Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI0521
KTI0521
ឈ្មោះ :
ឡេ ឈាង
Last Name :
Le
First Name :
Chheang
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
N/A
ក្រៅប្រវត្តិរូប
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៥២ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
06030704, Kampong Thom, Stung Sen, Prey Kuy, Bende
០៦០៣០៧០៤ ខេត្ដកំពង់ធំ ស្រុកស្ទឹងសែន ឃុំពៃ្រគុយ ភូម
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1971????
១៩៧១????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៣១០ ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
យោធា
ថ្នាក់លើ :
អឿន,ធុច,កែ ពក។
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI0521 20021206, Bendei village, Prey Kuy sub-district, Stung Sen district, Kampong Thom province. Interviewed by Dara P. Vannthan. Notes: Interviewed with Leng Chheang (M), 52, worked with Ke Ho.
ខេធីអាយ០៥២១ ២០០២១២០៦ នៅភូមិបិតដី ឃុំពៃ្រគុយ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ។ សម្ភាសដោយវ៉ាន់ថាន់ ពៅដារ៉ា។ កំណត់សំគាល់ៈ ជួបសម្ភាសជាមួយ ឡេ ឈាង ភេទ ប្រុស អាយុ ៥២ ឆ្នាំ ធ្វើការជាមួយ កែ ហូរ។
សេចក្ដីសង្ខេប :
ឡេ ឈាង ភេទប្រុស អាយុ៥២ឆ្នាំ សម្ភាសក្រៅប្រវត្ដិរូប។ ឈាង មានប្រពន្ធឈ្មោះ លី មានកូន ចំនួន៣នាក់ស្រី១ប្រុស២ ប្រកបមុខ របរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិបិតដី ឃុំពៃ្រគុយ ស្រុកស្ទឹង សែន ខេត្ដកំពង់ធំ។ ឈាង បានរៀនសូត្រតាំងពីសាលាបឋមសិក្សា រហូតបានផ្លាស់ទៅរៀនសូត្រនៅ នៅសាលាវិទ្យាល័យ កំពង់ធំបានត្រឹមថ្នាក់ទី៥ឪចាស់ឱ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋ ប្រហារទម្លាក់ សមេ្ដចសីហនុ នៅសាលាវិទ្យាល័យកំពង់ធំ បន្ដរៀនរហូតដល់ឆ្នាំ១៩៧១ មើលទៅសភាពការណ៍មិន សូវល្អ ក៏សមេ្រចចិត្ដឈប់រៀន។ នៅឆ្នាំ១៩៧១ ឈាង បានត្រឡប់ មកស្រុកកំណើតវិញ ចូលទៅ ក្នុងទឹកដីរំដោះ ក៏ស្ម័គ្រចិត្ដចូល បម្រើចលនាខែ្មរក្រហមតែម្ដង។ ឈាង ចូលដំបូងអង្គការ ចាត់តាំងឱ្យ ទៅធ្វើជានិរសានៅសាលាស្រុកសំបូរ គណៈស្រុកឈ្មោះ ញ៉ែម។ ឈាង មានឋានៈជានិរសារត់ សំបុត្រពីស្រុកយកទៅឱ្យឃុំ ដើម្បីឱ្យឡើងមានប្រជុំ នៅក្នុងសេចក្ដីសំបុត្រមិនហ៊ានបើកមើលទេ។ នៅឆ្នាំ១៩៧៣ គណៈស្រុកឈ្មោះ ញ៉ែម បានបញ្ជូនឱ្យទៅធ្វើជាយោធា ជាមួយឈ្មោះ អឿន ប្រធានកងពល។ ពេលទៅដល់ ឈាង បានស្គាល់ឈ្មោះ អឿន ស្គាល់ ធុច ស្គាល់កែ ពក ជា ប្រធានសេនាធិការភូមិភាគឧត្ដរនៅក្នុងកងពល៣១០។ ពេលនោះអង្គការចាត់តាំងឱ្យកាន់បញ្ជីរឈ្មោះយោធាចេញប៉ុន្មានចូលប៉ុន្មាន? កាលនោះក្នុងមួយកងពលមាន បួនវរសេនាធំ ហើយមួយវរសេនាធំ មានបួនវរសេនាតូចបន្ដទេ ក្នុងមួយវរសេនាតូចមានគ្នាជាង៣០០នាក់។ ឈាង ជាអ្នកកាន់បញ្ជីរ ឈ្មោះ យោធាមិនដែលបានឡើងវាយនៅក្នុងសមរ ភូមិផ្ទាល់ទេ។ សង្គ្រាមច្បាំងគ្នាជាមួយទាហានលន់ នល់ ដែលជាកូនខែ្មរដូចគ្នាស្លាប់ទាំងសងខាង សូម្បី តែ ឈាង ជាអ្នកកត់ត្រាបញ្ជីរឈ្មោះ យោធា នៅតែសមរភូមិក្រោយក៏ជួប គ្រោះថ្នាក់ដោយសារគ្រាប់ផ្លោងដែរ។ នៅឆ្នាំ១៩៧៥ ជិតវាយដាច់ចូល ទីក្រុងភ្នំពេញ ឈាង ត្រូវរបួសដេក សម្រាកនៅមន្ទីរពេទ្យកងពលអូរក្រវ៉ាន់ នៅក្នុងខេត្ដកំពង់ចាម។ នៅឆ្នាំ១៩៧៥ កម្លាំងយោធាខែ្មរក្រហមទទួលបានជ័យជម្នះ ឈាង មិនបានចូលមកជម្លៀសប្រជា ជនទេ នៅពេលជាសះស្បើយរបួស បានត្រឡប់មកអង្គភាពវិញ អត់ឃើញមានប្រជាជនរស់នៅទីក្រុង ទេ មានតែកម្មាភិបាលខែ្មរក្រហម។ ឈាង ស្នាក់នៅម្ដុំជិតវត្ដភ្នំ បរវេនផ្សារថ្មី ខាងជើងជ្រោយ ចង្វារ ត្រឹមគីឡូម៉ែត្រលេខ៦។ បន្ទាប់មកទៀតយោធានៅក្នុងកងពល៣១០ អង្គការចាត់តាំង ឱ្យទៅ ធ្វើស្រែនៅបឹងសំយាប កប់ស្រូវ នៅតំបន់ជាយៗក្រុង។ នៅឆ្នាំ១៩៧៦៧៧ មានកម្មាភិបាល មួយចំនួនត្រូវអង្គការ ចាប់ខ្លួន ដូចជាឈ្មោះ អឿន ឈ្មោះ ធុច។ ក្រោយមកទៀត អង្គការបានកោះ ហៅយោធានៅក្នុងកងពល៣១០ទាំង អស់មកប្រជុំនៅម្ដុំវត្ដ ដើម្បីស្ដាប់កាសែត្សសារភាពរបស់ប្រធាន កងពលក្បត់និងអង្គការ នៅពេលនោះដឹងថា តាអឿន គាត់ចូលជាសេអ៊ីអា តាំងពីពេលណាទេ តែកូន ចៅមិនបានដឹង រឿងទាំងអស់នេះទេ។ នៅឆ្នាំ១៩៧៨ ឈាង និងមិត្ដរួមអាវុធ មួយចំនួនធំមានគ្នារាប់ រយនាក់ អង្គការបញ្ជូនទៅលុតដំនៅ ព្រលានយន្ដហោះខេត្ដកំពង់ឆ្នាំង។ ឈាង បានទៅលុតដំទីនោះបាន ឃើញជនជាតិចិនប្រហែលជា១០០នាក់ ជាអ្នកបចេ្ចកទេស សម្រាប់បញ្ជាកម្មករ។ នៅឆ្នំា១៩៧៩ ឈាង បានឃើញជន ជាតិចិន នាំគ្នារត់ឡើងឡានជិះសំដៅទៅខាងខេត្ដបាត់ដំបង ពេលនោះ ឈាង ក៏ រត់ចូលពៃ្រមួយរយៈទៅដល់ភ្នំ ជួបការលំបាកវេទនាខ្លាំងពេក ក៏សមេ្រចចិត្ដត្រឡប់មកស្រុក កំណើត វិញ។
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមមានចាប់មនុស្សយកទៅសម្លាប់ចោល។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា