PROMOTING ACCOUNTABILITY
Im Ry
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KPI0039
KPI0039
|
|
Name :
ឈ្មោះ :
|
អ៊្គម រី
|
|
First Name :
នាមខ្លួន :
|
Im Ry
|
|
Other Name :
ឈ្មោះផ្សេង :
|
Yeng
យ៉េង
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I01926
|
|
Gender :
ភេទ :
|
Female
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: 13, Present aged: 43]
«អាយុ១៣ឆ្នាំ សម័យខែ្មរក្រហម។ បច្ចុប្បន្នអាយុ៤៣ឆ្នា
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
07031402, Kampot, Chhouk, Trameng, Trameng
០៧០៣១៤០២ ខេត្ដកំពត ស្រុកឈូក ឃុំត្រមែង ភូមិត្រមែង
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
១៩៧៥????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Was selected to join the revolution.
ត្រូវគេជ្រើសរើសឱ្យចូលធ្វើបដិវត្ដន៍
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
Battmbang [in 1978]
12??????, Phnom Penh [in 1978] បាត់ដំបង ឆ្នាំ១៩៧៨????
១២?????? ភ្នំពេញ ឆ្នាំ១៩៧៨???? |
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Member of mobile brigade.
Cooked rice for cripple in Battambang in 1978. សមាជិកកងចល័ត
ដាំបាយសំរាប់ជនពិការនៅបាត់ដំបងឆ្នាំ១៩៧៨ |
|
Superiors :
ថ្នាក់លើ :
|
Mok, ruler.
តាម៉ុក អ្នកគ្រប់គ្រង
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Kot, chief of Koh Sla village.
កុត ប្រធានភូមិនៅកោះស្លា
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KPI0039 20040618, Trameng village, Trameng sub-district, Chhouk district, Kampot province. Notes: Interviewed with the biography owner. She told she has 4 daugters. In 1975, She stopped learning. Then she was selected to work as member of mobile brigade in Kraing Sbov sub-district. In 1976, she raised an embankment at Koh Sla. There she witnessed the Khmer Rouge killing people. In 1978, She was sent to Battambang. Living for a few days, she was moved to Anlung Veng. She knew a ruler who was Mok. Moreover, she saw Chhaom shot people in front of her. In 1980, she just returned to home.
ខេភីអាយ០០៣៩ ២០០៤០៦១៨ នៅភូមិត្រមែង ឃុំត្រមែង ស្រុកឈូក ខេត្តកំពត។ កំណត់សំគាល់ៈ ជួប សម្ភាសជាមួយម្ចាស់ប្រវត្តិរូប។ គាត់ប្រាប់ថាគាត់មានកូនស្រី ៤នាក់។ ឆ្នាំ១៩៧៥ គាត់បានឈប់រៀន ហើយត្រូវបានគេ ជ្រើសរើសឱ្យធ្វើនៅកងចល័តនៅឃុំក្រាំងស្បូវ។ ឆ្នាំ១៩៧៦ គាត់ទៅលើកទំនប់នៅកោះស្លា។ នៅទីនោះគាត់ធ្លាប់ឃើញខែ្មរ ក្រហមយកមនុស្សទៅសម្លាប់នៅល្អាងកោះស្លា។ ឆ្នាំ១៩៧៨ គាត់ត្រូវខែ្មរក្រហមបញ្ជូនទៅបាត់ដំបង។ នៅប៉ុន្មានថៃ្ងទៅ ភ្នំពេញ រួចត្រូវផ្លាស់ទៅអន្លង់វែង។ គាត់ដឹងថាអ្នកគ្រប់គ្រងនៅ ទីនោះ គឺ តាម៉ុក។ លើសពីនេះទៅគាត់បានឃើញ ឆោម បាញ់ សម្លាប់មនុស្សនៅចំពោះមុខគាត់។ ដល់ឆ្នាំ១៩៨០ ទើបគាត់ ត្រឡប់មកផ្ទះវិញ។
|
|
Summary :
សេចក្ដីសង្ខេប :
|
អិម រី ហៅយ៉េង ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិត្រមែង ឃុំត្រមែង ស្រុកឈូក ខេត្ដកំពត។ ប្ដីរបស់រីឈ្មោះ តឹម ត្រឹម និងមានកូន៤នាក់។ រី ទៅលើកទំនប់ដំបូងនៅក្រាំងស្បូវ ព្រោះពេលដែល ឃុំផេ្សងៗខ្វះកំលាំងក៏សើ្នរ ដល់ក្រោយមកស្រុកខ្វះក៏ឡើងទៅធ្វើដល់ស្រុកទៀត។ ដល់ជិតដាច់ ឆ្នាំ១៩៧៦ ក៏ផ្លាស់ទៅលើកទំនប់នៅកោះស្លា មូលហេតុដែលគេឱ្យលើកទំនប់ព្រោះតែ ចង់យកទឹក សំរាប់ធ្វើស្រែ ហើយប្រធានឈ្មោះតាកុត។ នៅទំនប់កោះស្លាមានមនុស្សស្លាប់ច្រើនព្រោះតែ ហូបមិនគ្រប់គ្រាន់ ហើយធ្វើការហួសកំលាំង និងមួយទៀតពេលហេវទៅលួចគាស់ដំឡូងហើយគេចាប់ បានក៏គេយកទៅ វ៉ៃចោល ហើយអ្នកដែលស្លាប់ភាគច្រើនគឺពួក១៧មេសា។ របបអាហារគឺស្លរកូនទា ជាមួយត្រកួន ឬព្រលិត ហើយចែកឱ្យអ្នកដែលលើកទំនប់។ រី ក៏ធ្លាប់ដេកពេទ្យដែលពេលដែល លើកទំនប់នៅរំលេច កាលហ្នឹងពេទ្យឱ្យតែថ្នាំអាចម៍ទន្សាយ។ ឆ្នាំ១៩៧៨ ទើបគេឱ្យរី ទៅភ្នំពេញ ធើ្វជាពេទ្យបាន២អាទិត្យ គេបញ្ជូនឱ្យទៅនៅបាត់ដំបងដើម្បីជីករណ្ដៅធំៗ ហើយជីកឱ្យបានមួយក្នុង មួយថៃ្ង សំរាប់១២០នាក់ក្នុងមួយកង។ នៅពេលដែលវៀតណាមចូលមក រី រត់ទៅដល់អន្លង់វែង ទៅដល់ទីនោះមានការលំបាកពេក រី មានគំនិតថារត់ត្រឡប់មកវិញ តែមិនទាន់បានរត់ផង មានឈ្មោះ វី គាត់រត់មកមុនហើយគេចាប់បាន គេយកមកបាញ់ចោលមុខរី គំរាមដល់អ្នកដទៃទៀតដែលចង់រត់ អ្នកដែលបាញ់ឈ្មោះ ជឿន ជានីរសាររបស់ឆោម។ រី នៅអន្លង់វែងក្នុងកងពិការ។ ក្រោយមក ទៀតពេលដែលវៀតណាមវ៉ៃទៅជិតដល់អន្លង់វែង រី និងគ្នា៣នាក់ទៀតក៏រត់មកក្នុងវិញ ប្រថុយ ទោះបីជានៅក៏ដូចស្លាប់ បើរត់ហើយស្លាប់ក៏ព្រម។ នៅឆ្នាំ១៩៨០ រី ត្រឡប់មកដល់ស្រុកកំណើត វិញ។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
She witnessed the Khmer Rouge killing people in Koh Sla and witnessed Chhaom shooting people to pull
គាត់ឃើញខែ្មរក្រហមសម្លាប់មនុស្សនៅកោះស្លា និង ឃើញ ឆោម បាញ់សម្លាប់មនុស្ស រួចវះយកថ្លើម។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”