PROMOTING ACCOUNTABILITY
En Rum Keng
| Personal Info | |||||
| ID: | KTI0776 | ||||
|
Name
ឈ្មោះ
|
En Rum Keng Saom Keng
អេន រុំកេង សោម កេង
|
||||
|
Gender
|
f
|
||||
|
ភេទ
|
ស្រី
|
||||
Status |
Alive |
||||
|
ស្ថានភាពគ្រួសារ
|
នៅរស់
|
||||
CBIO ID |
I03342 |
||||
Source Interview |
KTI0776 20050121, Samromg village, Samaky sub-district, Prasat Balang district, Kampong Thom province. Interviewed by Phann Sochea. Notes: Interviewed with En Rum Keng, female, 43, the biography owner. |
||||
|
ប្រភពនៃឯកសារ/បទសម្ភាសន៍
|
ខេធីអាយ០៧៧៦ ២០០៥០១២១ ភូមិសំរោង ឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។ សម្ភាសដោយ ផាន់ សុជា។ កំណត់សំគាល់ៈ ជួបជាមួយ អេន រុំកេង ភេទស្រី អាយុ ៤៣ ឆ្នាំ ជាម្ចាស់ប្រវត្តិរូប។
|
||||
|
Date of Birth
|
[KR aged: 16. Present aged: 43]
|
||||
|
ថ្ងៃ-ខែ-ឆ្នាំ កំណើត
|
«សម័យខែ្មរក្រហមអាយុ ១៦ ឆ្នាំ។ បច្ចុប្បន្នអាយុ ៤៣ ឆ
|
||||
|
Home Village
|
06040605, Kampong Thom, Prasat Balang, Samaky, Sam
|
||||
|
ទីកន្លែងកំណើត
|
០៦០៤០៦០៥ ខេត្ដកំពង់ធំ ស្រុកប្រាសាទបល្ល័ង្គ ឃុំសាមគ
|
||||
|
Join KR
|
1978????
|
||||
|
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
១៩៧៨????
|
||||
|
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
ចាត់តាំង។
|
||||
|
DK ORG Unit 75-79
|
6 Makara hospital
|
||||
|
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
|
អង្គភាពមន្ទ្គរពេទ្យ ៦ មករា ភ្នំពេញ។
|
||||
|
KR Rank(1975-79)
|
Medical staff of 6 Makara hospital.
|
||||
|
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
|
ពេទ្យនៅមន្ទីរពេទ្យ ៦ មករា។
|
||||
|
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
|
មជ្ឈិម«១២»ភ្នំពេញ។
|
||||
|
Superior
|
|
||||
|
អ្នកដឹកនាំ
|
|
||||
|
Associates
|
|
||||
|
អ្នកពាក់ព័ន្ធដទៃទៀត
|
អៀវ។
|
||||
|
សេចក្ដីសង្ខេបបទសម្ភាស៏
|
សោម កេង ហៅ អេន រុំកេង ភេទស្រី អាយុ៤៣ឆ្នាំ ជាម្ចាស់ ប្រវត្ដិរូប។ កេង មានប្ដីឈ្មោះ ជាតិ មានកូនចំនួន៨នាក់ ប្រកបរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិសំរោង ឃុំសាមគ្គី ស្រុក ប្រាសាទបល្ល័ង្គ ខេត្ដកំពង់ធំ។ កេង មានឪពុកឈ្មោះ ប៉ាវ ម្ដាយឈ្មោះ សោម កែត មានបងប្អូន ៥នាក់ប្រុស៣ស្រី២។ កេង មិនបានរៀនសូត្រទេ ពេលធំពេញវ័យចូលរៀនទទួលប្រទេសជាតិ កើត មានសង្គ្រាមទម្លាក់គ្រាប់បែក។ នៅឆ្នាំ១៩៧៥ ពេល របបខែ្មរក្រហមឡើងកាន់អំណាច អង្គការបាន ចាត់តាំងឱ្យធ្វើការងារ តាមកងចល័តដកស្ទូង បែកចេញពីឪពុកម្ដាយ ហូបបាយរួមមិន បានឆែ្អតទេ។ ទ្រព្យសម្បត្ដិដីស្រែចម្ការ អង្គការប្រមូលដាក់ជា សម្បត្ដិរូបទាំងអស់គ្មានអ្នកគ្មានអ្នកក្រ។ កេង អង្គការ ចាត់តាំងឱ្យទៅលើទំនប់នៅបញ្ញាជី និងទំនប់២៣កញ្ញា ប្រធានកងចល័តឈ្មោះ ឌួង។ នៅឆ្នាំ១៩៧៨ កេង អង្គការបានជ្រើសរើសឱ្យទៅធ្វើការងារនៅភ្នំពេញ។ មុនដំបូងអង្គការយកឡានមកដាក់ទៅដល់ ខេត្ដកំពង់ធំ ស្នាក់នៅម្ដុំដំរីជាន់ខ្លា សម្រាកបានមួយអាទិត្យអង្គការឱ្យឡើងឡាន ទៅសំដៅខេត្ដកំពង់ចាម ពេលចេញពីកំពង់ចាម បាន ទៅដល់ ភ្នំពេញ។ មុនដំបូងអង្គការបញ្ជូនឱ្យទៅធ្វើការងារនៅមន្ទីរពេទ្យ៦ មករាដើរបោសសម្អាតអាគារ បន្ទាប់មកអង្គការឱ្យរៀនសូត្រមានជន ជាតិចិនជាអ្នកបង្រៀនមុខវិជ្ជា ពេទ្យមានអ្នកបកប្រែភាសា ចិនមកខែ្មរ។ កេង រៀនមិនចេះទេ អង្គការចាត់តាំងឱ្យនៅ ខាងអនាម័យ បោសសម្អាតបន្ទប់និងបោកពូកនិងជួយលាងសម្អាតឱ្យអ្នករបួសមកពីសមរភូមិវាយជាមួយទ័ពយួន។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមវាយចូលមកដល់ប្រទេស កម្ពុជា កម្មាភិបាលខែ្មរក្រហមទាំង ថ្នាក់ដឹកនាំទាំងបុគ្គលិកកម្មករ រោង ចក្រភាគច្រើននាំគ្នារត់ចូលពៃ្រសំដៅព្រំដែនថៃ។ កេង បានជិះ រថភ្លើងជាមួយកម្មាភិបាលខែ្មរក្រហមជាច្រើននាក់ ទៅដល់ខេត្ដបាត់ដំបង រហូតទៅដល់ស្រុកសំឡូត តាមផ្លូវឃើញមានមនុស្សស្លាប់ច្រើន។ កេង បាននៅ ក្នុងពៃ្រអស់រយៈពេលជាច្រើនខែ រហូតជិតចូល ឆ្នាំ១៩៨០ បាននាំឈ្មោះ អៀវ ជាប្រធាននិងធ្លាប់ស្គាល់គ្នាមកពីភូមិកំណើត ជាមួយគ្នាក៏សមេ្រចចិត្ដ នាំគ្នារកផ្លូវមកផ្ទះវិញ។
|
||||
|
សកម្មភាពពាក់ព័ន្ធភស្តុតាង
|
នៅក្នុងមន្ទីរពេទ្យ៦មករា ឃើញយោធាខែ្មរក្រហមត្រូវរបួសដឹកមក ឡានៗនិងមានស្លាប់។
|
||||
|
Copyright
|
© DC-Cam
|
||||
|
រក្សាសិទ្ធិដោយ
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
||||
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”