មានបងប្អូន៧នាក់ មានស្រុកកំណើត នៅភូមិអូរ គ្រាល ឃុំក្បាលដំរី ស្រុកសំបូរ ខេត្ដក្រចេះ។ មាឃ ធ្លាប់រៀនសូត្រនៅសាលាបឋមសិក្សាអូរគ្រាលត្រឹមថ្នាក់ ទី១០ឪចាស់ឱ ឈប់រៀនដោយសារកើតមានរដ្ឋប្រហារ ទម្លាក់សមេ្ដចសីហនុ មកជួយធ្វើស្រែចម្ការឪពុកម្ដាយ វិញ។ នៅឆ្នាំ១៩៧០ មាឃ បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម តាមរយៈឈ្មោះ ឆន។ ពេលចូល ដំបូងធ្វើជាសំដែងសិល្បៈប្រចាំឃុំ រាំចេ្រÃៈងជារបៀបឃោសនាឱ្យកម្លាំងយុវជនចេះស្រឡាញ់បដិវត្ដនិងមានទឹក ចិត្ដស្ម័គ្រចូលធ្វើជាយោធាដើម្បីរំដោះប្រទេសជាតិ។ នៅឆ្នាំ១៩៧៣ មាឃ បានទៅធ្វើជាសិល្បៈស្រុក កាលនោះ មានឈ្មោះ យី ឈ្មោះ គួន ជាគណៈស្រុក ក្រោយមកបាន ឡើងជាគណៈតំបន់៥០៥។ នៅឆ្នាំ១៩ ៧៥ ពេលរបបខែ្មរ ក្រហមឡើងកាន់អំណាច មាឃ អង្គការចាត់តាំងឱ្យធ្វើការងារនៅ ក្នុងចម្ការកៅស៊ូស្រុកស្នួល បន្ទាប់មកទៀតបានឡើងជា ប្រធានសសហជីពចម្ការកៅស៊ូ ដឹកនាំកម្លាំងកម្មករ ជាង៣០០នាក់។ នៅឆ្នាំ១៩៧៦ មាឃ អង្គការបានរៀបគ្រួសារឱ្យ មានឈ្មោះ អេង សំអុន ហៅ សេត ហើយបាននាំមកលេងស្រុក កំណើត បានជួបឪពុកម្ដាយបងប្អូនសម្រាកបានមួយយប់ក៏ត្រឡប់ មកអង្គភាពវិញ។ នៅឆ្នាំ១៩៧៨ មានកម្មាភិបាល មកពីភូមិភាគនិរតីជាក្រុមរបស់តាម៉ុក មកគ្រប់គ្រងវិញ ហើយកម្លាំងកម្មាភិបាលតំបន់៥០៥ ត្រូវកម្លាំងខាងតា ម៉ុក ចាប់យកទៅរៀនសូត្រសេ្ទីតែទាំងអស់។ នៅឆ្នាំ១៩៧៨ មាឃ ក៏អង្គការហៅទៅរៀនសូត្របាត់ ហើយ ប្រពន្ធនិងកូនប្រុស មួយអាយុជាងមួយឆ្នាំ មិនបានដឹងថា អង្គការជម្លៀសយក ទៅខាងណាទេ បាត់ឈឹងរហូតមក ដល់ពេលនេះដូចគ្នា អស់ទាំងប្ដីប្រពន្ធនិងកូន។ បើតាមប្រវត្ដិរូបឈ្មោះ ថាន់ មាឃ អង្គការចាប់ខ្លួននៅឆ្នាំ១៩ ៧៨ នៅតំបន់៥០៥ យកមកដាក់នៅមន្ទីរស២១។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា