PROMOTING ACCOUNTABILITY
Yean Koem Hav
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KPI0019
KPI0019
|
|
Name :
ឈ្មោះ :
|
យាន គឹមហាវ
|
|
Last Name :
នាមត្រកូល :
|
Yean
|
|
First Name :
នាមខ្លួន :
|
Koem Hav
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I00644
|
|
Gender :
ភេទ :
|
Female
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[Present aged: 44]
«បច្ចុប្បន្នអាយុ៤៤ឆ្នាំ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
07030601, Kampot, Chhouk, Kraing Sbov, Choar Dom
០៧០៣០៦០១ ខេត្ដកំពត ស្រុកឈូក ឃុំក្រាំងស្បូវ ភូមិជ័រ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Reason to Join KR :
មូលហេតុចូល KR :
|
Was selected to join the revolution by the Khmer Rouge.
ខែ្មរក្រហមជ្រើសរើសឱ្យគាត់ចូលបដិវត្ដន៍
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
12??????, Phnom Penh.
១២??????ភ្នំពេញ
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Medical staff
បុគ្គលិកពេទ្យ
|
|
Superiors :
ថ្នាក់លើ :
|
Vich, chief of Koh Sla sub-distrcit.
វិច ប្រធានគណៈឃុំនៅកោះស្លា
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Proeung and Son, chief of village.
ព្រឿង និង សុន ប្រធានភូមិ
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KPI0019 20040614, Choar Dom village, Kraing Sbov sub-distrcit, Chhouk district, Kampot province. Interviewed by Sarin Vireak. Notes: Interviewed with the biography owner. When she was young, she learned to grade 10. After she quitted school, the Khmer Rouge selected her to join the revolution. Then they sent her to Phnom Penh. There she looked after patients at hospital of 6 Makara. Living there, she never visited her family.
ខេភីអាយ០០១៩ ២០០៤០៦១៤ ភូមិជ័រដុំ ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត។ សម្ភាសដោយៈ សារិន វីរៈ។ កំនត់សំគាល់ៈ ជួបសម្ភាសន៍ជាមួយម្ចាស់ប្រវត្តិរូប។ គាត់បាន និយាយថាគាត់មានកូន៥នាក់។ កាលពីកេ្មងៗគាត់រៀនបានដល់ ថ្នាក់ទី១០។ បន្ទាប់មកគាត់បានឈប់រៀន ហើយខែ្មរក្រហមក៏ ជ្រើសរើសគាត់ឱ្យចូលធ្វើទ័ព។ បន្ទាប់មកខែ្មរក្រហមឱ្យបញ្ជូន គាត់ទៅភ្នំពេញ។ គាត់គឺជាអ្នកមើលអ្នកជម្ងឺ នៅមន្ទីរពេទ្យ ៦មករា។ នៅទីនោះគាត់មិនដែលបានត្រឡប់មកលេងផ្ទះទេ។
|
|
Summary :
សេចក្ដីសង្ខេប :
|
យាន គឹមហាវ ហៅសារី ភេទស្រី អាយុ៤៤ឆ្នាំ រស់នៅភូមិជ័រដុំ ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្ដកំពត។ គឹមហាវ មានគ្រួសារឈ្មោះ ជុំ ឌី និងឪពុកឈ្មោះ មូ តុ ហើយម្ដាយឈ្មោះ ហ័ន ហើយមានបងប្អូន៥នាក់។ គឹមហាវ រៀនបានត្រឹមថ្នាក់ទី១០ឪចាស់ឱ ក៏ឈប់ក៏ចូលធ្វើជាកងកុមារ ក្រោយមកចូលធ្វើជាយុទ្ធនារី កងចល័ត។ មុនដំបូងគឹមហាវ ទៅកងចល័តរំលេចហើយយូរៗម្ដងទើប បានមកលេងផ្ទះ បើទៅកោះស្លាគឺគ្មានអីទេ មានតែនៅក្នុងស្រែ ប្រក់រោងក៏នៅក្នុងស្រែ ហើយ គឹមហាវ មានសំពត់តែ២ទេ យប់ឡើងគក់ដាក់ហាលហើយសេ្លÃៈកខោខ្លី ដើម្បីកុំឱ្យគេហៅទៅសែង ខេ្មាចព្រោះនៅកោះស្លាហ្នឹងស្លាប់ច្រើនណាស់។ មានម្ដងគឹមហាវឃើញកូនពូហឹម គាត់ឈឺហើយគេ យកដបថ្នាំលាយជាមួយទឹកហើយចាក់ឱ្យអ្នកជំងឺ ចាក់ហើយញាក់ញ័រហើយក៏ស្លាប់ទៅតាំងពីហ្នឹងមក គឹមហាវ ខ្លាចរហូត។ មូលហេតុដែលទៅរែកដីលើកទំនប់ដើម្បីយកទឹកសំរាប់ធ្វើស្រែ។ អ្នកគ្រប់គ្រង នៅទំនប់កោះស្លាហ្នឹងឈ្មោះតាវិច (តែតាហ្នÃ្អងធ្វើបាបគេពេក ពេលដែលខែ្មរក្រហមដួលរលំ អ្នកភូមិនាំ គ្នាសម្លាប់តាវិចហ្នឹងចោលបាត់ហើយ។ ) ក្រោយមកគេផ្លាស់គឹមហាវ ឱ្យទៅធ្វើជាពេទ្យនៅភ្នំពេញ កាលហ្នឹងគេដឹកអ្នកកងចល័តជាមួយគឹមហាវ មកមាន២ឡាន។ យកមកដាក់នៅពេទ្យ៦មករា កៀក នឹងវត្ដភ្នំ។ ពេលដែលលឺថាទៅភ្នំពេញគឹមហាវ មានចិត្ដសប្បាយព្រោះបានទៅកនែ្លងស្រួល នៅលើក ទំនប់គឺលំបាកណាស់ ហើយទៅដល់គេបង្រៀនឱ្យមើលថែអ្នកជំងឺ ក្នុងក្រុមរបស់គឹមហាវ មានពេទ្យ ចាស់២នាក់ និងថ្មី៤នាក់ ហើយផ្លាសប្ដូរវេនគ្នាយាមអ្នកជំងឺ។ ពេលលាងរបួសញីញ័រ គេប្រុងធាក់ គឹមហាវទៀត ព្រោះលាងទៅឈឺ ហើយប្រធានក្នុងក្រុមរបស់គឹមហាវ ឈ្មោះតាយឿង ទៅពីស្រុក ភូមិជាមួយគឹមហាវ ដែរ។ ពេលយប់គឺមកសំរាកនៅផ្ទះអត់នៅមន្ទីរពេទ្យទេ មានតែពេទ្យធំគេ ហើយ អ្នកគ្រប់គ្រងមន្ទីរពេទ្យ១អាទិត្យគេមកមើលម្ដង។ គឹមហាវ មានសិទ្ធិតែលាងរបួស រុំរបួសទេ អត់ មានសិទ្ធិផ្សំថ្នាំទេ មានដុកទ័រគេជាអ្នកផ្សំ ហើយគឹមហាវ ត្រូវមើលថែអ្នកជំងឺឱ្យដិតដល់ បាយទឹក ឱ្យ គ្រប់គ្រាន់ បើអ្នកជំងឺរអ៊ូរទាំគឺគេស្ដីឱ្យគឹមហាវ ហើយ។ ក្រោយមកមានចិនគេបង្រៀនពីរបៀបវះកាត់ គេត្រាំសាកសព ហើយមួយអាទិត្យគេបង្រៀនម្ដង ចិនវះឱ្យយើងមើល នៅពេទ្យរីស្ស៊ី។ ចំពោះការ ហូបចុកគឺមួយថៃ្ង៣ពេល មានត្រីងៀត មានអន្ទង់។ អ្នកជំងឺភាគច្រើនមកពីកណ្ដាល និងព្រំដែន ហើយសុទ្ធតែទ័ព អត់មានប្រជាជនធម្មតាទេ។ ដល់ពេលដែលវៀតណាមចូលមក ពេទ្យ២៣ក្រុមដែលមានគឹមហាវ ដែរបានប្រមូលគ្នារត់តាមរទេះភ្លើងទៅដល់ពោធិ៍សាត់ ទៅដល់បាត់ដំបង មានជួបយួនហើយប្រុងអារកទម្លាក់ទឹកក៏មានដែរ។ ពេលទៅដល់លាចក៏បានជួបជាមួយឪពុក និងប្អូន ហើយក៏នាំគ្នាត្រឡប់មកស្រុកកំណើតវិញ ពេលហ្នឹងគេដកកាំភ្លើងចេញព្រោះមានស្ពាយកាំភ្លើង ហើយមកតាមផ្លូវ គឹមហាវ ខំពរប្អូនថាជាកូន ព្រោះពេលដែលវៀតណាមជួបស្រីៗ គេចាក់ដាក់ឡាន បើមានកូនវៀតណាមអត់យកទេ។ បានប្រហែលមួយខែទើបគឹមហាវ និងឪពុក ប្អូនមកដល់ស្រុក កំណើតវិញ។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
Witnessed the Khmer Rouge burying people alive and killing people in chain.
ឃើញខែ្មរក្រហមយកមនុស្សកប់ទាំងរស់ និងសម្លាប់ទាំងខ្សែៗ
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”