PROMOTING ACCOUNTABILITY
Sum No
| Personal Info | |||||
| ID: | KTI0778 | ||||
|
Name
ឈ្មោះ
|
Sum No
ស៊ុំ ណូ
|
||||
|
Gender
|
m
|
||||
|
ភេទ
|
ប្រុស
|
||||
Status |
Alive |
||||
|
ស្ថានភាពគ្រួសារ
|
នៅរស់
|
||||
CBIO ID |
I01494 |
||||
Source Interview |
KTI078 20050112, Bos Veng village, Sala Visay sub-district, Prasat Balang district, Kampong Thom province. Interviewed by Sarin Vireak. Notes: Interviewed with Sum Siem aka Sum No, 49, the biography owner. |
||||
|
ប្រភពនៃឯកសារ/បទសម្ភាសន៍
|
ខេធីអាយ០៧៧៨ ២០០៥០១១២ ភូមិបុស្សវែង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។ សម្ភាសដោយ សារិន វីរៈ។ កំណត់សំគាល់ៈ ជួបសម្ភាសជាមួយ ស៊ុំ សៀម ហៅ ស៊ុំ ណូ អាយុ ៤៩ ឆ្នាំ ជាម្ចាស់ប្រវត្តិរូប។
|
||||
|
Date of Birth
|
[KR aged: 22. Present aged: 49]
|
||||
|
ថ្ងៃ-ខែ-ឆ្នាំ កំណើត
|
«សម័យខែ្មរក្រហមអាយុ ២២ ឆ្នាំ។ បច្ចុប្បន្នអាយុ៤៩ ឆ្
|
||||
|
Home Village
|
06040502, Kampong Thom, Prasat Balang, Sala Visay,
|
||||
|
ទីកន្លែងកំណើត
|
០៦០៤០៥០២ ខេត្ដកំពង់ធំ ស្រុកប្រាសាទបល្ល័ង្គ ឃុំសាលា
|
||||
|
Join KR
|
1974????
|
||||
|
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
១៩៧៤????
|
||||
|
Reason to Join KR
|
Volunteer.
|
||||
|
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
ស្ម័គ្រចិត្ដ
|
||||
|
DK ORG Unit 75-79
|
Division 310
|
||||
|
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
|
អង្គភាពយោធាកងពល ៣១០ ភ្នំពេញ។
|
||||
|
KR Rank(1975-79)
|
Soldier
|
||||
|
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
|
យុទ្ធជន
|
||||
|
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
|
មជ្ឈិម«១២»ភ្នំពេញ។
|
||||
|
Superior
|
|
||||
|
អ្នកដឹកនាំ
|
អឿន។
|
||||
|
Associates
|
|
||||
|
អ្នកពាក់ព័ន្ធដទៃទៀត
|
|
||||
|
សេចក្ដីសង្ខេបបទសម្ភាស៏
|
ស៊ុំ ណូ ភេទប្រុស អាយុ៤៩ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ណូ មានប្រពន្ធកូនប្រកបមុខរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិ បុស្សវែង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្ដកំពង់ធំ។ ណូ មានឪពុក ឈ្មោះ អ៊ឹម ស៊ុំ ម្ដាយឈ្មោះ ហុង បាត់ មានបងប្អូន៥ នាក់ស្រី២ប្រុស៣។ ណូ មានកំរិតវប្បធម៌ ត្រឹមថ្នាក់ទី១២ឪចាស់ឱ ឈប់រៀនមកជួយធ្វើស្រែចម្ការឪពុកម្ដាយ ណាមួយប្រទេស ជាតិកើតមាន សង្គ្រាមរដ្ឋប្រហារឆ្នាំ១៩៧០។ ក្រោយពីកើតមាន រដ្ឋប្រហារប្រជាជនរស់នៅមិនបានសុខស្រួលទេ មានសង្គ្រាម ទម្លាក់គ្រាប់បែកពីសំណាក់ទាហានលន់ នល់។ នៅក្នុងភូមិក៏មាន ចលនាខែ្មរក្រហមមកឃោ សនាឱ្យកម្លាំងយុវជនយុវនារីចូល បម្រើជាតិ។ នៅឆ្នាំ១៩៧៤ ណូ បានស្ម័គ្រចិត្ដចូលធ្វើជាយោធា ខែ្មរក្រហមតាមរយៈឈ្មោះ សៀ។ ចូលដំបូងអង្គការបញ្ជូនទៅ ធ្វើជាយោធានៅភូមិភាគឧត្ដរ ហាត់ រៀនក្បួនយោធារួច ហើយអង្គការបញ្ជូនទៅសមរភូមិវាយជាមួយទាហានលន់ នល់ ចល័តគ្រប់កនែ្លង ដូចជាកំពង់ចាម កំពង់ធំ និងសៀមរាប។ នៅឆ្នាំ១៩៧៤៧៥ អង្គការបញ្ជូនទៅកងពលទី១ប្រធាន កងពលឈ្មោះ អឿន វាយចូលទីក្រុងតាមផ្លូវជាលេខ៥ ព្រែកក្ដាម ព្រែកព្នៅ។ នៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥ វាយចូលទីក្រុង ភ្នំពេញ អង្គការបញ្ជាឱ្យយោធាខែ្មរក្រហមជម្លៀសប្រជាជន ឱ្យចេញពីទី ក្រុងឱ្យអស់គ្មានសល់ទេ។ នៅពេលប្រជាជនចេញអស់ យោធានៅកងពលទី១ដូរជាកងពល៣១០ ប្រធានកងពលឈ្មោះ អឿន ដដែល។ ណូ និងយោធាជាច្រើននាក់ផេ្សងទៀត អង្គការចាត់តាំងឱ្យ ទៅធ្វើស្រែនៅបឹងបាយ៉ាបនិងតំបន់ ជាយៗក្រុង។ នៅឆ្នាំ១៩៧៧ អង្គការបានចាប់កម្មាភិបាលខែ្មរ ក្រហមឈ្មោះ អឿន និងកម្មាភិបាលថ្នាក់ក្រោមមួយចំនួនទៅ យកទៅបាត់។ ណូ អង្គការបញ្ជូនយក ទៅលុតដំនៅព្រលាន យន្ដហោះខេត្ដកំពង់ឆ្នាំង។ នៅឆ្នាំ១៩៧៨ ណូ អង្គការបញ្ជូនទៅ ព្រំដែនវៀត ណាម ដើម្បីធ្វើសង្គ្រាមជាមួយប្រទេសវៀតណាម។ នៅពេលធ្វើសង្គ្រាមជាមួយកងទ័ពវៀតណាមក៏ មានជំងឺដេក សម្រាកព្យាបាលនៅមន្ទីរពេទ្យស្រុកពញ្ញាក្រែក។ នៅឆ្នាំ១៩៧៩ ណូ បានរត់ត្រឡប់មក ស្រុកកំណើតវិញ។
|
||||
|
សកម្មភាពពាក់ព័ន្ធភស្តុតាង
|
ដឹងថា ជំនាន់ខែ្មរក្រហមមានចាប់មនុស្ស។
|
||||
|
Copyright
|
© DC-Cam
|
||||
|
រក្សាសិទ្ធិដោយ
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
||||
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”