Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KPI0018
KPI0018
Name :
ឈ្មោះ :
ឃឹម អង់
Last Name :
នាមត្រកូល :
Khim
First Name :
នាមខ្លួន :
Ang
Other Name :
ឈ្មោះផ្សេង :
Im
អីម
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I08109
Gender :
ភេទ :
Female
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 13, Present aged: 44]
«អាយុ១៣ឆ្នាំ សម័យខែ្មរក្រហម។ បច្ចុប្បន្នអាយុ៤៤ឆ្នា
Home Village :
ភូមិកំណើត/ទីលំនៅ :
07030601, Kampot, Chhouk, Kraing Sbov, Choar Dom.
០៧០៣០៦០១ ខេត្ដកំពត ស្រុកឈូក ឃុំក្រាំងស្បូវ ភូមិជ័រ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
១៩៧៥????
Reason to Join KR :
មូលហេតុចូល KR :
Was recruited to join the revolution by the Khmer Rouge.
ខែ្មរក្រហមជ្រើសរើសឱ្យចូលធ្វើបដិវត្ដន៍
DK Zone 75-79 :
តំបន់ DK 75-79 :
12??????, Phnom Penh [in 1975]
១២??????ភ្នំពេញ ១៩៧៥????
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Member of mobile brigade in 1975.
medical staff.
សមាជិកកងចល័តឆ្នាំ១៩៧៥????ពេទ្យ
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KPI0018 20040614, Choar Dom village, Kraing Sbov sub-distrcit, Chhouk distrcit, Kampot province. Interviewed by Long Dany. Notes: Interviewed with the biography owner. She said he has a husband and has 7 children. She learned to grade 4. In 1975, she was assigned to work in mobile brigade. Living there for 3 years, she went to work at hospital in Phnom Penh. She was a medical staff who cured patients. She only worked for 8 months. Liberation in 1979, she went back homeland.
ខេភីអាយ០០១៨ ២០០៤០៦១៤ នៅភូមិជ័រដុំ ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត។ សម្ភាសដោយៈ ឡុង ដានី។ កំណត់សំគាល់ៈ ជួបសម្ភាសន៍ជាមួយម្ចាស់ប្រវត្តិរូប។ គាត់បាននិយាយថាគាត់មានគ្រួសារ និងកូន៧នាក់។ គាត់រៀន ដល់ថ្នាក់ទី៤។ ឆ្នាំ១៩៧៥ គាត់ត្រូវខែ្មរក្រហមជ្រើសរើសឱ្យ ចូលនៅកងចល័ត។ ក្រោយមកខែ្មរក្រហមបញ្ជូនឱ្យទៅធ្វើការ នៅកោះស្លា។ នៅបាន៣ឆ្នាំ គាត់បានទៅធ្វើការនៅពេទ្យ នៅ ភ្នំពេញជិតវត្តភ្នំ។ គាត់គឺជាអ្នកព្យាបាលអ្នកជម្ងឺ។ គាត់នៅទី នោះបានតែ៨ខែទេ។ បែក១៩៧៩ គាត់បានត្រឡប់មកភូមិវិញ។
Summary :
សេចក្ដីសង្ខេប :
ឃឹម អង់ ហៅអ៊ីម ភេទស្រី រស់នៅភូមិជ័រដុំ ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្ដកំពត។ អង់ មានគ្រួសារឈ្មោះ ជុំ និងមានកូន៧នាក់ ប្រុស៣នាក់ ស្រី៤នាក់។ ឪពុករបស់អង់ឈ្មោះ សូ ងិន និងម្ដាយឈ្មោះ អ៊ូង អ៊ីត ហើយមានបងប្អូន៥នាក់ ស្រី៤នាក់ និងប្រុស១នាក់ ហើយអង់ ជាកូនបងគេ។ អង់ រៀនបានថ្នាក់ទី៤ អាចអានបាននិងសរសេរបានតិចៗ ព្រោះកាលជំនាន់ហ្នឹង សាលារៀននៅក្នុងពៃ្រ ពេលដែលមានយន្ដហោះទម្លាក់គឺរត់ចូលត្រង់សេ ហើយពេលរាងធំបន្ដិច ទៅកងចល័ត រែកដីលើកទំនប់កាលហ្នឹងអង់ អាយុ១៣ឆ្នាំ។ កនែ្លងលើកទំនប់នៅវត្ដក្រាំងស្បូវ ពេលនៅកងចល័តលើកទំនប់នៅក្រាំងស្បូវ បើយប់ឡើងចង់មកសំរាកនៅផ្ទះ ពេលហូបបាយ ល្ងាចហើយអាចរត់មកសំរាកនៅផ្ទះបាន ហើយពេលមាន់រងាវត្រូវរត់ទៅកងចល័តវិញ បើមិនចង់ មកសំរាកនៅផ្ទះក៏បានដែរ ស្នាក់នៅវត្ដក្រាំងស្បូវ។ ចំពោះការហូបចុកគឺមុនដំបូងហូបបាយ តែមិនសូវសំបូរម្ហូបទេ ដល់យូរៗទៅហូបបបរ។ ក្រោយពីលើកទំនប់ចូលដល់រដូវវស្សាគឺផ្លាស់ទៅ ជួយធ្វើស្រែប្រជាជន ជាមួយចាស់ៗ ដល់ធ្វើស្រែរួចទៅធ្វើចំការនៅនរាយណ៍ ហើយទៅលើកទំនប់ នៅរំលេច ដល់ធ្វើបានប៉ុន្មានទុកឱ្យចាស់ៗនៅធ្វើ ក៏ផ្លាស់ទៅលើកទំនប់នៅកោះស្លាវិញ។ ពេលដែល នៅចល័តលើកប្រឡាយគឺឆ្ងាយពីផ្ទះមិនបានមកលេងឪពុកម្ដាយទេ។ ការលើកទំនប់គឺចាស់ៗលើក ផេ្សង កងនារីលើកផេ្សង តែអ្នក១៧មេសាដែលកេ្មងៗនៅក្នុងកងចល័តនារីដែរ។ អង់ មិនដែល ឃើញគេសម្លាប់មនុស្សផ្ទាល់ភ្នែកទេ តែពេលដែលអង់ ទៅរកបេះស្លឹកពៃ្រហូបបានឃើញផ្នូរនៅក្នុង ពៃ្រហ្នឹងច្រើន។ ក្រោយមកអង់ ក៏ផ្លាស់មកភ្នំពេញធ្វើជាពេទ្យបាន៨ខែ ក៏រត់ពេលដែលវៀតណាម ចូល។ ពេលដែលហៅមកភ្នំពេញទាំងយប់គឺអង់ ខ្លាចគេយកទៅសម្លាប់ម្ដង ដល់មកដល់ភ្នំពេញគេ ឱ្យនៅផ្ទះសំណាក់សិន ហើយគេនាំដើរលេងពេញភ្នំពេញ ពេលហ្នឹងក៏ភ័យដែរនៅតែខ្លាចគេយកទៅ សម្លាប់ ដល់គេប្រាប់ថាឱ្យធ្វើជាពេទ្យហើយនាំទៅមន្ទីរពេទ្យទើបលែងខ្លាច ព្រោះធ្លាប់លឺគេថាបើធ្វើ ការមិនល្អគេយកទៅសម្លាប់ចោល។ មុនពេលចូលទៅព្យាបាលគឺគេបង្រៀនរយៈពេល១០ថៃ្ង គឺមាន បង្រៀនពេទ្យធម្មតា, ពេទ្យឆ្មប, និងពេទ្យទូទៅ។ អង់ នៅខាងជំងឺទូទៅ អ្នកជំងឺយ៉ាងម៉េចក៏មានដែរ តែភាគច្រើនជាកងទ័ព គេឱ្យចាក់ថ្នាំឆៅតែម្ដងអត់មានចាក់ដើមចេក ឬចាក់សាកសពទេ។ ដុកទ័រធំៗ ដែលដើរមកមើលយូរៗម្ដងភាគច្រើនជាចិន។ នៅពេលដែលវៀតណាមចូល អង់ រត់ដល់លាច បាត់ចិពោ្ជÃៈន ហើយបន្ដទៅមុខជួបជាមួយវៀតណាមក៏បកមកលាច ហើយចេះតែរត់ៗមកដល់ផ្ទះបាន ជួបជាមួយម្ដាយ និងរៀបការហើយរស់នៅស្រុកកំណើតដល់សព្វថៃ្ង។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
Witnessed a lot of mass graves in Koh Sla.
ឃើញផ្នូរខេ្មាចជាច្រើននៅកោះស្លា
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា