Document thumbnail
Personal Info
ID: KTI0779
Name
ឈ្មោះ
Sam Sin Bin Sin
សំ ស៊ីន ប៊្គន ស៊ីន
Gender
m
ភេទ
ប្រុស
Status
Alive
ស្ថានភាពគ្រួសារ
នៅរស់
CBIO ID
I01465
Source Interview
KTI0779 20050127, Veang village, Taing Krasaing sub-district, Santuk district, Kampong Thom province. Interviewed by Sarin Vireak. Notes: Interviewed with Sam Sin, the biography owner.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ខេធីអាយ០៧៧៩ ២០០៥០១២៧ ភូមិវាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។ សម្ភាសដោយ សារិន វិរៈ។ កំណត់សំគាល់ៈ ជួបសម្ភាសជាមួយ សំ ស៊ិន ម្ចាស់ប្រវត្តិរូប។
Date of Birth
[KR aged: 20. Present aged: 48]
ថ្ងៃ-ខែ-ឆ្នាំ កំណើត
«សម័យខែ្មរក្រហមអាយុ ២០ឆ្នាំ។ បច្ចុប្បន្នអាយុ ៤៨ឆ្ន
Home Village
06070811, Kampong Thom, Santuk, Taing Krasaing, Ve
ទីកន្លែងកំណើត
០៦០៧០៨១១ ខេត្ដកំពង់ធំ ស្រុកសន្ទុក ឃុំតាំងក្រសាំង ភ
Join KR
1971????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧១????
Reason to Join KR
Volunteered to join the revolution.
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ចូលបដិវត្ដដោយស្ម័គ្រចិត្ដ។
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពយោធាកងពល៣១០ ភ្នំពេញ។
KR Rank(1975-79)
Soldier
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
យុទ្ធជន
Superior
Nha, and Va.
អ្នកដឹកនាំ
ញ៉, វ៉ា,អឿន។
Associates
អ្នកពាក់ព័ន្ធដទៃទៀត
សេចក្ដីសង្ខេបបទសម្ភាស៏
សំ ស៊ីន ហៅ ប៊ិន ស៊ីន ភេទប្រុស អាយុ៤៨ឆ្នាំ ជាម្ចាស់ ប្រវត្ដិរូប។ ស៊ីន មានប្រពន្ធឈ្មោះ យុំ ប្រកបរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិវាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្ដកំពង់ធំ។ ស៊ីន មានឪពុកឈ្មោះ សំ ប៊ិន ម្ដាយឈ្មោះ អ៊ឹម រ៉ាយ មានបង ប្អូន៦នាក់ ស្រី២ប្រុស៤។ ស៊ីន ធ្លាប់ រៀននៅសាលាបឋមសិក្សា វត្ដភូមិវាំងត្រឹមថ្នាក់ទី១២ឪចាស់ឱរៀនបានមួយឆ្នាំប្រទេសជាតិកើតមាន សង្គ្រាមរដ្ឋប្រហារឆ្នាំ១៩៧០ មកនៅផ្ទះជួយធ្វើស្រែចម្ការ ឪពុកម្ដាយ។ នៅឆ្នាំ១៩៧១ ស៊ីន បាន ស្ម័គ្រចិត្ដបម្រើ ចលនាខែ្មរក្រហម មុនដំបូងធ្វើជាកងឈ្លបឃុំ បន្ទាប់បានធ្វើជា និរសាឃុំ រត់សំបុត្រទៅ ឃុំចំនួនបី រួមមានឃុំកកោះ ឃុំភ្នៅ និង ឃុំព្រែកពោធិ៍ ពេលរត់សំបុត្រម្ដងៗ ពេលធ្វើដំណើរមាន សត្វសេះសម្រាប់ជិះរត់សំបុត្រ។ នៅឆ្នាំ១៩៧៣ បានចូល ធ្វើជាយោធានៅភូមិភាគឧត្ដរនៅក្នុងកង ពលទី១ ប្រធានកងពល ឈ្មោះ អឿន។ ស៊ីន អង្គការបញ្ជូនទៅសមរភូមិវាយជាមួយ ទាហានលន់ នល់ តាមផ្លូវជាតិលេខ៥ ម្ដុំព្រែកពៅ្ន ព្រែកតាទែន រហូតបានទទួលជ័យជម្នះនៅថៃ្ងទី១៧មេសា ឆ្នាំ ១៩៧៥ ពេលនោះអង្គការបានចាត់តាំងឱ្យជម្លៀសប្រជាជនចេញពីទីក្រុង ភ្នំពេញ។ នៅពេលប្រជា ជនចេញអស់ កម្លាំងយោធាគ្រប់កង ពលមកជួបជុំគ្នា ដើម្បីអង្គការធ្វើការបែងចែកកម្លាំងទៅធ្វើការ ងារនៅកនែ្លងផេ្សងទៀត។ ស៊ីន អង្គការឱ្យស្នាក់នៅម្ដុំផ្សារថ្មី បោសសម្អាតផ្ទះសំបែង បន្ទាប់ចុះធ្វើ ស្រែនៅតំបន់ជាយៗក្រុង។ នៅឆ្នាំ១៩៧៦ អង្គការចាប់ផេ្ដីមស្រាវជ្រាវប្រវត្ដិរូបយោធា និងកម្មករ ទាំងអស់ ពីណាមកពីខាងណាខ្សែខាងណា។ ក្រោយឆ្នាំ១៩៧៥ កងពលត្រូវបានផ្លាស់ផ្ដូដូចជាកងពល ទី១ ទៅជាកងពល៣១០ប្រធានកងពលឈ្មោះ អឿន ដដែល។ នៅឆ្នាំ១៩៧៧ មានកម្មាភិបាល មួយចំនួនអង្គការចាប់ខ្លួន ដោយចោទថាក្បត់ មានកម្មាភិបាលជាន់ខ្ពស់ ដូចជាលោកហ៊ូ យន់ ហ៊ូ នឹម កុយ ធួន តាអឿន ជាដើម។ នៅឆ្នាំ១៩៧៧ ស៊ីន អង្គការបញ្ជូនទៅធ្វើការងារលុតដំនៅព្រលាន យន្ដហោះខេត្ដ កំពង់ឆ្នាំង មានយោធាភូមិភាគបូព៌ានិងភូមិភាគឧត្ដររាប់ពាន់នាក់។ នៅឆ្នាំ១៩៧៨ ស៊ីន អង្គការបានជ្រើសរើសយកមកឱ្យទៅ សមរភូមិមុខ ដើម្បីធ្វើសង្គ្រាមជាប្រទេសវៀតណាម។ ស៊ីន និងយោធារាប់ពាន់នាក់ទៅធ្វើសង្គ្រាមជាមួយប្រទេសវៀតណាម ដែលមានប្រធានកងពលឈ្មោះញ៉ មកពីភូមិភាគនិរតី មនុស្សនៅភូមិភាគឧត្ដរនិងភូមិភាគបូព៌ាអត់មានបានទទួលដំណែងធំទេ ព្រោះអង្គការ លែងទុក្ខចិត្ដ។ ស៊ីន និងយោធាជាច្រើនបាន វាយចូលដល់ទឹកដីវៀតណាម ដុតផ្ទះយួនចោលនិងចាប់ យកជ្រូកនិងមនុស្សបញ្ជូនមកខាងកងពល។ នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាមបានវាយសម្រុកខ្លាំង មកវិញ ធ្វើឱ្យកម្លាំង យោធាខែ្មរក្រហមបាក់ទ័ពរត់ចែកផ្លូវគ្នា។ ស៊ីន បានរត់ចូលមក តាមផ្លូវចូលពៃ្រ ផងហែលឆ្លងទឹកផង ទំរាំមកដល់ស្រុកកំណើត។
សកម្មភាពពាក់ព័ន្ធភស្តុតាង
ដឹងថា ជំនាន់ខែ្មរក្រហមពិតជាចាប់មនុស្សយកទៅសម្លាប់ចោល។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា