| Personal Info | |||||
| ID: | KTI0777 | ||||
|
Name
ឈ្មោះ
|
Hean
ហ៊ាន
|
||||
|
Gender
|
m
|
||||
|
ភេទ
|
ប្រុស
|
||||
Status |
Alive |
||||
|
ស្ថានភាពគ្រួសារ
|
នៅរស់
|
||||
CBIO ID |
I03221 |
||||
Source Interview |
KTI0777 20050209, O Khyang village, Sakream sub-district, Prasat Balang districtm Kampong Thom province. Interviewed by Phann Sochea. Notes: Interviewed with Ul Huy, 60, the biography owner. |
||||
|
ប្រភពនៃឯកសារ/បទសម្ភាសន៍
|
ខេធីអាយ០៧៧៧ ២០០៥០២០៩ ភូមិអូរខ្យង ឃុំសាគ្រាម ស្រុកបាសាទបល្ល័ង្គ ខេត្តសំពង់ធំ។ សម្ភាសដោយ ផាន់ សុជា។ កំណត់សំគាល់ៈ សម្ភាសជាមួយ អ៊ុល ហ៊ុយ អាយុ ៦០ ឆ្នាំ ត្រូវជាម្ចាស់ប្រវត្តិរូប។
|
||||
|
Date of Birth
|
[KR aged: 33. Present aged: 60]
|
||||
|
ថ្ងៃ-ខែ-ឆ្នាំ កំណើត
|
«សម័យខែ្មរក្រហមអាយុ ៣៣ឆ្នាំ។ បច្ចុប្បន្នអាយុ៦០ឆ្នា
|
||||
|
Home Village
|
060406403, Kampong Thom, Prasat Balang, Sakream, O
|
||||
|
ទីកន្លែងកំណើត
|
០៦០៤០៦៤០៣ ខេត្ដកំពង់ធំ ស្រុកប្រាសាទបល្ល័ង្គ ឃុំសាគ
|
||||
|
Join KR
|
1973????
|
||||
|
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
១៩៧៣????
|
||||
|
Reason to Join KR
|
Was assigned to join the revolution.
|
||||
|
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
ចូលបដិវត្ដដោយមានការចាត់តាំង។
|
||||
|
DK ORG Unit 75-79
|
Division 310
|
||||
|
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
|
អង្គភាពកងពល ៣១០ ភ្នំពេញ។
|
||||
|
KR Rank(1975-79)
|
Soldier
|
||||
|
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
|
យុទ្ធជន
|
||||
|
Superior
|
|
||||
|
អ្នកដឹកនាំ
|
អឿន
|
||||
|
Associates
|
|
||||
|
អ្នកពាក់ព័ន្ធដទៃទៀត
|
|
||||
|
សេចក្ដីសង្ខេបបទសម្ភាស៏
|
ហ៊ាន ភេទប្រុស អាយុ៦០ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ហ៊ាន មានប្រពន្ធឈ្មោះ ឡន មានកូនចំនួន៥នាក់ ប្រកបមុខរបរធ្វើស្រែ ចម្ការ សព្វថៃ្ងរស់នៅភូមិអូរខ្យង ឃុំសាគ្រាម ស្រុកបាសាទបល្ល័ង្គ ខេត្ដកំពង់ធំ។ ហ៊ាន មានឪពុកឈ្មោះ អ៊ុល ម្ដាយឈ្មោះ ទីវ មានបងប្អូនចំនួនបួននាក់។ ហ៊ាន មានកំរិតវប្ប ធម៌ត្រឹម ថ្នាក់ទី១១ឪចាស់ឱ ឈប់រៀនមកជួយធ្វើស្រែចម្ការឪពុកម្ដាយ បន្ទាប់មកបានរៀនការ ប្រពន្ធនៅឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧០ បន្ទាប់ពីកើតមានរដ្ឋប្រហារ មានចលនាខែ្មរក្រហមចូលមក ឃោសនាប្រជាជននៅក្នុងភូមិឱ្យមានស្មារតីសេ្នហាជាតិ ឱ្យរួចផុតពីរបបជិះជាន់។ នៅឆ្នាំ១៩៧៤ ហ៊ាន អង្គការចាត់ តាំងឱ្យចូលធ្វើជាយោធាខែ្មរក្រហមនៅភូមិភាគឧត្ដរ ទោះបីយើង មានកូនក៏ដោយមិន អាចនៅផ្ទះបានទេ ត្រូវតែចូលបម្រើជាតិ។ ហ៊ាន ចូលដំបូងអង្គការបញ្ជូនទៅធ្វើជាយោធាភូមិភាគ ឧត្ដរ នៅខាងខេត្ដកំពង់ចាម នៅក្នុងកងពលទី១ ប្រធានកងពលឈ្មោះ អឿន ប្រធានវរសេនាតូច ឈ្មោះ ឡុង។ កាលនោះសង្គ្រាមវាយ ជាមួយទាហានលន់ នល់ ដែលជាខែ្មរដូចគ្នា តែ ហ៊ាន មាន សំណាងមិនបានឡើងវាយផ្ទាល់ទេ នៅសមរភូមិក្រោយជាអ្នក ដាំបាយឱ្យកងទ័ព។ នៅឆ្នាំ១៩៧៥ ពេលកម្លាំងខែ្មរក្រហម វាយចូលដល់ទីក្រុងភ្នំពេញ ហ៊ាន មិនបានចូលទៅជម្លៀស ប្រជាជនទេ នៅសមរ ភូមិក្រោយ។ នៅពេលប្រជាជន ចេញពីទីក្រុងអស់ បានអង្គការយកឡានទៅដឹកចូលក្រុងភ្នំពេញ ស្នាក់ នៅម្ដុំទួលគោក នៅក្នុងកងពល៣១០ ប្រធានកងពលឈ្មោះ អឿន។ ហ៊ាន នៅតែមានភារកិច្ចជាដាំ បាយនិងស្លឱ្យកងទ័ព ដដែល។ នៅឆ្នាំ១៩៧៧ ហ៊ាន បានទៅស្ដាតអូឡាំពិច ដើម្បី មើលការសមែ្ដង សិល្បៈ ពេលនោះឃើញមានវត្ដលោកតា ប៉ែន នុត និងលោកខៀវ សំផន ទៅទស្សនាដែរ មិនបាន ឃើញលោកប៉ុល ពត លោកអៀង សារីទេ។ នៅឆ្នាំ១៩៧៧៧៨ បានដឹងថា កម្មាភិបាលខែ្មរ ក្រហមមួយចំនួនត្រូវអង្គការចាប់ខ្លួន តែមិនបាន ឃើញផ្ទាល់និងភ្នែកទេ។ ហ៊ាន នឹកឪពុកម្ដាយ ប្រពន្ធ កូន បានសុំ អង្គការមកលេងស្រុកកំណើតជាច្រើនលើក នៅតែមិនបានទោះ បីធ្វើពុត ជាឈឺក៏ដោយ។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀត ណាមវាយចូលមកដល់ប្រទេសកម្ពុជា បានរត់ទៅ ចូលពៃ្រជាមួយ កម្មាភិបាលខែ្មរក្រហមជាច្រើនផេ្សងទៀត។ ហ៊ាន រត់ចូលពៃ្រ បានត្រឹមអមលាំង ខេត្ដកំពង់ស្ពឺ ក៏រក ផ្លូវវិញមកស្រុក កំណើតវិញ។
|
||||
|
Copyright
|
© DC-Cam
|
||||
|
រក្សាសិទ្ធិដោយ
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
||||
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”