Document thumbnail
Personal Info
ID: KTI0773
Name
ឈ្មោះ
Cheng Siv Noeun
ចេង ស៊ីវ នឿន
Gender
m
ភេទ
ប្រុស
Status
Alive
ស្ថានភាពគ្រួសារ
នៅរស់
CBIO ID
I08094
Source Interview
KTI0773 20050215, Doeng Krauch village, Meanrith sub-district, Sandan district, Kampong Thom province. Interviewed by Sarin Vireak. Interviewed with Cheng Siv, 51, the biography owner.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ខេធីអាយ០៧៧៣ ២០០៥០២១៥ ភូមិដឹងក្រូច ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ សម្ភាសដោយ សារិន វិរៈ។ កំណត់សំគាល់ៈ ជួបជាមួយ ចេង ស៊ីវ អាយុ ៥១ ឆ្នាំ ជាមា្ចស់ប្រវត្តិរូប។
ថ្ងៃ-ខែ-ឆ្នាំ កំណើត
បច្ចុប្បន្នអាយុ៥១ឆ្នាំ។
Home Village
060604??, Kampong Thom, Sandan, Meanrith, Boeng Kr
ទីកន្លែងកំណើត
០៦០៦០៤?? ខេត្ដកំពង់ធំ ស្រុកសណ្ដាន់ ឃុំមានរិទ្ធ ភូម
Join KR
1972????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧២????
Reason to Join KR
Volunteer.
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ស្ម័គ្រចិត្ដ
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពក្រសួងពាណិជ្ជកម្ម ភ្នំពេញ។
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
កម្មករ
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
មជ្ឈិម«១២»ភ្នំពេញ។
Superior
អ្នកដឹកនាំ
ឈ្មោះ រិទ្ធ។
Associates
អ្នកពាក់ព័ន្ធដទៃទៀត
សេចក្ដីសង្ខេបបទសម្ភាស៏
ចេង ស៊ីវ ហៅ ដឿន ភេទប្រុស អាយុ៥១ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ស៊ីវ មានប្រពន្ធឈ្មោះ វុន មានកូនចំនួន៦នាក់ ប្រកបរបរធ្វើស្រែ ចម្ការ សព្វថៃ្ងរស់នៅភូមិបឹងក្រូច ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្ដកំពង់ធំ។ ស៊ីវ មានឪពុកឈ្មោះ ចេង ម្ដាយឈ្មោះ ហ៊ឹង មានបងប្អូន៤នាក់។ ស៊ីវ បានរៀន នៅសាលាបឋមសិក្សា អណ្ដូងព្រីងត្រឹមថ្នាក់ទី១០ឪចាស់ឱ ពេលឈប់រៀន មកបួសជាព្រះសង្ឃបានចំនួន បីវស្សានៅវត្ដអណ្ដូងព្រីង។ ស៊ីវ បានសឹកមកវិញ នៅថៃ្ងទី១៨មិនា ឆ្នាំ១៩៧០ មកផ្ទះវិញ ជួយ ធ្វើស្រែចម្ការឪពុកម្ដាយ។ នៅពេលនោះមានចលនាខែ្មរក្រហមចូល មកក្នុងភូមិឃោសនាឱ្យកម្លាំងយុវ ជនយុវនារីឱ្យជួយរំដោះទឹកដី។ នៅឆ្នាំ១៩៧២ ស៊ីវ សមេ្រចចិត្ដចូលបម្រើចលនាខែ្មរក្រហម កាល នោះចង់ទៅតាមគ្នាផង នឹកឃើញថា រំដោះទឹកដីផង មានមិត្ដភក្កាិឈ្មោះ រ៉ន ឈ្មោះ ហេង និងយុវជន ក្នុងភូមិឃុំជា ច្រើននាក់ផេ្សងទៀត។ ស៊ីវ ចូលមុនដំបូងអង្គការបញ្ជូនមកខេត្ដ កំពង់ធំ តែនៅខាងអង្គ ភាពដាំកប្បាសចិញ្ជឹមសត្វនាង ដើម្បីធេ្វិសូត្រ នៅសង្កាត់តាំងក្រសាំង នៅទីនោះដូច ជាចង់មានបពា្ហាក៏ សមេ្រចចិត្ដចូលធ្វើជាយោធាតំបន់និងបន្ដទៅ ភូមិភាគឧត្ដរ ដើម្បីហាត់រៀនក្បួនយោធាវាយជាមួយ ទាហានលន់ នល់។ ស៊ីវ ជាយោធាមែន តែអង្គការចាត់តាំងឱ្យធ្វើជានិរសា រត់សំបុត្រពីកងពលយក ទៅឱ្យសមរភូមិមុខ។ នៅឆ្នាំ១៩៧៤៧៥ យោធាខែ្មរក្រហមចាប់ផេ្ដីមវាយសម្រុកចូលទីក្រុងភ្នំពេញ តែមុនដណ្ដើមបានទីក្រុង យោធាខែ្មរក្រហមនិងទាហានលន់ នល់ ច្បាំងគ្នាស្លាប់ច្រើននៅម្ដុំតាំងគោក ចេនឡាទី១ចេនឡាទី២។ នៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥ ពេលយោធាខែ្មរក្រហមវាយ ចូលទីក្រុង ភ្នំពេញ ស៊ីវ មិនបានចូលទៅទេ ព្រោះមានជំងឺដេក សម្រាកព្យាបាលនៅមន្ទីរពេទ្យតាំងគោក។ បន្ទាប់ មកទៀត បានអង្គការបញ្ជូនមកភ្នំពេញ។ ស៊ីវ អង្គការចាត់តាំងឱ្យធ្វើការ ងារនៅក្នុងក្រសួងពាណិជ្ជកម្ម បកគរនៅម្ដុំផ្សារចាស់ មានគ្នា ប្រហែលជា៣០០ទៅ៤០០នាក់។ នៅឆ្នាំ១៩៧៨ អង្គការបញ្ជូនឱ្យ ទៅធ្វើការងារនៅម្ដុំទួលទំពូងវិញ នៅទីនោះបកគរលែង ប្រើដោយដហៃើយប្រើម៉ាស៊ីនវិញ ប្រធាន ឈ្មោះ រិទ្ធ ជារដ្ឋ មន្រ្ដីពាណិជ្ជកម្មក្នុងប្រទេសក្រៅប្រទេស។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាម វាយចូលដល់ប្រទេសកម្ពុជា កម្មាភិបាលខែ្មរក្រហមតាំងពីថ្នាក់លើដល់ថ្នាក់ក្រោម នាំគ្នារត់ចូលពៃ្រ ឡើងភ្នំឆ្លងអូរដើម្បីធ្វើដំណើរទៅព្រំដែនថៃ។ ស៊ីវ បានចូលបម្រើចលនាខែ្មរក្រហមម្ដងទៀត ដើម្បី វាយបកមកលើកងកម្លាំងកងទ័ពរដ្ឋាភិបាលនិងកងទ័ពវៀតណាមបន្ដទៀត។ នៅឆ្នាំ១៩៨១ ស៊ីវ ពិបាកក្នុងការតស៊ូនៅក្នុងពៃ្រ ព្រោះអាហារគ្រប់គ្រាន់និងមានជំងឺគ្រុនចាញ់ ក៏សមេ្រចចិត្ដចូល សារភាព នៅខេត្ដពោធិសាត់ ពេលនោះកងទ័ពវៀតណាមនិងយក ទៅរៀនសូត្ររយៈពេល១៥ថៃ្ង បានដោះ លែងឱ្យមកស្រុក កំណើតវិញ។
សកម្មភាពពាក់ព័ន្ធភស្តុតាង
ដឹងថា ជំនាន់ខែ្មរក្រហមមានចាប់មនុស្សយកទៅសម្លាប់ចោល។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា