PROMOTING ACCOUNTABILITY
Nget Heng
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KPI0070
KPI0070
|
|
Name :
ឈ្មោះ :
|
ង៉ែត ហេង
|
|
Last Name :
នាមត្រកូល :
|
Nget
|
|
First Name :
នាមខ្លួន :
|
Heng
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I05396
អាយ០៥៣៩៦
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged 10, Present aged: 38]
«អាយុ១០ឆ្នាំសម័យខែ្មរក្រហម។ បច្ចុប្បន្នអាយុ៣៨ឆ្នាំ
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
07040603, Kampot, Chum Kiri, Sre Samrong, Trapeang
០៧០៤០៦០៣ ខេត្ដកំពត ស្រុកជុំគិរី ឃុំស្រែសំរោង ភូមិត
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1974????
១៩៧៤????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Was selected by the Khmer Rouge.
ខែ្មរក្រហមជ្រើសរើស
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
មន្ទីរក៦
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈឹមភ្នំពេញ
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Cooked rice for guests
ដាំបាយសម្រាប់ភ្ញៀវ
|
|
Subordinates :
ថ្នាក់ក្រោម :
|
On, chief of village. Phen, chief of sub-district. Ye, villager.
អុន ប្រធានភូមិ, ផែន ប្រធានឃុំ, យ៉េ អ្នកភូមិ
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
Yes
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KPI0070 20040624, Trapeang Brei village, Sre Samrong sub-district, Chum Kiri district, Kampot province. Interviewed by Long Dany. Notes: Interviewed with the biography owner. She told she is the youngest daughter. In the Khmer Rouge, the Khmer Rouge ordered her to raise the embankment in Pdao forest. After living for 3 years, she was selected to go to Phnom Penh, but she must go Takeo first. Staying there for one day, they told her to catch a train to Phnom Penh. There she prepared food for guests. In 1979, she returned to her house.
ខេភីអាយ០០៧០ ២០០៤០៦២៤ ភូមិត្រពាំងប្រី ឃុំស្រែសំរោង ស្រុកជុំគិរី ខេត្តកំពត។ សម្ភាសដោយៈ ឡុង ដានី។ កំណត់សំគាល់ៈ ជួបសម្ភាសន៍ជាមួយម្ចាស់ប្រវត្តិរូប។ គាត់ប្រាប់ថាគាត់មានកូនពៅគេបង្អស់។ នៅក្នុងរបបខែ្មរក្រហម គាត់ត្រូវខែ្មរក្រហមឱ្យលើកទំនប់នៅពៃ្រផេ្តៅ។ បន្ទាប់ពីរស់នៅទី នោះបាន៣ឆ្នាំហើយ គាត់ត្រូវគេជ្រើសរើសទៅភ្នំពេញ។ តំបូង គាត់ត្រូវទៅតាកែវសិន។ នៅបាន១យប់គេឱ្យគាត់ជិះរថភ្លើង ទៅភ្នំពេញ។ នៅទីនោះគាត់រៀបចំបាយសំរាប់ភ្ញៀវ។ បែកឆ្នាំ ១៩៧៩ គាត់ត្រឡប់មកផ្ទះវិញ។
|
|
Summary :
សេចក្ដីសង្ខេប :
|
ង៉ែត ហេង ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិត្រពាំងបី ឃុំស្រែសំរោង ស្រុកជុំគិរី ខេត្ដកំពត។ គ្រួសាររបស់ហេងឈ្មោះ ឃុន ត្រឹក អាយុ៣៧ឆ្នាំ។ ម្ដាយឈ្មោះ ស៊ុន និងឪពុកឈ្មោះ អ៊ូក ហើយមានបងប្អូន៤នាក់ ស្រី៣នាក់ និងប្រុសម្នាក់។ ហេង អត់បានរៀនទេ ព្រោះជាកូនពៅហើយ នៅតូចស្រុកក៏កើតសង្គ្រាម ហើយដោយនៅតូចចង់ដឹងថាទៅមុខយ៉ាងម៉េច ចេះតែយំតាមគេ ដូចេ្នះ មេភូមិក៏ឱ្យទៅតាមបងៗដែលធំជាង។ ហេង គេឱ្យទៅអូសចក ចូកសេ្មៅ និងអូរត្រកៀតកំប្លោក នៅក្នុងមន្ទីរ ហើយក្រោយមកគឺរែកដីនៅព្រែកផេ្ដៅ និងនៅម្លិច ហើយកាលហ្នឹងគេញ្ជោរឱ្យប្រឹងរែក អ្នកណារែកឆាប់ហើយបានសំរាកមុន អីចឹងចេះតែប្រឹងរត់អត់ខ្លាចនឿយហត់ ហើយក៏អត់ដឹងថាធ្ងន់ ដែរគឺចង់រត់តាមគេ មនុស្សច្រើនមើលទៅសប្បាយ។ នៅពេលល្ងាចម៉ោង៥៦ គឺហេង ដើរត្រឡប់ មកស្នាក់នៅផ្ទះជាមួយឪពុកម្ដាយ ហើយកាលហ្នឹងទើបតែមានអាយុ១០ឆ្នាំ គឺអត់នឹកឪពុកម្ដាយទេ ហើយឪពុកម្ដាយក៏អត់មានសិទ្ធិហាមឃាត់កូនចៅដែរ ព្រោះអង្គការតម្រូវឱ្យទៅកងកុមារ។ របបគឺ មួយចានហើយហូបឆែ្អតមិនឆែ្អតក៏អត់ដឹង បើអស់គឺឈប់ហូប។ ក្រោយមកប្រធានភូមិឈ្មោះ អុន រើសក្នុងមួយភូមិ១០២០នាក់ ហើយមួយឃុំហ្នឹងមានពី៥០១០០នាក់ ឱ្យទៅទីក្រុង ព្រោះជំនាន់ មុនហេង គឺចាស់ៗហ្នឹងគេចោទថាក្បត់ ហើយគេរើសកេ្មងៗទៅជំនួស។ មូលហេតុដែលគេរើសឱ្យទៅ ភ្នំពេញព្រោះ ហេង ជាប្រជាជនពេញសិទ្ធី និងជាអ្នកក្រ មានប្រវត្ដិស្អាតស្អំព្រោះអត់មានបងប្អូនធ្វើ ការជំនាន់ លន់ នល់។ មួយទៀតអ្នកដែលជាប់ខ្សែចិនគេចងបណ្ដើរយកទៅសម្លាប់នៅឃុំស្រែក្នុង ហើយបណ្ដើរម្ដងមាន១០នាក់, ៥នាក់ ជួនកាល៣នាក់ តែចាស់ៗគេ អត់យកទៅទេ គេឱ្យធ្វើបង្គី នៅក្នុងភូមិ ហើយប្រធានឃុំស្រែក្នុងឈ្មោះ តាចែ ផែន(សព្វថៃ្ងធ្វើអាចារ្យវត្ដ)។ កាលគេជ្រើសរើស ទៅភ្នំពេញគឺគេអត់រើសហេង ទេតែដោយសារឃើញគាក់, ចាន់ថា ហើយអ្នកផេ្សងទៀតទៅយំសុំគេ ទៅដែរ ចង់ទៅតែម្ដង។ ពេលទៅគឺជិះឡានពីភូមិទៅឈូក ហើយជិះរទេះភ្លើងទៅតាកែវ ហើយសំរាក នៅតាកែវមួយយប់ ហើយយប់ចេញទៅភ្នំពេញ ហើយអត់ចេញពេលថៃ្ងទេខ្លាចស្គាល់ផ្លូវរត់មកផ្ទះ វិញ។ ពេលទៅដល់ភ្នំពេញកនែ្លងស្ដាតទើបគេបែងចែក ខ្លះទៅវាំង ខ្លះទៅច្បារអំពៅ ឯហេង នៅ ម្ដុំៗស្ដាតដែលគេហៅថាមន្ទីរក៦ ដែលជាកនែ្លងដាំបាយទទួលភ្ញៀវ ហើយហេង ជាអ្នកដាំបាយ និងជូតតុ ហើយភ្ញៀវទៅម្ដងៗគឺច្រើនតែអត់ហ៊ានសួរថាភ្ញៀវមកពីណាទេ តែមានខ្លះយកពីស្រែមក ហើយឱ្យទៅធ្វើទ័ព តែមុនចែកតាមសមរភូមិគឺទទួលបាយសិន។ នៅពេលដែលខែ្មរក្រហមដួលរលំ ហេង ជម្លៀសខ្លួនតាមរទេះភ្លើង ក្រោយមកការរត់មានការលំបាក និងអត់បាយផង ហេង សំរេចចិត្ដ បកក្រោយហើយក៏មកស្រុកកំណើតវិញ។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
Witnessed the Khmer Rouge walking Chinese family to kill in Sre Knong.
ឃើញខែ្មរក្រហមបណ្ដើរគ្រួសារចិនទៅសម្លាប់នៅស្រែក្នុង
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”