Document thumbnail
Personal Info
ID: KTI0771
Name
ឈ្មោះ
Nuon Nem Thy
នួន ណែម ធី
Gender
m
ភេទ
ប្រុស
Status
Alive
ស្ថានភាពគ្រួសារ
នៅរស់
CBIO ID
I07730
Source Interview
KTI0771 20050314, Serey Samaky Khang Tbaung village, Sralao sub-district, Baray district, Kampong Thom province. Interviewed by Noy Sophary. Notes: Interviewed with Nuon Nem, 55, the biography owner.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ខេធីអាយ០៧៧១ ២០០៥០៣១៤ ភូមិសេរីសាមគ្គីខាងត្បូង ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ សម្ភាសដោយ ណយ សុផារី។ កំណត់សំគាល់ៈ ជួបជាមួយ នួន ណែម ម្ចាស់ ប្រវត្តិរូបផ្ទាល់ អាយុ ៥៥ ឆ្នាំ។
ថ្ងៃ-ខែ-ឆ្នាំ កំណើត
បច្ចុប្បន្នអាយុ៥៥ឆ្នាំ។
Home Village
06011501, Kampong Thom, Baray, Sralao, Serey Saopo
ទីកន្លែងកំណើត
០៦០១១៥០១ខេត្ដកំពង់ធំ ស្រុកបារាយណ៍ ឃុំស្រឡៅ ភូមិសេរ
Join KR
1971????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧១????
Reason to Join KR
Volunteer.
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ស្ម័គ្រចិត្ដ
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពយោធាកងពល៣១០ ភ្នំពេញ។
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
យោធា
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
មជ្ឈិម«១២»ភ្នំពេញ។
Superior
អ្នកដឹកនាំ
អឿន, ធុច។
Associates
អ្នកពាក់ព័ន្ធដទៃទៀត
សេចក្ដីសង្ខេបបទសម្ភាស៏
នួន ណែម ហៅ ធី ភេទប្រុស អាយុ៥៥ឆ្នាំជាម្ចាស់ប្រវត្ដិរូប។ ណែម មានប្រពន្ធឈ្មោះ លំ មាន កូនចំនួន៥នាក់ស្រី១ប្រុស៤ ប្រកបរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិសេរីសាមគ្គីខាងត្បូង ឃុំ ស្រឡៅ ស្រុកបារាយណ៍ ខេត្ដកំពង់ធំ។ ណែម មានឪពុកឈ្មោះ នួន ម្ដាយឈ្មោះ រឿង មានបង ប្អូនចំនួន៥នាក់។ ណែម មានកំរិតវប្បធម៌ត្រឹមថ្នាក់ទី១១ឪចាស់ឱ ឈប់រៀនមក ជួយធ្វើស្រែចម្ការឪពុកម្ដាយ បន្ទាប់មករៀបការប្រពន្ធ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ មាន ក្រុមចលនាខែ្មរក្រហមមកឃោសនាពេញភូមិ ឃោសនាឱ្យ យុវជនយុវនារីចូលបម្រើជាតិ។ នៅឆ្នាំ១៩ ៧១ ណែម បានស្ម័គ្រចិត្ដចូលធ្វើជាយោធាខែ្មរក្រហមតាមរយៈឈ្មោះ ហាប់។ ណែម អង្គការ បញ្ជូនមកធ្វើជាយោធានៅភូមិភាគឱ្យឧត្ដរ កាលនោះមានកងទ័ពយួនខាងជើងជួយខាងខែ្មរក្រហម ដើម្បីវាយទាហានលនល់ នល់។ នៅឆ្នាំ១៩៧៣ បានទាហាន យួនវិញត្រឡប់ទៅស្រុកវិញ ព្រោះ កម្លាំងខែ្មរក្រហមមានកាន់តែ ច្រើនឡើងៗនិងវាយសម្រុកទៅមុខជានិច្ច កាលនោះវាយជាមួយ ទាហាន លន់ នល់ នៅម្ដុំស្គន់ វាយចល័តមកខាងចេនឡាទី១ចេន ឡាទី២ កាលនោះមានស្លាប់យោធាច្រើន ណាស់ ទាំងខាងទាហានលន់ នល់ និងយោធាខែ្មរក្រហម។ ណែម នៅក្នុងកងពលទី១ ប្រធានកងពល ឈ្មោះ អឿន បានវាយចូលទីក្រុងភ្នំពេញ តាមផ្លូវជាតិលេខ៤ ចូលដល់ពោធិចិតុងរហូតវាយឈ្នះ របបលន់ នល់ នៅឆ្នាំ១៩៧៥។ កម្លាំងយោធាខែ្មរក្រហមបានប្រាប់ឱ្យប្រជាជនចាក់ចេញពីទីក្រុង រយៈពេលបីថៃ្ង តែការពិតប្រជា ជនមិនបានវិញចូលទីក្រុងវិញទេ ទីក្រុងមានតែកម្មាភិបាលខែ្មរ ក្រហម រស់នៅ។ នៅពេលរបបខែ្មរក្រហមឡើងកាន់អំណាច កងពលទី១ដូទៅជាកងពល៣១០វិញ ប្រធាន កងពលឈ្មោះ អឿន ដដែល។ ណែម អង្គការចាត់តាំងឱ្យនៅធ្វើការនៅខាងរដ្ឋាករ ទឹកនិងការពារមន្ទីរ ពេទ្យកេតុមាលា។ នៅឆ្នាំ១៩៧៦ អង្គការចាត់តាំងឱ្យទៅធ្វើស្រែបឹងសំយ៉ាប អន្លង់ក្ងាន កប់ស្រូវ តំបន់ជាយៗក្រុង។ នៅឆ្នាំ១៩៧៧៧៨ អង្គការបានចាប់ កម្មាភិបាលខែ្មរក្រហមជាច្រើននាក់សុទ្ធតែ មានឋានៈធំៗ ចាប់ពីវរសេនាធំឡើងរហូតដល់ប្រធានកងពលឈ្មោះ អឿន ឈ្មោះ កុយ ធួន។ នៅឆ្នាំ១៩៧៧ ណែម អង្គការបញ្ជូនទៅលុតដំនៅ ព្រលានយន្ដហោះខេត្ដកំពង់ឆ្នាំង នៅទីនោះកម្លាំង យោធារាប់ ពាន់នាក់ អង្គការចាត់តាំងឱ្យធ្វើព្រលានយន្ដហោះ ខ្លះគាស់គល់ឈើ ខ្លះចាក់បេតុង ខ្លះទៅ វាយថ្ម គ្មានអាហារហូបចុករគប់គ្រាន់ ថែមទាំងអង្គការចាប់យកមនុស្សមួយចំនួនយកទៅសម្លាប់ចោល ថែមទៀត នៅទីនោះឃើញមានជំនាញបចេ្ចកទេសជាជនជាតិចិន។ ណែម ទៅធ្វើការលុតដំនៅ ព្រលានយន្ដហោះខេត្ដកំពង់ឆ្នាំង បានរយៈ អង្គការយកឡានទៅយកមកភ្នំពេញវិញ ចំនួន១២នាក់ គិតថា មិនដឹងជាអង្គការយកមកធ្វើអីទេ មកដល់បានឱ្យហូបបាយឆែ្អត និងឱ្យចុះទៅធ្វើស្រែតាមជាយ ក្រុងភ្នំពេញ ជិតព្រលានយន្ដហោះពោធិចិនតុង។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវាយចូលដល់ប្រទេស កម្ពុជា កម្មាភិបាលខែ្មរក្រហម បាននាំគ្នារត់ចូលពៃ្រសំដៅទៅព្រំដែនថៃ។ ណែម បានរត់តាម ផ្លូវជាតិ លេខ៤ រួចឆ្លងកាត់តាមផ្លូវជាតិលេខ៥វិញ រហូតដល់ ខេត្ដបាត់ដំបង រួចបន្ដទៅដល់ព្រំដែនថៃ ដោយ រស់នៅក្នុងពៃ្រ លំបាកពេក នៅឆ្នាំ១៩៨១ បានវិលត្រឡប់មកស្រុកកំណើតវិញ។
សកម្មភាពពាក់ព័ន្ធភស្តុតាង
ដឹងថា ជំនាន់ខែ្មរក្រហមមានចាប់មនុស្សយកទៅសម្លាប់ចោល។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា